រូបភាពជុំវិញពិភពកលោកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ មកពីប្រទេសគុយបា ហ្វីលីពីន ប៊ុលហ្គារី សហរដ្ឋអាមេរិក រុស្ស៊ី អេស្ប៉ាញ ចិន អាហ្វហ្គានីស្ថាន និងអ៊ីតាលី។
រូបភាពជុំវិញពិភពលោក ២៨ ធ្នូ ២០១៦

1
សម្តេចប៉ាបហ្វ្រង់ស៊ីសទទួលប៉េងប៉ោងច្នៃចេញជារាងផ្កាអំឡុងពេលការសម្តែងរបស់ក្រុមសៀក Golden Circus នៅសាល Paul VI Hall ក្នុងវិមានវ៉ាទីកង់។

2
នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូ អាបេ (ខាងឆ្វេង) និងប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា (ទីពីរពីខាងស្តាំ) បោះផ្កាចូលទៅក្នុងអណ្តូងបួងសួងនៅឯកន្លែងគោរពវិញ្ញាណក្ខន្ធ USS Arizona Memorial ជាផ្នែកមួយនៃការរំឮកពីសង្រ្គាមលោកលើកទីពីរនៅវិមាន Pacific National Monument ក្នុងមូលដ្ឋានទ័ពអាកាសចម្រុះ Pearl Harbor-Hickam កោះហាវ៉ៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។

3
កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានពិនិត្យមើលកន្លែងរងការផ្ទុះនៅក្រុងកាប៊ុល។

4
រថយន្តមួយបើកលើផ្លូវកាត់ឧទ្យានមួយនៅក្រុង Changchun ខេត្ត Jilin ប្រទេសចិន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។

5
អ្នកចូលរួមស្លៀកក្នុងសំលៀកពាក់យោធាចូលរួមក្នុងការសម្តែងបែបប្រយុទ្ធគ្នា «Enfarinats» ក្រុង Ibi ភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ។

6
អ្នកចូលចិត្តហែលទឹកនារដូវរងាគ្រវែងទឹកក្តៅដាក់ខ្យល់ត្រជាក់នៅក្រុង Heihe ខេត្ត Heilongjiang ប្រទេសចិន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។

7
កុមារីចូលរួមក្នុងពិធីរាំរែកថ្ងៃបុណ្យណូអែលក្នុងក្រុង Saint Petersburg ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។

8
ដើមសាប៉ាង និងអគារខ្ពស់ៗបំពាក់ដោយភ្លើងពណ៌អបអរសាទរឆ្នាំថ្មីនៅក្រុង Grozny តំបន់ Chechnya ប្រទេសរុស្ស៊ី។

9
កម្មករម្នាក់ដើរកាត់ប្រាសាទទឹកកកអំឡុងពេលថ្ងៃរៀបចំចុងក្រោយនៅក្រុង Midway រដ្ឋ Utah កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។

10
អ្នកកាប់ឈើជិះរថទេះសេះដោយមានដាក់ឈើអំឡុងពេលកាប់ឈើមួយជិតក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្គារី។

11
ប្រជាជនរុករករបស់របរដែលនៅសេសសល់បន្ទាប់ពីអគ្គីភ័យបានឆាបឆេះសំណង់អាណាធិបតេយ្យមួយក្នុងក្រុង Quezon ប្រទេសហ្វីលីពីន។

12
នាង Yazuli Lloret អាយុ ១៥ ឆ្នាំ ឈរថតនៅទីលាន Cathedral Square ក្នុងក្រុងឡាហាវ៉ាន ប្រទេសគុយបា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។