បណ្តុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៩ ធ្នូ ២០១៧

១
ក្មេងៗពាក់ស្លៀកពាក់សម្លៀកបំពាក់រូបខ្លាឃ្មុំកំពុងរាំក្នុងពិធីបុណ្យប្រចាំឆ្នាំនៅទីក្រុង Piatra Neamt នៅភាគខាងជើងនៃប្រទេសរូម៉ានី។

២
អ្នកស្រី Emelia Ascheampong ពលរដ្ឋម្នាក់រស់នៅក្នុងអាគារមួយដែលមនុស្សជាង១០នាក់បានស្លាប់ក្នុងគ្រោះអគ្គិភ័យមួយកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានឱបដោយមិត្តរបស់គាត់នៅស្រុក Bronx នៃទីក្រុងញូវយ៉ក។

៣
កងទាហានជើងទឹកនៃកងទ័ពរំដោះប្រជាជន បានលើកដៃទៅកាន់កូនក្រមុំរបស់ពួកគេក្នុងពិធីអាពាហ៍ពិពាហ៍រួមគ្នាមួយនៅមូលដ្ឋានទ័ព ក្នុងទីក្រុង Zhoushan ខេត្ត Zhejiang ប្រទេសចិន។

៤
អ្នកលក់តាមដងផ្លូវម្នាក់កំពុងលក់នាឡិកាដៃនៅកន្លែងចតឡានក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

៥
ស្ត្រីម្នាក់កំពុងប្រឈមជាមួយប៉ូលិសបង្ក្រាបកុបកម្ម ខណៈមានការធ្វើបាតុកម្មមួយប្រឆាំងនឹងការធ្លាក់ចុះនៃម្ហូបអាហារ នៅផ្លូវ Fuerzas Armadas ក្នុងទីក្រុងការ៉ាកាស ប្រទេស។

៦
ប៉េងប៉ោងដែលអាចបំបែកធាតុគីមីដោយខ្លួនឯងរាប់ពាន់ត្រូវបានបង្ហោះដោយសភាពាណិជ្ជកម្មប្រេស៊ីល ដើម្បីស្វាគមន៍ដល់បុណ្យចូលឆ្នាំថ្មី នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។

៧
មនុស្សស្លៀកពាក់ជារូប Santa Claus កំពុងជិះកង់កាត់ផ្លូវនៃទីក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី។

៨
រូបថតដែលគេប្រើបច្ចេកទេសកាមេរ៉ារយៈពេលយូរ (timed-exposure) បង្ហាញកំអែរភ្នំភ្លើង Moung Sinabung ដែលបានបំភ្លឺរាត្រីកាលនៅទីក្រុង Karo នៅភាគខាងជើងនៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។

៩
សមាជិកនៃសមាគមពាណិជ្ជកម្មទីក្រុង Sao Paulo បានបង្ហោះប៉េប៉ោងចំនួន៥ម៉ឺនដើម្បីអបអរឆ្នាំថ្មី នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។

១០
បច្ចេកទេសកាមេរ៉ាប្រើរយៈពេលយូរដែលគេថនៅទីក្រុង Sieversdorf នៅភាគខាងកើតនៃប្រទេសអាល្លឺម៉ង់ បង្ហាញពីមនុស្ស៤នាក់ដែលបានគូរលេខ ២០១៨ ដោយប្រើពន្លឺ។

១១
ជនជាតិជ្វីសដែលគោរពសាសនា កំពុងចូលរួមក្នុងការបួងសួងពិសេសមួយដើម្បីសុំទឹកភ្លៀងនៅក្នុងទីក្រុងចាស់នៃទីក្រុងហ្ស៊េរុយសាឡិម។

១២
ឡានមួយគ្រឿងត្រូវបានគេបើកនៅលើផ្លូវដែលប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យក្នុងពិធីសម្ពោធផ្លូវនេះនៅទីក្រុង Jinan ខេត្ត Shandong ប្រទេសចិន។