កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៦ ធ្នូ ២០១៩
![ពលករឥណ្ឌារុញពងខ្យល់នៅមាត់ទន្លេ Ganges នៅពេលពួកគេកំពុងសាងសង់ស្ពានអណ្ដែតលើទឹក សម្រាប់ពិធីបុណ្យតាមប្រពៃណីសាសនាហិណ្ឌូ សម្រាប់អាទិទេព Magh Mela នៅទីក្រុង Magh Mela ប្រទេសឥណ្ឌា។](https://gdb.voanews.com/260b0faf-f8a5-4dfe-9dd2-5e997ad1791a_w1024_q10_s.jpg)
១
ពលករឥណ្ឌារុញពងខ្យល់នៅមាត់ទន្លេ Ganges នៅពេលពួកគេកំពុងសាងសង់ស្ពានអណ្ដែតលើទឹក សម្រាប់ពិធីបុណ្យតាមប្រពៃណីសាសនាហិណ្ឌូ សម្រាប់អាទិទេព Magh Mela នៅទីក្រុង Magh Mela ប្រទេសឥណ្ឌា។
![ជនជាតិអ៊ីរ៉ាក់ម្នាក់ស្លៀកពាក់ជាតាណូអែល (Santa Claus) ហើយមានពាក់ហ្គាស់បិទមុខអង្គុយនៅលើគំនរភួយ នៅទីលាន Tahrir ក្នុងទីក្រុងបាកដាដ នៅខណៈដែលការធ្វើបាតុកម្មនៅតែបន្ត។](https://gdb.voanews.com/5239ff7e-d132-418a-a869-7edcd28a1708_w1024_q10_s.jpg)
២
ជនជាតិអ៊ីរ៉ាក់ម្នាក់ស្លៀកពាក់ជាតាណូអែល (Santa Claus) ហើយមានពាក់ហ្គាស់បិទមុខអង្គុយនៅលើគំនរភួយ នៅទីលាន Tahrir ក្នុងទីក្រុងបាកដាដ នៅខណៈដែលការធ្វើបាតុកម្មនៅតែបន្ត។
![ក្មេងៗជនជាតិប៉ាឡេស្ទីនជិះនៅខាងក្រោយនៃរឺម៉កទុកទុកជាមួយឪពុករបស់ខ្លួន នៅតាមផ្លូវឆ្ពោះទៅកាន់ទីផ្សារ នៅទីក្រុង Gaza City។](https://gdb.voanews.com/b65b97b2-6996-40b1-86a2-0698eea74477_w1024_q10_s.jpg)
៣
ក្មេងៗជនជាតិប៉ាឡេស្ទីនជិះនៅខាងក្រោយនៃរឺម៉កទុកទុកជាមួយឪពុករបស់ខ្លួន នៅតាមផ្លូវឆ្ពោះទៅកាន់ទីផ្សារ នៅទីក្រុង Gaza City។
![អ្នកទស្សនាកំពុងមើលភ្លើងសម្រាប់ពិធីបុណ្យគ្រិស្តម៉ាស់ ដែលគេបង្ហាញនៅស្រុក Minato ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។](https://gdb.voanews.com/7de53d30-28d0-4e86-8b3e-a361586f767c_w1024_q10_s.jpg)
៤
អ្នកទស្សនាកំពុងមើលភ្លើងសម្រាប់ពិធីបុណ្យគ្រិស្តម៉ាស់ ដែលគេបង្ហាញនៅស្រុក Minato ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
![អ្នកថែរក្សាអារាម Ethiopian Orthodox និយាយគ្នានៅលើកំពូលព្រះវិហារនៃអាគារពិសិដ្ឋ Holy Sepulchre នៅទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/b7c9c63a-5de0-43d0-a650-1a1461ea3f9b_w1024_q10_s.jpg)
៥
អ្នកថែរក្សាអារាម Ethiopian Orthodox និយាយគ្នានៅលើកំពូលព្រះវិហារនៃអាគារពិសិដ្ឋ Holy Sepulchre នៅទីក្រុងហ្ស៊េរុយសាឡិម ប្រទេសអ៊ីស្រាអែល។
