កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៦ ធ្នូ ២០១៩
![ស្ត្រីនាំគ្នាបំបែកផ្កាបោះចូលក្នុងទឹកនៅសមុទ្រ Bengal ក្នុងពិធីបួងសួងសម្រាប់ជនរងគ្រោះព្យុះសូណាមី ឆ្នាំ ២០០៤ នៅក្នុងគម្រប់ខួប១៥ឆ្នាំនៃគ្រោះមហន្តរាយនេះ នៅឆ្នេរសមុទ្រ Marina ក្រុង Chennai ប្រទេសឥណ្ឌា។](https://gdb.voanews.com/4d677791-5a55-4964-9f24-387c25da4813_w1024_q10_s.jpg)
១
ស្ត្រីនាំគ្នាបំបែកផ្កាបោះចូលក្នុងទឹកនៅសមុទ្រ Bengal ក្នុងពិធីបួងសួងសម្រាប់ជនរងគ្រោះព្យុះសូណាមី ឆ្នាំ ២០០៤ នៅក្នុងគម្រប់ខួប១៥ឆ្នាំនៃគ្រោះមហន្តរាយនេះ នៅឆ្នេរសមុទ្រ Marina ក្រុង Chennai ប្រទេសឥណ្ឌា។
![អ្នករត់ហាត់ប្រាណម្នាក់ស្លៀកពាក់ជា Santa Claus កំពុងដើរកាត់ព្រៃនៅពេលលោកចូលរួមកម្មវិធីរត់មួយឈ្មោះថា «រត់រំលាយទាអាំង» ដើម្បីដុតកាឡូរី បន្ទាប់ពីពិធីនៅថ្ងៃឈប់សម្រាក នៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង។](https://gdb.voanews.com/d36306a0-7ea9-4cbb-b5ef-5bd5ff20d534_w1024_q10_s.jpg)
២
អ្នករត់ហាត់ប្រាណម្នាក់ស្លៀកពាក់ជា Santa Claus កំពុងដើរកាត់ព្រៃនៅពេលលោកចូលរួមកម្មវិធីរត់មួយឈ្មោះថា «រត់រំលាយទាអាំង» ដើម្បីដុតកាឡូរី បន្ទាប់ពីពិធីនៅថ្ងៃឈប់សម្រាក នៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង។
![បុរសកាន់សាសនាឥស្លាមសម្ដែងការបួងសួងពិសេសឈ្មោះថា kusoof នៅពេលមានការបង្ហាញផ្ទាល់នូវសូរ្យគ្រាសនៅលើផ្ទាំងកញ្ចក់ធំមួយ នៅព្រះវិហារ Surabaya ស្ថិតនៅខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/d31c12ea-eed9-493b-ac06-4e2f6c9081fd_w1024_q10_s.jpg)
៣
បុរសកាន់សាសនាឥស្លាមសម្ដែងការបួងសួងពិសេសឈ្មោះថា kusoof នៅពេលមានការបង្ហាញផ្ទាល់នូវសូរ្យគ្រាសនៅលើផ្ទាំងកញ្ចក់ធំមួយ នៅព្រះវិហារ Surabaya ស្ថិតនៅខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី។
![ស្ត្រីម្នាក់កំពុងលួងកូនស្រី ដែលនាងកប់ត្រឹមកនៅក្នុងដីខ្សាច់នៅពេលមានសូរ្យគ្រាស នៅឆ្នេរសមុទ្រ Clifton ក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន។ ជនជាតិប៉ាគីស្ថានជាច្រើនមានជំនឿថា ការកប់មនុស្សមានពិការភាពនៅក្នុងដីខ្សាច់នាពេលសូរ្យគ្រាស អាចព្យាបាលកាយសម្បទារបស់ពួកគេឲ្យជាវិញបាន។](https://gdb.voanews.com/12acfa4b-a5bf-479a-bd11-ace93e0e9579_w1024_q10_s.jpg)
៤
ស្ត្រីម្នាក់កំពុងលួងកូនស្រី ដែលនាងកប់ត្រឹមកនៅក្នុងដីខ្សាច់នៅពេលមានសូរ្យគ្រាស នៅឆ្នេរសមុទ្រ Clifton ក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន។ ជនជាតិប៉ាគីស្ថានជាច្រើនមានជំនឿថា ការកប់មនុស្សមានពិការភាពនៅក្នុងដីខ្សាច់នាពេលសូរ្យគ្រាស អាចព្យាបាលកាយសម្បទារបស់ពួកគេឲ្យជាវិញបាន។
![មនុស្សជិះអូដ្ឋជាជួរក្នុងថ្ងៃឈប់សម្រាករបស់ជនជាតិជ្វីស នៅឯវាលខ្សាច់មួយនៅខាងត្បូងទីក្រុង Eilat ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/c578bef9-741e-4b0e-b52e-935f6bfe98a2_w1024_q10_s.jpg)
៥
មនុស្សជិះអូដ្ឋជាជួរក្នុងថ្ងៃឈប់សម្រាករបស់ជនជាតិជ្វីស នៅឯវាលខ្សាច់មួយនៅខាងត្បូងទីក្រុង Eilat ប្រទេសអ៊ីស្រាអែល។
