កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៥ ធ្នូ ២០១៩
![ស្ត្រីម្នាក់កាន់រូបថតប្រធានាធិបតីបារាំង Emmanuel Macron ដែលគេគូជារូបរាជវង្សដោយមានសញ្ញានៅខាងលើសរសេរថា «១៤ ឧសភា ២០១៧ ស្តារឡើងវិញនូវរបបរាជានិយម»។ ស្ត្រីរូបនេះចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការរុះរើប្រាក់សោធនិវត្តន៍ នៅទីក្រុងប៉ារីស។](https://gdb.voanews.com/acd9180a-093b-4982-868a-ad8cec6aac4d_w1024_q10_s.jpg)
១
ស្ត្រីម្នាក់កាន់រូបថតប្រធានាធិបតីបារាំង Emmanuel Macron ដែលគេគូជារូបរាជវង្សដោយមានសញ្ញានៅខាងលើសរសេរថា «១៤ ឧសភា ២០១៧ ស្តារឡើងវិញនូវរបបរាជានិយម»។ ស្ត្រីរូបនេះចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការរុះរើប្រាក់សោធនិវត្តន៍ នៅទីក្រុងប៉ារីស។
![Le Phuong Thao ជនជាតិវៀតណាម មើលទៅកាន់គោលដៅក្នុងពេលប្រកួតបាញ់ព្រួញនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅទីក្រុង Clarke ប្រទេសហ្វីលីពីន។](https://gdb.voanews.com/d9a42d52-5bd1-487a-bf87-9faa89b5e8a9_w1024_q10_s.jpg)
២
Le Phuong Thao ជនជាតិវៀតណាម មើលទៅកាន់គោលដៅក្នុងពេលប្រកួតបាញ់ព្រួញនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅទីក្រុង Clarke ប្រទេសហ្វីលីពីន។
![ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានមកដល់វិមានរដ្ឋសភាដើម្បីថ្លែងអំពីការប្ដឹងទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។](https://gdb.voanews.com/fdd71f2b-92c6-4f07-bf7d-d243595ada47_w1024_q10_s.jpg)
៣
ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានមកដល់វិមានរដ្ឋសភាដើម្បីថ្លែងអំពីការប្ដឹងទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
![ជនជាតិអាហ្វហ្គានីស្ថានចូលរួមពិធីអុជភ្លើងទៀននៅទីក្រុងការប៊ុលដើម្បីជាការចងចាំដល់លោក Tetsu Nakamura អ្នករូបវិទ្យាជនជាតិជប៉ុនដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅទីក្រុង Jalalabad។](https://gdb.voanews.com/4e058ca5-2fbf-45d7-aa0c-32129dc1c0af_w1024_q10_s.jpg)
៤
ជនជាតិអាហ្វហ្គានីស្ថានចូលរួមពិធីអុជភ្លើងទៀននៅទីក្រុងការប៊ុលដើម្បីជាការចងចាំដល់លោក Tetsu Nakamura អ្នករូបវិទ្យាជនជាតិជប៉ុនដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅទីក្រុង Jalalabad។
![ក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់សម្លឹងដាក់គ្នានៅឯជំរំដែលជន់លិចមួយរបស់ជនភៀសខ្លួនស៊ីរី នៅជិតភូមិ Killi នៅខាងជើងនៃខេត្ត Idlib ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេស។](https://gdb.voanews.com/66bbc045-062a-4cae-997c-085f9c0e0710_w1024_q10_s.jpg)
៥
ក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់សម្លឹងដាក់គ្នានៅឯជំរំដែលជន់លិចមួយរបស់ជនភៀសខ្លួនស៊ីរី នៅជិតភូមិ Killi នៅខាងជើងនៃខេត្ត Idlib ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេស។
![ក្រុមកម្មករកំពុងដំឡើងខ្សែភ្លើងនៅមាត់ទន្លេ Ganges ជាការត្រៀមសម្រាប់ពិធីសាសនាមួយនៃសាសនាហិណ្ឌូ សម្រាប់ព្រះអាទិទេព Magh Mela ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/82cdd141-f4f0-40f3-8628-89bccfa5bbcb_w1024_q10_s.jpg)
៦