![ក្ងានមួយកំពុងហែលទឹកបឹង Constance នៅមុនពេលថ្ងៃលិច នៅទីក្រុង Constance ប្រទេសអាហ្លឺម៉ង់។](https://gdb.voanews.com/b6205837-4734-4dfc-b190-e72dc4493e7b_w1024_q10_s.jpg)
៦
ក្ងានមួយកំពុងហែលទឹកបឹង Constance នៅមុនពេលថ្ងៃលិច នៅទីក្រុង Constance ប្រទេសអាហ្លឺម៉ង់។
![អ្នកទស្សនាដែលមានការចាប់អារម្មណ៍ខ្លាំងកំពុងឈរនៅលើរានហាលនៅជិតអាគារ៦ជាន់ដែលបានដួលរលំ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា នៅខណៈដែលកិច្ចប្រឹងប្រែងរុករកជនរងគ្រោះកំពុងបន្ត។](https://gdb.voanews.com/c3426070-17b8-4918-98d8-30f38e6a7b40_w1024_q10_s.jpg)
៧
អ្នកទស្សនាដែលមានការចាប់អារម្មណ៍ខ្លាំងកំពុងឈរនៅលើរានហាលនៅជិតអាគារ៦ជាន់ដែលបានដួលរលំ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា នៅខណៈដែលកិច្ចប្រឹងប្រែងរុករកជនរងគ្រោះកំពុងបន្ត។
![បុគ្គលិកម្នាក់នៃសាជីវកម្ម Sotheby ថតរូបជាមួយមួកការពារ C-3PO ផលិតឆ្នាំ ១៩៨៣ (C-3PO Helmet 1983) ដែលមួកនេះគេដាក់ឈ្មោះថា «ការត្រឡប់មកវិញនៃ Jedi»។ មួកនេះត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃចន្លោះពី១៥.០០០ផោន ទៅ២៥.០០០ផោន ផលិតដោយក្រុមហ៊ុនរបស់លោក George Lucas។ មួកនេះត្រូវបានបង្ហាញនៅឯក្រុមហ៊ុនសាជីវកម្ម Sotheby ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/9c693b16-f4dc-4ea9-9a29-c9259e5b58c0_w1024_q10_s.jpg)
៨
បុគ្គលិកម្នាក់នៃសាជីវកម្ម Sotheby ថតរូបជាមួយមួកការពារ C-3PO ផលិតឆ្នាំ ១៩៨៣ (C-3PO Helmet 1983) ដែលមួកនេះគេដាក់ឈ្មោះថា «ការត្រឡប់មកវិញនៃ Jedi»។ មួកនេះត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃចន្លោះពី១៥.០០០ផោន ទៅ២៥.០០០ផោន ផលិតដោយក្រុមហ៊ុនរបស់លោក George Lucas។ មួកនេះត្រូវបានបង្ហាញនៅឯក្រុមហ៊ុនសាជីវកម្ម Sotheby ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![បុរសជនជាតិដើមភាគតិចម្នាក់ពាក់មួយធ្វើពីស្លាបសត្វ ហើយចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ នៅពេលដែលជំនួបកំពូលស្ដីពីអាកាសធាតុ COP25 កំពុងធ្វើឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/2af75791-8b8e-4c67-baf8-9218dabab703_w1024_q10_s.jpg)
៩
បុរសជនជាតិដើមភាគតិចម្នាក់ពាក់មួយធ្វើពីស្លាបសត្វ ហើយចូលរួមក្នុងការធ្វើបាតុកម្មប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ នៅពេលដែលជំនួបកំពូលស្ដីពីអាកាសធាតុ COP25 កំពុងធ្វើឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។