រូបភាពជុំវិញពិភពលោកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសប័រទុយហ្គាល់ ចក្រភពអង់គ្លេស អេស្ប៉ាញ ក្រូអាត កូរ៉េខាងត្បូង ក្រិក ចិន ស្វ៊ីស និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ២២ ធ្នូ ២០១៩

១
យាន Boeing CST-100 Starliner ត្រូវបានគេថតបាន បន្ទាប់ពីយាននេះចុះចតនៅក្នុងតំបន់ White Sands ក្រុង New Mexico សហរដ្ឋអាមេរិក។ ការចុះចតជាការបញ្ចប់ការធ្វើតេស្តហោះហើរក្នុងគន្លងរយៈពេលខ្លី សម្រាប់ក្រុមហ៊ុន Boeing ដែលត្រូវបំពេញគោលដៅបេសកកម្មមួយចំនួនសម្រាប់កម្មវិធី Commercial Crew របស់អង្គការណាសា។

២
មនុស្សម្នាសប្បាយរីករាយនឹងព្រះអាទិត្យលិច នៅពេលពួកគេស្វាគមន៍ដំណើរ solstice របស់ព្រះអាទិត្យក្នុងរដូវរងា នៅបូជនីយដ្ឋាន Stonehenge ក្នុងក្រុង Amesbury ចក្រភពអង់គ្លេស។

៣
មនុស្សម្នាប្រមូលផ្តុំគ្នាមើលរលកយក្សនៅឆ្នេរ Praia do Norte ក្នុងក្រុង Nazare ប្រទេសប័រទុយហ្គាល់។

៤
លោក Jose Maria Nogales និងភរិយារបស់លោកសាទរការលក់សំបុត្រឆ្នោត El Gordo ដែលឈ្នះបានរង្វាន់ធំបំផុតក្នុងប្រទេសអេស្ប៉ាញ នៅក្នុងក្រុង Seville ប្រទេសអេស្ប៉ាញ។

៥
ស្ត្រីម្នាក់គូសសន្លឹកឆ្នោតនៅស្ថានីយបោះឆ្នោតមួយក្នុងពេលបោះឆ្នោតប្រធានាធិបតី ក្នុងក្រុង Zagreb ប្រទេសក្រូអាត។

៦
សិល្បៈថ្មីរបស់សិល្បករ Banksy ត្រូវបានដាក់តាំងបង្ហាញនៅក្នុងសណ្ឋាគារ The Walled Off Hotel ក្នុងក្រុង Bethlehem តំបន់ West Bank។

៧
អ្នកឡើងភ្នំដែលស្លៀកពាក់ឈុត Santa Claus ថតរូបនៅក្នុងព្រឹត្តិការណ៍មួយដើម្បីសង្ឃឹមថា នឹងឡើងភ្នំបានដោយសុវត្ថិភាព និងដើម្បីលើកកម្ពស់សប្បុរសធម៌គ្រិស្តម៉ាសនៅលើភ្នំ Buckhan ប្រទេសកូរ៉េខាងត្បូង។

៨
សកម្មជនស្ត្រីៗសម្តែងរបាំដែលមានប្រភពពីប្រទេសឈីលី និងទទួលបានការលើកទឹកចិត្តពីក្រុមស្ត្រីនិយមឈ្មោះថា Las Tesis ដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សាយេនឌ័រ និងរបបបិតាធិបតេយ្យនៅពីមុខសភាក្រិក នៅទីលាន Syntagma ក្នុងក្រុងអាថែន ប្រទេសក្រិក។

៩
ប៉ូលិសចាប់ខ្លួនបាតុករម្នាក់ បន្ទាប់ពីទង់ជាតិចិនត្រូវបានគេដោះចេញពីបង្គោលទង់ជាតិ នៅពេលប្រមូលផ្តុំមួយដើម្បីគាំទ្រសិទ្ធិមនុស្សរបស់ជនជាតិភាគតិច Xinjiang Uighurs នៅក្នុងក្រុងហុងកុង ប្រទេសចិន។

១០
កីឡាករ Seou Choi របស់កូរ៉េខាងត្បូងប្រកួតដណ្តើមយកពានរង្វាន់ Ski Jumping World Cup នៅក្នុងក្រុង Engelberg ប្រទេសស្វ៊ីស។

១១
អ្នកគាំទ្រម្នាក់របស់ក្រុមបាល់ទាត់ Flamengo របស់ប្រេស៊ីលស្រែក បន្ទាប់ពីក្រុម Liverpool របស់អង់គ្លេសស៊ុតបញ្ចូលទី នៅពេលនាងមើលការផ្សាយបន្តផ្ទាល់នៃការប្រកួតបាល់ទាត់វគ្គផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ FIFA Club World Cup នៅសំណង់អនាធិបតេយ្យ Rocinha ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។

១២
ចចកខាំឆ្កែចចក នៅពេលចចកនោះត្រូវបានឆ្កែចចកដេញខាំ នៅក្នុងការប្រកួតប្រម៉ាញ់ចចក នៅខាងក្រៅក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។

១៣
អ្នកគាំទ្រគប់សម្ភារៈក្មេងលេងចូលក្នុងទីលានប្រកួតដើម្បីធ្វើការបរិច្ចាគ នៅក្នុងពេលសម្រាកប្រកួតបាត់ទាល់រវាងក្រុម Real Betis និងក្រុម Atlentico Madrid នៅស្តាត Benito Villamarin នៅក្នុងក្រុង Seville ប្រទេសអេស្ប៉ាញ។