រូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសប៊ុលហ្គារី អង់គ្លេស អាហ្វហ្គានីស្ថាន ឥណ្ឌូនេស៊ី ឥណ្ឌា រុស្ស៊ី អូស្ត្រាលី ហ្វាំងឡង់ យេម៉ែន ឈីលី ជប៉ុន និងអ៊ីស្រាអែល។
រូបភាពជុំវិញពិភពលោក ២៥ ធ្នូ ២០១៧

១
ស្ត្រីម្នាក់ចូលរួមកម្មវិធី Christmas Mass នៅព្រះវិហារ St. Alexander Nevski នៅក្នុងក្រុង Sofia ប្រទេសប៊ុលហ្គារី។

២
ព្រះអង្គម្ចាស់ Harry និងគូដណ្តឹងរបស់ទ្រង់គឺនាង Meghan Markle ចាកចេញពីកម្មវិធីព្រះវិហារសម្រាប់ថ្ងៃបុណ្យណូអែលមួយនៅក្នុងព្រះវិហារ St. Mary Magdalene នៅក្នុងក្រុង Sandringham ប្រទេសអង់គ្លេស។

៣
ទាហានអាមេរិកាំងទទួលអាហារពេលល្ងាចសម្រាប់ថ្ងៃបុណ្យណូអែលនៅទីស្នាក់ការកណ្តាល Resolute Support នៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

៤
អ្នកគោរពសាសនាគ្រិស្តចូលរួមកម្មវិធី Christmas Eve Mass នៅស្តាតមួយនៅក្នុងក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។

៥
សត្វប្រើសម្យ៉ាងរបស់ឥណ្ឌាជល់គ្នាលេងនៅក្នុងវាលមួយនៅក្បែរភូមិ Bhetnoi ក្នុងស្រុក Ganjam រដ្ឋ Odisha។

៦
អ្នកថ្មើរជើងឈរនៅជុំវិញកន្លែងកើតហេតុនៃគ្រោះថ្នាក់បង្កដោយឡានក្រុងមួយនៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។ អាជ្ញាធរបាននិយាយថា មនុស្សម្នាប៉ុន្មាននាក់បានស្លាប់ និងមនុស្សជាង១២នាក់បានរងរបួស នៅពេលឡានក្រុងមួយបើកវេពេញផ្លូវ។

៧
ឆ្មាំសមុទ្រដែលពាក់មួកណូអែលប្រើកែវយឺតដើម្បីមើលអ្នកហែលទឹកនៅថ្ងៃបុណ្យណូអែលនៅឆ្នេរ Bondi ក្រុងស៊ីដនី នៅក្នុងប្រទេសអូស្ត្រាលី។

៨
ពន្លឺម្យ៉ាងដែលគេហៅថា Northern lights លេចចេញជារូបរាងនៅមេឃនៅតំបន់ Finnish Lapland ក្រុង Inari ប្រទេសហ្វាំងឡង់។

៩
ក្មេងស្រីដែលរត់ភៀសខ្លួនដោយសារសង្គ្រាមនៅក្នុងតំបន់ភាគពាយព្យនៃប្រទេសយេម៉ែនទទួលទានអាហារនៅខាងក្រៅខ្ទមរបស់នាងនៅលើផ្លូវមួយនៅក្នុងក្រុង Hodeida។

១០
ស្លឹកដើម Cherry កកត្រូវគេថតបាននៅពេលព្រឹកមានអ័ព្ទ និងត្រជាក់មួយនៅក្នុងក្រុង Srinagar ប្រទេសឥណ្ឌា។

១១
បុរសម្នាក់ដែលតុបតែងជា Santa Claus បក់ដៃដាក់មនុស្សម្នាពីទូកអ្នកនេសាទមួយនៅថ្ងៃ Christmas Eve នៅតាមឆ្នេរ Valparaiso ប្រទេសឈីលី កាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៧។

១២
មនុស្សម្នាដើរនៅក្រោមការតុបតែងសម្រាប់ពិធីចូលឆ្នាំថ្មីនៅលើផ្លូវមួយទៅកាន់វត្ត Asakusa Sensoji ក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

១៣
សត្វបក្សីម្យ៉ាងដែលគេហៅថា ទៀវ ឈរនៅលើខ្សែភ្លើងនៅក្បែរក្រុង Beit Shean ក្នុងប្រទេសអ៊ីស្រាអែល។

១៤
កីឡាករ Justin Coleman របស់ក្រុម Seattle Seahawks ប្រកួតក្នុងការប្រកួតបាល់ឱប NFL មួយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងក្រុង Arlington រដ្ឋ Texas។