![Armando Martin អាយុ ១១ ឆ្នាំ មកពីរដ្ឋកាលីហ្វ័រញ៉ា លេងហ្គីតាដើម្បីជាកិត្តិយសដល់ GYSGT George Figone Jr. នៅជួរទី៦០ នៃកន្លែងបញ្ចុះសាកសព នៅទីក្រុង Arlington រដ្ឋ Virginia សហរដ្ឋអាមេរិក។](https://gdb.voanews.com/980c2540-e2e0-4bba-8846-90eedf973da1_w1024_q10_s.jpg)
៦
Armando Martin អាយុ ១១ ឆ្នាំ មកពីរដ្ឋកាលីហ្វ័រញ៉ា លេងហ្គីតាដើម្បីជាកិត្តិយសដល់ GYSGT George Figone Jr. នៅជួរទី៦០ នៃកន្លែងបញ្ចុះសាកសព នៅទីក្រុង Arlington រដ្ឋ Virginia សហរដ្ឋអាមេរិក។
![អ្នកហែលទឹកកំពុងចូលរួមប្រកួតហែលលទឹកសម្រាប់ពិធីបុណ្យគ្រីស្ទម៉ាស់ នៅទន្លេ Vltava ក្នុងទីក្រុងប្រាក សាធារណរដ្ឋឆែក។](https://gdb.voanews.com/fd964223-16b2-4304-8623-57284d60e924_w1024_q10_s.jpg)
៧
អ្នកហែលទឹកកំពុងចូលរួមប្រកួតហែលលទឹកសម្រាប់ពិធីបុណ្យគ្រីស្ទម៉ាស់ នៅទន្លេ Vltava ក្នុងទីក្រុងប្រាក សាធារណរដ្ឋឆែក។
![គោមត្រូវបានបង្ហាញនៅឯពិធីមួយឈ្មោះថា «គោមពិសេសចិន» នៅឯ Pakruojis Manor ស្ថិតនៅភាគខាងជើងនៃប្រទេសលីទុយអានី។](https://gdb.voanews.com/2be2c708-8e58-45bd-bac9-ce4c761cc970_w1024_q10_s.jpg)
៨
គោមត្រូវបានបង្ហាញនៅឯពិធីមួយឈ្មោះថា «គោមពិសេសចិន» នៅឯ Pakruojis Manor ស្ថិតនៅភាគខាងជើងនៃប្រទេសលីទុយអានី។
![រូបភាពពីលើអាកាសបង្ហាញមនុស្សកំពុងចែវទូកនៅលើទន្លេ Nestos នៅភាគខាងជើងនៃទីក្រុង Drama ប្រទេសក្រិក។](https://gdb.voanews.com/355c2719-a4e6-4481-b426-62eb14ebb52d_w1024_q10_s.jpg)
៩
រូបភាពពីលើអាកាសបង្ហាញមនុស្សកំពុងចែវទូកនៅលើទន្លេ Nestos នៅភាគខាងជើងនៃទីក្រុង Drama ប្រទេសក្រិក។
![ក្មេងស្រីម្នាក់យំបន្ទាប់ពីត្រូវបានចាក់ថ្នាំការពារជំងឺគ្រុនស្វិតដៃជើង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងតាមផ្ទះ នៅទីក្រុងសាណា ប្រទេសយេម៉ែន។](https://gdb.voanews.com/5a45d507-9524-44ca-a699-124cd3cd6b29_w1024_q10_s.jpg)
១០
ក្មេងស្រីម្នាក់យំបន្ទាប់ពីត្រូវបានចាក់ថ្នាំការពារជំងឺគ្រុនស្វិតដៃជើង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងតាមផ្ទះ នៅទីក្រុងសាណា ប្រទេសយេម៉ែន។
![ឡានម៉ាក FIAT 500 បីគ្រឿងចតនៅខាងមុខអាគារបាក់បែកនៃអាងហែលទឹក Ancient Roman Caracalla នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។](https://gdb.voanews.com/215b52a1-ec6a-497b-acb4-0f16fd7428df_w1024_q10_s.jpg)
១១
ឡានម៉ាក FIAT 500 បីគ្រឿងចតនៅខាងមុខអាគារបាក់បែកនៃអាងហែលទឹក Ancient Roman Caracalla នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
![នាវាដឹកទំនិញមួយគ្រឿងត្រូវបានបោកបក់ដោយព្យុះសង្ឃរា នៅសមុទ្រមេឌីទែរ៉ានេ នៅជិតកំពង់ផែ Ashdod ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/655ba119-41e0-4d09-b8d7-f0b73ba8a293_w1024_q10_s.jpg)
១២
នាវាដឹកទំនិញមួយគ្រឿងត្រូវបានបោកបក់ដោយព្យុះសង្ឃរា នៅសមុទ្រមេឌីទែរ៉ានេ នៅជិតកំពង់ផែ Ashdod ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។