ក្រុមកម្មករកំពុងដំឡើងខ្សែភ្លើងនៅមាត់ទន្លេ Ganges ជាការត្រៀមសម្រាប់ពិធីសាសនាមួយនៃសាសនាហិណ្ឌូ សម្រាប់ព្រះអាទិទេព Magh Mela ក្នុងទីក្រុង Allahabad ប្រទេសឥណ្ឌា។
![បុរសម្នាក់កំពុងផឹក Frucola នៅពេលសមត្ថកិច្ចម្នាក់ដេញក្រុមបាតុករក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសឈីលី ក្នុងទីក្រុងសាន់ត្យាហ្គោ។](https://gdb.voanews.com/7644ded4-6836-43cb-9c39-a31a3e8afc15_w1024_q10_s.jpg)
៧
បុរសម្នាក់កំពុងផឹក Frucola នៅពេលសមត្ថកិច្ចម្នាក់ដេញក្រុមបាតុករក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសឈីលី ក្នុងទីក្រុងសាន់ត្យាហ្គោ។
![កីឡាការនីឥណ្ឌូនេស៊ីកំពុងអប់អរពេលបានមួយពិន្ទុក្នុងការប្រកួតជាមួយវៀតណាម ក្នុងវិញ្ញាសារបាល់ទះស្ត្រី ជុំទី១ នៅក្នុងព្រឹត្តិការណ៍អាស៊ីហ្គេម ក្នុងទីក្រុង Pasig ប្រទេសហ្វីលីពីន។](https://gdb.voanews.com/c30c4fd1-73b3-4350-bfca-8264193c0c8b_w1024_q10_s.jpg)
៨
កីឡាការនីឥណ្ឌូនេស៊ីកំពុងអប់អរពេលបានមួយពិន្ទុក្នុងការប្រកួតជាមួយវៀតណាម ក្នុងវិញ្ញាសារបាល់ទះស្ត្រី ជុំទី១ នៅក្នុងព្រឹត្តិការណ៍អាស៊ីហ្គេម ក្នុងទីក្រុង Pasig ប្រទេសហ្វីលីពីន។
![លោក Amjad Yaghi អ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីន និងម្ដាយរបស់លោកឈ្មោះ Nevine Zouheir បានជួបជុំគ្នាឡើងវិញ បន្ទាប់ពីបែកគ្នាអស់រយៈពេល២០ឆ្នាំ នៅទីក្រុង Banha ប្រទេសអេហ្ស៊ីប។](https://gdb.voanews.com/cce4740b-4de3-40f1-98b8-82a21fdb0f8e_w1024_q10_s.jpg)
៩
លោក Amjad Yaghi អ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីន និងម្ដាយរបស់លោកឈ្មោះ Nevine Zouheir បានជួបជុំគ្នាឡើងវិញ បន្ទាប់ពីបែកគ្នាអស់រយៈពេល២០ឆ្នាំ នៅទីក្រុង Banha ប្រទេសអេហ្ស៊ីប។
![កម្រិតទឹកទាបបន្ទាប់ពីមានគ្រោះរាំងស្ងួតរយៈពេលវែងនៅទឹកជ្រោះ Victoria ប្រទេសស៊ីមបាវ៉េ។](https://gdb.voanews.com/9bd45381-d60b-4676-b1f0-67476e68a3f5_w1024_q10_s.jpg)
១០
កម្រិតទឹកទាបបន្ទាប់ពីមានគ្រោះរាំងស្ងួតរយៈពេលវែងនៅទឹកជ្រោះ Victoria ប្រទេសស៊ីមបាវ៉េ។
![បុគ្គលិកនៃក្រុមហ៊ុនកែសម្ផស្ស Kao របស់ជប៉ុនបកប្រដាប់បិទមុខស្ដើងហើយថ្លា បន្ទាប់ពីបានប្រើនៅលើមុខរបស់នាង ក្នុងពេលបង្ហាញអំពីផលិតផលនៅទីក្រុងតូក្យូ។ ក្រុមហ៊ុននេះបានចាប់ផ្ដើមបង្ហាញអ្វីដែលខ្លួនហៅថា «ស្បែកមុខបាញ់ថ្នាំ» លើកដំបូងនៅលើពិភពលោក ដោយប្រើប្រាសរសៃដែលមានទំហំត្រឹមតែ១ភាគ១០០នៃសក់មនុស្សដើម្បីបង្កើតជាស្រទាប់សម្រាប់បិទលើផ្ទៃមុខ។](https://gdb.voanews.com/ccd4717d-9427-4e88-bc84-aa4e348b7ea1_w1024_q10_s.jpg)
១១
បុគ្គលិកនៃក្រុមហ៊ុនកែសម្ផស្ស Kao របស់ជប៉ុនបកប្រដាប់បិទមុខស្ដើងហើយថ្លា បន្ទាប់ពីបានប្រើនៅលើមុខរបស់នាង ក្នុងពេលបង្ហាញអំពីផលិតផលនៅទីក្រុងតូក្យូ។ ក្រុមហ៊ុននេះបានចាប់ផ្ដើមបង្ហាញអ្វីដែលខ្លួនហៅថា «ស្បែកមុខបាញ់ថ្នាំ» លើកដំបូងនៅលើពិភពលោក ដោយប្រើប្រាសរសៃដែលមានទំហំត្រឹមតែ១ភាគ១០០នៃសក់មនុស្សដើម្បីបង្កើតជាស្រទាប់សម្រាប់បិទលើផ្ទៃមុខ។
![បុរសម្នាក់កំពុងដើរនៅលើផ្លូវនៅកោះ Reichenau នៅជិតក្រុង Constance ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/825a7371-0503-4e16-9bcf-9819aaa2b603_w1024_q10_s.jpg)
១២
បុរសម្នាក់កំពុងដើរនៅលើផ្លូវនៅកោះ Reichenau នៅជិតក្រុង Constance ប្រទេសអាល្លឺម៉ង់។