រូបភាពជុំវិញពិភពលោកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ មកពីប្រទេសឥណ្ឌា កុងហ្គោ អ៊ីតាលី អាល្លឺម៉ង់ ប្រេស៊ីល និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ៣០ ធ្នូ ២០១៨

១
កម្មករម្នាក់រៀបចំខ្សែមានពណ៌ផ្សេងៗសម្រាប់បង្ហោះខ្លែងនៅមុនពិធីបុណ្យ Uttarayan ក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។

២
បុរសម្នាក់ដាក់សន្លឹកឆ្នោតចូលហិបឆ្នោត នៅស្ថានីយបោះឆ្នោត Katendere ក្នុងក្រុង Goma សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

៣
ក្រុមរបាំ Kitonb ធ្វើការហាត់សមនៅមុនកម្មវិធីសម្រាប់ការឆ្លងឆ្នាំថ្មី នៅមជ្ឈមណ្ឌល Circus Maximus ក្នុងក្រុង Rome ប្រទេសអ៊ីតាលី។

៤
បុរសម្នាក់លាបសក់ចេញជាលេខ «២០១៩» ដើម្បីស្វាគមន៍ឆ្នាំថ្មី នៅហាងកាត់សក់មួយនៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា។

៥
កីឡាករ Michael Hayboeck មកពីអូទ្រីសលោត នៅពេលលោតស្គីសាកល្បងនៅវគ្គទី១នៃ ការប្រកួតជិះស្គីលោតរំលងទួល៤ លើកទី៦៧ នៅក្នុងក្រុង Oberstdorf ប្រទេសអាល្លឺងម៉ង់។

៦
ស្ត្រីម្នាក់ទទួលពរនៅក្នុងពិធីមួយសម្រាប់ព្រះសមុទ្រ (Yemanja) ក្នុងពេលប្រារព្ធកម្មវិធីអបអរឆ្នាំថ្មីបែបប្រពៃណី នៅលើឆ្នេរ Copacabana ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។

៧
មនុស្សម្នាដើរកាត់ការតុបតែងនៅពិធីបុណ្យ Ice Moscow ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។

៨
បុរសម្នាក់បណ្តើរកង់របស់ខ្លួននៅមាត់ទន្លេ Ganges នៅពេលព្រឹកមានអ័ព្ទ ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។

៩
កីឡាករ Ryoyu Kobayashi មកពីជប៉ុន លោតក្នុងពេលហាត់សម នៅវគ្គទី១នៃ ការប្រកួតជិះស្គីលោតរំលងទួល៤ លើកទី៦៧ នៅក្នុងក្រុង Oberstdorf ប្រទេសអាល្លឺងម៉ង់។