រូបភាពជុំវិញពិភពលោកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ មកពីប្រទេសតួកគី លីទុយអានី កូរ៉េខាងត្បូង កោះហុងកុង អ៊ុយរូហ្គាយ សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី ឥណ្ឌូណេស៊ី ឥណ្ឌា ម៉ាឡេស៊ី កោះតៃវ៉ាន់ អាល្លឺម៉ង់ និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ៣១ ធ្នូ ២០១៥

១
កាំជ្រួចត្រូវបានបាញ់ឡើងពីលើអគារ Opera House និងស្ពាន Harbour Bridge អំឡុងពេលការបាញ់កាំជ្រួចបង្ហាញនៅក្នុងការអបអរសាទរមុនចូលឆ្នាំថ្មីនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

២
កុមារជនជាតិឥណ្ឌូណេស៊ីនៅក្នុងសំលៀកបំពាក់តែងផ្សេងៗប្រមូលផ្តុំគ្នានៅអំឡុងពេលក្បួនដង្ហែមួយសម្រាប់ការអបអរសាទរថ្ងៃរៀបលិចចុងក្រោយបង្អស់សម្រាប់ឆ្នាំ២០១៥ នៅកោះបាលី (Bali)។

៣
កាំជ្រួចត្រូវបានបាញ់ចេញពីអគារ Taipei 101 ដែលជាអគារខ្ពស់ជាងគេបំផុតនៅកោះតៃវ៉ាន់អំឡុងពេលអបអរសាទរឆ្នាំថ្មីនៅក្រុងតៃប៉ិ។

៤
ក្រុមអ្នកចូលរួមអបអរសាទរញញឹមអំឡុងពេលអបអរសាទរថ្ងៃមុនចូលឆ្នាំថ្មីនៅទីលាន Lan Kwai Fong នៅកោះហុងកុង។

៥
កាំជ្រូចបានរំលេចពន្លឺពីលើផ្ទៃមេឃនៅកោះហុងកុងជាផ្នែកមួយនៃពិធីអបអរសាទរឆ្នាំថ្មី ២០១៦។

៦
មនុស្សម្នាប្រលែងប៉ោងប៉ោងនៅក្នុងពិធីអបអរសាទរឆ្នាំថ្មីនៅក្រុងតូក្យូ ប្រទេសជប៉ុន។

៧
កាំជ្រួចត្រូវបានបាញ់ឡើងពីមុខអគារ Petronas Twin Towers ដែលជាអគារនិមិត្តរូបមួយរបស់ប្រទេសម៉ាឡេស៊ី អំឡុងពេលអបអរសាទរថ្ងៃមុនចូលឆ្នាំថ្មីនៅរដ្ឋធានីគូឡាឡាំពួ។

៨
គូស្នេហាមួយគូថើបគ្នានៅខាងក្នុងបាឡុងយក្សមួយនៅអំឡុងពេលការរាប់ថយក្រោយដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីនៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៩
អ្នករបាំឥណ្ឌាមួយរូបថតរូបដៃគូរបស់ខ្លួនធៀបនឹងផ្ទៃមេឃ និងឆ្លុះពីទឹកអំឡុងពេលថ្ងៃរៀបលិចចុងក្រោយនៃឆ្នាំ ២០១៥ នៅឆ្នេរសមុទ្រអារ៉ាប់នៅក្រុងមុំបៃ (Mumbai)។

១០
ប្រជាជនប៉ាឡេស្ទីនអបអរសាទរថ្ងៃចុងក្រោយនៃឆ្នាំ ២០១៥ នៅកំពង់ផែតំបន់ Gaza។

១១
មនុស្សម្នាកឆ្លងកាត់តម្រួតពិនិត្យសន្តិសុខនៅកន្លែងប្រារព្ធពិធីអបអរសាទរឆ្នាំថ្មីនៅក្លោងទ្វារ Brandenburger Tor ក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។

១២
ឆ្នាំ «២០១៦» ត្រូវបានសរសេរឡើងនៅក្នុងខ្យល់ដោយគ្រឿងអុជបញ្ឆេះមួយនៅច្រាំងទន្លេ Yenisei សង្កាត់ Taiga ជិតក្រុង Divnogorsk ខាងក្រៅក្រុង Krasnoyarsk នៃតំបន់ស៊ីបេរី (Siberia) ប្រទេសរុស្ស៊ី។

១៣
ក្រុមកុមារាលេងនៅក្នុងព្រិលនៅទីលាន Sultanahmet នៅក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី។

១៤
ស្ពានថ្មើរជើងមួយមានពោរពេញដោយកាកសំណល់ បន្ទាប់ពីមានគ្រោះទឹកជំនន់នៅក្រុង Newton Stewart នៅប្រទេសស្កុតឡែន ចក្រភពអង់គ្លេស។ ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងបានបោកបក់មកលើភាគខាងជើងប្រទេសអង់គ្លេស ដោយបានកាត់ផ្តាច់ថាមពលអគ្គិសនីសម្រាប់ផ្ទះរាប់ពាន់ខ្នង និងបង្ខំឲ្យប្រជាជនជម្លៀសខ្លួនចេញពីតំបន់ដែលមានទឹកជំនន់ បន្ទាប់ពីមានព្យុះធំទីបីនៅក្នុងរយៈពេលមួយខែមកនេះ។

១៥
បុរសម្នាក់ជាមួយនឹងស្នាមកកនៅលើមុខរត់តាមបណ្តោយច្រាំងទន្លេ Neris នៅស្របពេលដែលសីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ -១៨ អង្សាសេនៅរដ្ឋធានីវីសលីនញូស (Vilnius) ប្រទេសលីទុយអានី។

១៦
ក្រុមអ្នកជួយស្តារផ្លូវបូមទឹកចេញពីមហាវិថីមួយ ខណៈពេលទឹកជំនន់បានគ្រប់ដណ្តប់លើមហាវិថី Interstate 55 នៅក្រុង Arnold រដ្ឋ Missouri សហរដ្ឋអាមេរិក។ ទឹកទន្លេតំបន់ពាក់កណ្តាលភាគខាងលិចដែលកំពុងកើនឡើង បានបង្ខំឲ្យមានការជម្លៀសមនុស្សរាប់រយនាក់ បង្កការប៉ះពាល់ដល់ទំនប់ច្រាំងមួយចំនួន និងបង្កឲ្យមានការជាប់គាំងនៃការធ្វើដំណើរដោយរថយន្ត ទូក ឬរថភ្លើងនៅតំបន់ក្រុង St. Louis។

១៧
ជនជាតិស្លូវ៉ានីលោក Peter Prevec ហោះលើអាកាសជាមួយស្គីនៅអំឡុងពេលលោតសាកល្បងនៅដំណាក់កាលទីពីរនៃកម្មវិធីប្រកួតប្រជែងលោតដោយជិះស្គី Four Hills Ski Jumping នៅក្រុង Garmisch-Partenkirchen ប្រទេសអាល្លឺម៉ង់។

១៨
ស្រ្តីម្នាក់រងទឹកជះចេញពីការិយាល័យមួយនៅសង្កាត់មួយនៃក្រុងម៉ុងតេវីដេអូ (Montevideo) ប្រទេសអ៊ុយរូហ្គាយ ជាផ្នែកមួយនៃការអបអរសាទរចុងបញ្ចប់នៃឆ្នាំចាស់។