កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៧ ធ្នូ ២០១៩

១
មនុស្សម្នាកំពុងថតរូបនៅពេលមានការហោះចេញនៃកាំជ្រួចចិន Long March 5 ខ្នាតធំ នៅឯជម្ឈមណ្ឌលក្នុងទីក្រុង Wenchang ស្ថិតនៅខេត្ត Hainan នៅប្រទេសចិនភាគខាងត្បូង។

២
កណ្ដូបនៅលើដើមឈើនៅជិតភូមិ Miyal នៅស្រុក Banaskantha ស្ថិតនៅប្រមាណ២៥០គ.ម. ពីក្រុង Ahmedabad ប្រទេសឥណ្ឌា។ អ្នកជំនាញខ្លះយល់ថា វត្តមានកណ្ដូបនេះកំពុងវាយប្រហារប្រទេសនេះយ៉ាងអាក្រក់បំផុតក្នុងរយៈពេល ២៥ ឆ្នាំ។

៣
ឡានមួយគ្រឿងកំពុងបើកនៅលើផ្លូវជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Gaza City។

៤
ស្ត្រីម្នាក់កំពុងប្រើប្រាស់ទូរស័ព្ទនៅឯមាត់ទឹក នៃទីក្រុង Tsim Sha Tsui ក្នុងទីក្រុងហុងកុង ប្រទេសចិន។

៥
បុរសម្នាក់ដើរនៅលើផ្លូវរថភ្លើងដែលគ្រប់ដណ្ដប់ដោយទឹកកក នៅក្នុងពេលព្រឹករដូវត្រជាក់ នៅជាយក្រុង Srinagar នៃតំបន់កាស្មៀរ។

៦
ក្មេងម្នាក់លេងពពុះនៅពេលវាហោះនៅក្បែរប្រាសាទ St Paul ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

៧
ក្មេងម្នាក់កំពុងឈរមើល បន្ទាប់ពីកន្លែងរស់នៅរបស់នាងត្រូវបានឆេះខ្ទេចអស់ នៅតំបន់សំណង់មិនរៀបរយ ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។

៨
អ្នកជិះសេះជនជាតិអាហ្វហ្គានីស្ថាន ប្រកួតយកសត្វពពែ ក្នុងការប្រកួតមិត្តភាពនៅទីក្រុងកំពង់ផែ Buzkashi នៅជាយក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

៩
ព្រិលគ្របដណ្ដប់លើឧទ្យានព្រៃឈើជាតិ Angeles National Forest ស្ថិតនៅភាគខាងជើងនៃទីក្រុងឡូសអែនជឺឡែស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។