រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសចិន បារាំង អេមីរ៉ាតអារ៉ាប់រួម កុងហ្គោ អ៊ីតាលី ស៊ីរី និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ០៩ ធ្នូ ២០១៨

១
មនុស្សម្នាក់ចូលរួមនៅក្នុងការប្រកួតញ៉ាំម្ទេសនៅក្នុងក្រុង Yichun ខេត្ត Jiangxi ប្រទេសចិន។

២
មនុស្សម្នាកំពុងធ្វើដំណើរទៅប្រកួតឈរចែវទូក Nautic SUP Paris Crossing លើកទី៩ នៅលើទន្លេ Seine ក្រុងប៉ារីស ប្រទេសបារាំង។

៣
មនុស្សម្នាក់ប្រលែងសត្វស្ទាំងនៅកន្លែងអភិរក្ស Al-Marzoom Falconry Reserve ដែលមានចម្ងាយប្រមាណ១០០គ.ម.ភាគនិរតីនៃក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

៤
ក្មេងស្រីម្នាក់សើច ខណៈដែលបងប្អូនប្រុសរបស់យំ នៅពេល Santa Claus ឱប នៅផ្សារទំនើប King of Prussia នៅក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

៥
មនុស្សម្នាក់ដើរប្រមូលបំណែកបែកបាក់នោក្នុងធនាគារមួយក្នុងក្រុងប៉ារីស ប្រទេសបារាំង។ កន្លែងបូជនីយដ្ឋានជាច្រើនក្នុងក្រុងប៉ារីសបានបើកឡើងវិញ បុគ្គលិករដ្ឋកំពុងសម្អាតបំណែកបែកបាក់ ហើយម្ចាស់ហាងព្យាយាមបើកហាងឡើងវិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករពាក់អាវលឿង និងប៉ូលិសកុបកម្ម ដែលបានធ្វើឲ្យមនុស្ស៧១នាក់រងរបួស និងមានការខូចខាតជាច្រើននៅទូទាំងក្រុងប៉ារីស។

៦
បុគ្គលិកផ្នែកសុខាភិបាលកំពុងបាញ់ថ្នាំក្នុងបន្ទប់មួយក្នុងពិធីបុណ្យសពរបស់ Kavugho Cindi Dorcas ដែលគេសង្ស័យថាស្លាប់ដោយសារជំងឺអេបូឡា នៅក្នុងក្រុង Beni ខេត្ត North Kivu សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

៧
ភ្នំភ្លើង Etna ខ្ជាកកម្អែលភ្នំភ្លើងក្នុងពេលផ្ទុះភ្នំភ្លើងនេះ ក្នុងតំបន់ Sicily កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

៨
បវរកញ្ញាម៉ិកស៊ិក Vanessa Ponce de Leon វ័យ២៦ឆ្នាំ សាទរ បន្ទាប់ពីបានឈ្នះងារបវរកញ្ញាពិភពលោក ២០១៨ នៅក្នុងក្រុង Sanya កោះ Hainan ប្រទេសចិន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

៩
នាង Maya Merhi អាយុ៨ឆ្នាំ ថតរូបនៅក្បែរជើងសិប្បនិម្មិតរបស់នាង នៅជំរំជនភៀសខ្លួន Serjilla នៅក្នុងប្រទេសស៊ីរី។ នាង Maya ដែលពិការពីកំណើត ត្រូវតស៊ូដើរជុំវិញជំរំជាមួយនឹងជើងសិប្បនិម្មិតរបស់នាងដែលធ្វើពីទុយោជ័រ និងកំប៉ុង។ នៅថ្ងៃនេះ នាងអាចដើរជាមួយនឹងជើងសិប្បនិម្មិតថ្មីរបស់នាងបាន បន្ទាប់ពីធ្វើការវះកាត់នៅក្នុងប្រទសតួកគី។

១០
ខ្លាំឃ្មុំយក្ស Chengjiu និង Shuanghao លេងនៅក្នុងព្រិល នៅក្នុងសួនសត្វមួយនៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។

១១
មនុស្សម្នាតុបតែងជា Santa Claus ចូលរួមនៅក្នុងការរត់ប្រណាំងដើម្បីសប្បុរសធម៌មួយនៅក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។