រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦មកពីប្រទេសលីទុយអានី ស៊ីរី កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌា សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ០៧ ធ្នូ ២០១៦

1
លោកយាយ Kathleen Chavez (ខាងឆ្វេង) សើចជាមួយនឹងឪពុករបស់យាយ លោក Ray Chavez (ខាងស្តាំ) អាយុ ១០៤ ឆ្នាំ នៅលើនាវា USS Condor។ លោកតាដែលជាអ្នកនៅរស់រាន ដែលមានវ័យចំណាស់ជាងគេបង្អស់ ពីការវាយប្រហារនៅកំពង់ផែ Pearl Harbor ជាមួយនឹងអ្នកនៅរស់រានដទៃទៀតពីនាវា USS Arizona បានជួបជុំក្នុងពិធីរំឮកសង្រ្គាមលោកលើកទីពីរ World War II Valor នៅវិមាន Pacific National Monument នៅមូលដ្ឋានទ័ព Joint Base Pearl Harbor-Hickam ក្នុងក្រុង Honolulu កោះហាវ៉ៃ។

2
បាតុករលើបដា ស្របពេលដែលពួកគេធ្វើការតវ៉ានៅខាងក្រៅកន្លែងដែលលោក Richard Spencer ដែលដឹកនាំចលនាដែលលាយបញ្ចូលគ្នារវាងការប្រកាន់ពូជសាសន៍ ជាតិនិយមរបស់ពួកស្បែកស និងប្រជានិយម និងដែលលោកត្រៀមនឹងថ្លែងនៅមហាវិទ្យាល័យ Texas A&M University នៅសាកលវិទ្យាល័យ College Station រដ្ឋ Texas កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។

3
តំណាងរាស្រ្ត និងសមាជិកបក្សប្រឆាំងលើកបដាអំឡុងពេលបាតុកម្មមួយទាមទារឲ្យមានការចោទប្រកាន់ដេញដោលប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye នៅសភាជាតិ ក្នុងរដ្ឋធានីសេអ៊ូល។

4
សត្វក្រៀលសម្បុរប្រផេះប្រមូលផ្តុំជាហ្វូងនៅបឹង Agamon Hula Lake នៅ Hula Valley ភាគខាងជើងប្រទេសអ៊ីស្រាអែល។

5
ស្រ្តីរងរបួសម្នាក់ដើរនៅកន្លែងដែលរងការវាយប្រហារតាមអាកាសមួយនៅកន្លែងកាន់កាប់ដោយពួកប្រឆាំងនៅតំបន់ al-Ansari នៃក្រុង Aleppo ប្រទេសស៊ីរី។

6
ប្រជាពលរដ្ឋដើរជិតវិហារឥស្លាមមួយដែលបានដួលរលំ បន្ទាប់ពីមានគ្រោះរញ្ជួយផែនដីនៅក្រុង Meuredu តំបន់ Pidie Jaya នៃខេត្ត Aceh ភាគខាងជើងប្រទេសឥណ្ឌូនេស៊ី។ រូបភាពថតដោយលោក Antara Foto។

7
ស្រ្តីអ្នកគាំទ្ររដ្ឋមន្រ្តីតាមិលលោក Jayalalithaa Jayaraman កោរសក់របស់ខ្លួននៅកន្លែងបញ្ចុះសពលោក Jayalalithaa ក្នុងក្រុង Chennai ប្រទេសឥណ្ឌា។

8
បុរសមួយក្រុមស្លៀកពាក់ជាតាណូអែល និងម្រេញគង្វាល ហើយឈរលើកំពូលស្ពាន Sydney Harbour Bridge ជាមួយនឹងផែនទីបង្ហាញពីផ្ទះដែលនឹងត្រូវទម្លាក់កាដូនៅថ្ងៃបុណ្យណូអែល។

9
មនុស្សម្នាក់នៅកាត់ដើមសាប៉ាងដែលត្រូវបានតុបតែងលម្អយ៉ាងធំមួយនៅទីលាន Cathedral ក្នុងក្រុង Vilnius ប្រទេសលីទុយអានី កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។