រូបភាពជុំវិញពិភពលោកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ មកពីប្រទេសសិង្ហបុរី អូស្រ្តាលី កូរ៉េខាងជើង ស៊ីរី ម៉ិចស៊ិក បេឡារុស ប៉ាគីស្ថាន តួកគី ចិន និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ២១ ធ្នូ ២០១៦

១
មនុស្សម្នាជួបជុំគ្នានៅវិមានថ្ម Stonehenge នៅថ្ងៃ Winter Solstice ដែលជាថ្ងៃរយៈពេលខ្លីបំផុតប្រចាំឆ្នាំ ជិតក្រុង Amesbury នៅនិរតី ប្រទេសអង់គ្លេស។

២
ដុំបាល់បំពាក់ភ្លើងពណ៌នៅទីលាន Oktyabrskaya Square សម្រាប់ពិធីបុណ្យចូលឆ្នាំ និងថ្ងៃបុណ្យណូអែលក្នុងក្រុងមីនស្កិ៍ ប្រទេសបេឡារុស។

៣
ជនប៉ាគីស្ថានកាន់សាសនាគ្រឹស្តពាក់ស្រោមមុខអបអរសាទរពិធីបុណ្យណូអែលនៅក្រុងការ៉ាជី។

៤
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ឱបកុមារី Bana Al-Abed អាយុ ០៧ឆ្នាំ ពីក្រុង Aleppo ប្រទេសស៊ីរី នៅវិមានប្រធានាធិបតី ក្នុងក្រុងអង់ការ៉ា។ សារនៅលើគេហទំព័រ Twitter របស់កុមារី Bana បានរីកសាយភាយពាសពេញបណ្តាញសង្គមមួយនេះ។

៥
ហេតុការណ៍ផ្ទុះផ្សារលក់កាំជ្រួចធំជាងគេបង្អស់មួយនៅក្រុង Tultepec ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ ហេតុការណ៍ផ្ទុះនោះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ និងបង្កឲ្យមនុស្សយ៉ាងហោចណាស់ ៧២ នាក់រងរបួស។ នេះបើយោងទៅតាមក្រុមអាជ្ញាធរ។

៦
យន្តហោះដឹកអ្នកដំណើរជើងហោះហើរ Air China ត្រៀមចុះចតនៅព្រលានយន្តហោះអន្តរជាតិក្រុងប៉េកាំងដោយឆ្លងអព្ទយ៉ាងក្រាស់ឃ្មឹក។

៧
ជនជាតិស៊ីរីដើរនៅក្នុងផ្លូវគ្របដណ្តប់ដោយព្រិលនៅក្រុង Maaret al-Numan ខេត្ត Idlib ភាគខាងជើងប្រទេស។

៨
រូបភាពបង្ហាញពីលំហាត់បាញ់សមនៃកងទាហានកូរ៉េខាងជើង ដែលត្រូវបានបញ្ចេញដោយទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA ក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

៩
ដាយណូស័រយន្ត «TRX03» កម្ពស់ប្រាំបីម៉ែត្រ (កណ្តាល) សម្តែងជាមួយនឹងមនុស្សយន្តដទៃទៀតនៅស្ទូឌីយោរបស់ក្រុមហ៊ុនក្នុងក្រុង Tokorozawa។

១០
សត្វភេសមុទ្រអូស្រ្តាលីលិឍចំណីនៅក្រោមទឹកអំឡុងពេលកម្មវិធីថ្ងៃបុណ្យណូអែល នៅក្រុង Taronga Zoo ប្រទេសអូស្រ្តាលី។

១១
ស្រមោលអ្នកមើលពិព័រណ៍ភ្លើងពណ៌នៅសួន Garden by the Bay នៅប្រទេសសិង្ហបុរីមុនថ្ងៃបុណ្យណូអែល។