រូបភាពជុំវិញពិភពលោកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មកពីប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ហុងកុង តៃប៉ិ ហ្វីលីពីន ម៉ាឡេស៊ី អាហ្វ្រិកខាងត្បូង តួកគី ប៉ាគីស្ថាន អាល្លឺម៉ង់ ឥណ្ឌូនេស៊ី ប័រទុយហ្គាល់ និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ៣១ ធ្នូ ២០១៧

១
កាំជ្រួចត្រូវបានគេបាញ់នៅពីលើស្ពាន Harbour ក្នុងពេលប្រារព្ធពិធីមុនចូលឆ្នាំថ្មីមួយថ្ងៃ នៅក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

២
មនុស្សម្នាបង្ហោះប៉ោងៗ នៅពេលពួកគេចូលរួមកម្មវិធីរាប់ថយក្រោយសម្រាប់ឆ្លងឆ្នាំថ្មីនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៣
ស្ត្រីម្នាក់ធ្វើការបួងសួងនៅពីមុខគោមដើម្បីប្រារព្ធពិធីឆ្លងឆ្នាំថ្មីនៅវិហារ Jogyesa ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៤
កាំជ្រួចត្រូវបានគេបាញ់នៅពីលើផែ Victoria Harbour និងមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតហុងកុងដើម្បីប្រារព្ធពិធីឆ្លងឆ្នាំ។

៥
កាំជ្រួចត្រូវបានគេបាញ់ចេញពីអគារកម្ពស់១០១ជាន់ក្នុងក្រុងតៃប៉ិក្នុងពេលឆ្លងឆ្នាំថ្មី។

៦
មនុស្សម្នាប្រារព្ធពិធីឆ្លងឆ្នាំនៅផ្សារទំនើប Eastwood ក្នុងក្រុង Quezon ប្រទេសហ្វីលីពីន។

៧
កាំជ្រួចត្រូវបានគេបាញ់នៅក្បែរអគារភ្លោះ Petronas របស់ម៉ាឡេស៊ីក្នុងកម្មវិធីឆ្លងឆ្នាំថ្មី នៅក្នុងក្រុងគូឡាឡាំពួ។

៨
មនុស្សម្នាចូលរួមក្នុងពិធីសាសនាមួយនៅក្នុងក្រុង Kwamashu ប្រទេសអាហ្វ្រិកខាងត្បូង។

៩
បុរសម្នាក់ចាកចេញពីកន្លែងគោរពវិញ្ញាណក្ខន្ធនៅខាងក្រៅក្លឹបរាត្រី Reina នៅពេលមនុស្សម្នាប្រមូឡផ្តុំគ្នាដើម្បីគោរពដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងការវាយប្រហារក្នុងពេលឆ្លងឆ្នាំថ្មី កាលពីឆ្នាំមុន ក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ មនុស្ស៣៩នាក់ ភាគច្រើនជាជនបរទេស បានស្លាប់ និងមនុស្ស៧៩បានរងរបួសនៅក្នុងការបាញ់ប្រហារមួយ ក្នុងពេលឆ្លងឆ្នាំកាលពីឆ្នាំមុន។

១០
គ្រួសារម្នាក់មកពីតំបន់អនាធិបតេយ្យដើរទៅផ្ទះ នៅពេលដែលព្រះអាទិត្យលិចនៅជាយក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។

១១
កីឡាករ Kamil Stoch មកពីប៉ូឡូញប្រកួតជិះស្គីលោតដែលមានឈ្មោះថា Four Hills លើកទី៦៦ នៅក្នុងក្រុង Garmisch-Partenkirchen ប្រទេសអាល្លឺម៉ង់។

១២
កូនក្រមុំ និងកូនកម្លោះមួយគូសប្បាយចិត្ត នៅពេលឃើញសំបុត្រអាពាហ៍ពិពាហ៍របស់ខ្លួន ក្នុងពេលរៀបអាពាហ៍ពិពាហ៍ដ៏ធំមួយក្នុងពេលឆ្លងឆ្នាំថ្មី នៅក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ គូស្នេហ៍រាប់រយនាក់ចូលរួមក្នុងការរៀបអាពាហ៍ពិពាហ៍ដ៏ធំមួយ ដែលធ្វើឡើងដោយក្រុមប្រឹក្សាក្រុងដើម្បីជួយអ្នកក្រដែលមិនអាចរៀបការដោយខ្លួនឯងបាន។

១៣
ក្មេងៗជាច្រើនជិះម៉ូតូមួយនៅក្នុងក្រុង Jalandhar ប្រទេសឥណ្ឌា។

១៤
អ្នកជិះក្តារលើទឹកមួយធ្លាក់ចូលក្នុងទឹករលកដ៏ធំមួយនៅក្នុងក្រុង Praia do Norte ប្រទេសប័រទុយហ្គាល់ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។