រូបភាពជុំវិញពិភពលោកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ មកពីប្រទេសរុស្ស៊ី អេហ្ស៊ីប លីបង់ ចិន ឥណ្ឌា កាណាដា អាល្លឺម៉ង់ អង់គ្លេស និងសហរដ្ឋអាមេរិក ។
រូបភាពជុំវិញពិភពលោក ២២ ធ្នូ ២០១៥

១
មនុស្សម្នាដើរកាត់កន្លែងតុបតែងសម្រាប់ពីធីបុណ្យ Christmas ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗ និងសម្រាប់ការចូលឆ្នាំថ្មីនៅកណ្តាលក្រុងមូស្គូ ប្រទេសរុស្ស៊ី។

២
ព្រះអាទិត្យរះនៅពីក្រោយប្រាសាទ Karnak នៅក្រុង Luxor ភាគខាងត្បូងនៃប្រទេសអេហ្ស៊ីប។

៣
សិស្សានុសិស្សស្លៀកពាក់ជាកាដូណូអែលចូលរួមក្នុងការដើរក្បួន Christmas នៅក្នុងក្រុងបេរូត (Beirut) ប្រទេសលីបង់។

៤
អ្នកដាក់ញ្ញត្តិម្នាក់បានសរសេរពីទុក្ខសោករបស់ខ្លួននៅលើសម្លៀកបំពាក់ខ្លួន ហើយដើរតាមផ្លូវមួយនៅក្នុងក្រុងប៉េកាំង ប្រទេសចិន។

៥
បព្វជិតក្នុងសាសនាហិណ្ឌូម្នាក់តុបតែងរណ្តៅពិសិដ្ឋដែលនឹងមានការបំភ្លឺភ្លើង និងការដាក់តង្វាយ មុនការជួបជុំអ្នកសូត្រធម៌ដែលមានរយៈពេល៥ថ្ងៃសម្រាប់សន្តិភាពពិភពលោកនៅប្រាសាទមួយនៅជាយក្រុង Ahmedabad ប្រទេសឥណ្ឌា។

៦
អ្នកចូលរួមការដើរក្បួនឈ្មោះ Jacqueline Fernandez មើលទៅទឹកភ្លៀង ក្នុងពេលដើរក្បួន Annual Kensington Market Winter Solstice Parade លើកទី២៦ នៅក្នុងក្រុង Toronto ប្រទេសកាណាដា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥។

៧
អ្នកទេសចរជិះស្គីនៅលើកន្លែងព្រិលសិប្បនិមិ្មតនៅថ្ងៃមេឃស្រទុំមួយនៅរមណីយដ្ឋានស្គីរបស់អាល្លឺម៉ង់ ក្នុងក្រុង Winterberg។

៨
ដើមសេរីហ្ស (cherry) ដែលកំពុងតែចេញផ្កាត្រូវបានគេឃើញ ក្នុងរដូវរងារនៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។

៩
អ្នកទេសចរដើរកាត់ដៃគ្នានៅក្បែរកប៉ាល់ដែលគេជួយសង្រ្គោះ ដោយមានអាវពោងចំនួន៣។ កប៉ាល់ត្រូវបានព្យួរឡើងក្នុងផ្លូវដើររបស់វិហារ St. James ក្នុងក្រុងឡុងដ៏ ដោយដាក់ឈ្មោះថា «ហោះហើរ» ដោយវិចិត្រករឈ្មោះ Arabella Dorman។

១០
យាន SpaceX Falcon 9 ហោះចេញពីកន្លែងបាញ់បង្ហោះ ហើយបានត្រឡប់មកដីវិញ នៅក្នុងរូបភាពបញ្ជូនគ្នាតែមួយ នៅស្ថានីយ៍ទ័ពអាកាស Cape Canaveral នៅក្នុងក្រុង Cape Canaveral រដ្ឋ Florida កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥។

១១
កីឡាករ Henrik Kristoffersen របស់ប្រទេសន័រវែស (Norway) ប្រកួតក្នុងព្រឹត្តិការណ៍ស្គីភ្នំខ្ពស់ ដែលជាការប្រកួតស្គី World Cup ប្រភេទបុរស នៅក្នុងភូមិ Madonna Di Campiglio ប្រទេសអ៊ីតាលី។

១២
មនុស្សម្នាដើរលើរូបចម្លាក់ទឹកកកនៅក្នុងការតាំងពិព័រណ៍រូបចម្លាក់ទឹកកកអន្តរជាតិ (International Snow Sculpture Art Expo) នៅក្នុងក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន។

១៣
កូនភេសមុទ្រដែលមានអាយុ១ថ្ងៃដេកជាមួយមេរបស់វា នៅក្នុងអាង Great Tide នៅក្នុងឧទ្យានចិញ្ចឹមសត្វ Monterey Bay នៅក្នុងរដ្ឋ California កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥។

១៤
ទូកប្រើម៉ាស៊ីនមួយជិះតាមទន្លេ Yenisei នៅពេលមានសីតុណ្ហភាពប្រមាណជា - 20° C នៅខាងក្រៅក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។