រូបភាពជុំវិញពិភពលោកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ មកពីប្រទេសឥណ្ឌា ហ្វាំងឡង់ ហុងឌូរ៉ាស រុស្ស៊ី មារ៉ុក គុយបា អេមីរ៉ាតអារ៉ាប់រួម ចិន បេរ៉ូ និងស្វ៊ីស។
រូបភាពជុំវិញពិភពលោក ០៤ ធ្នូ ២០១៧

១
សមាជិកម៉ារីនឥណ្ឌាម្នាក់ចូលរួមក្នុងការសមយុទ្ធយោធាមួយក្នុងការប្រារព្ធទិវា Navy Day នៅក្នុងក្រុង Mumbai។

២
ជម្រាលភ្នំ Saana ត្រូវបានគេបំពាក់ភ្លើង ដែលជាផ្នែកមួយនៃគម្រោង Luminous Finland ១០០។ នេះជាព្រឹត្តិការណ៍សិល្បៈពន្លឺដែលធ្វើឡើងដើម្បីសាទរដល់ខួប១០០ឆ្នាំនៃឯករាជ្យរបស់ហ្វាំងឡង់ នៅក្នុងក្រុង Kilpisjarvi ប្រទេសហ្វាំងឡង់។

៣
បាតុករប្រឆាំងនឹងរដ្ឋាភិបាលបានប្រមូលផ្តុំជុំវិញរបាំង ក្នុងពេលបាតុកម្មមួយពេលដែលរដ្ឋាភិបាលដាក់បំរាមគោចរណ៍ពីព្រលឹមដល់ព្រលប់មួយនៅក្នុងក្រុង Tegucigalpa ប្រទេសហុងឌូរ៉ាស (Honduras) កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។ មេដឹកនាំប្រឆាំងបានអំពាវនាវឲ្យមានការដើរក្បួនដ៏ធំមួយប្រឆាំងនឹងការបន្លឹការបោះឆ្នោតកាលពីថ្ងៃអាទិត្យ និងសម្រាប់ការបោះឆ្នោតប្រធានាធិបតីដែលនឹងត្រូវធ្វើឡើងម្តងទៀត បន្ទាប់ពីប្រទេសនេះមានបាតុកម្មដ៏ប្រល័យទាក់ទងនឹងការផ្អាករាប់សន្លឹកឆ្នោត។

៤
លោក Alexander Yaroshenko ដែលជាសមាជិកនៃក្លឹបហែលទឹកក្នុងរដូវរងា Cryophile យកព្រិលរុំខ្លួន បន្ទាប់ពីហែលទឹកនៅក្នុងទន្លេ Yenisei នៅក្នុងក្រុង Krasnoyarsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។

៥
មនុស្សម្នាចូលរួមនៅក្នុងការដើរក្បួនប្រចាំឆ្នាំ ដើម្បីសាទរដល់ខួបថ្ងៃប្រសូត្ររបស់សាវ័ក Muhammad នៅក្នុងក្រុង Sale ប្រទេសមារ៉ុក។

៦
មនុស្សម្នាកាន់រូបថតរបស់លោក Fidel Castro អតីតមេដឹកនាំគុយបាក្នុងការដើរក្បួនមួយដើម្បីប្រារព្ធខួបមួយឆ្នាំ ចាប់តាំងពីពេលលោក Castro ត្រូវបានគេបញ្ចុះ នៅក្នុងក្រុង Santiago។

៧
អ្នកទេសចរណ៍ដើរនៅក្នុងព្រះវិហារ Sheikh Zayed Grand នៅក្នុងក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។

៨
ស្ត្រីម្នាក់រុញរទេះមួយកាត់ព្រិលនៅក្នុងក្រុង Yantai ខេត្ត Shandong ប្រទេសចិន។

៩
មនុស្សម្នាចូលរួមក្នុងវគ្គទី៥នៃការរត់ម៉ារ៉ាតុន Marathon des Sables Peru ពីតំបន់ Barloveto ដល់តំបន់ Mendieta កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។

១០
អ្នកលោតឆ័ត្រយោងម្នាក់ហ្វឹកហាត់ចុះចតនៅលើព្រិល នៅក្បែរក្រុង Semsales ប្រទេសស្វ៊ីស កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧។