កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២០ ធ្នូ ២០១៩

១
បាតុករអ៊ីរ៉ាក់ម្នាក់កាន់ទង់ជាតិដើរកាត់រូបគំនូរនៅលើជញ្ជាំង ក្នុងពេលមានបាតុកម្មដែលបន្តឥតឈប់ ប្រឆាំងនឹងរដ្ឋាភិបាល នៅទីលាន Tahrir ក្នុងរដ្ឋធានីបាកដាដ។

២
ម៉ាស់ត្រូវបានពាក់នៅលើមាត់ និងច្រមុះនៃរូបចម្លាក់អ្នកម្ដាយថេរេសា (Mother Theresa) និងរូបចម្លាក់កូនក្មេង ក្នុងពេលមានចុះអ័ព្ទ និងមានការបំពុលបរិស្ថានខ្លាំង នៅទីក្រុងព្រីស្ទីណា ប្រទេសកូសូវ៉ូ។

៣
កងកម្លាំងប៉ូលិសការពារនៅរដ្ឋ Karnataka ប្រទេសឥណ្ឌា កំពុងប្រើដំបងវាយទៅលើបុរសពីរនាក់ដែលជិះម៉ូតូ ខណៈបុរសទាំងពីរជិះទៅជិតរបាំងដែលគេដាក់បិទផ្លូវ Mangalore នៅពេលមានការរឹតបន្តឹងសន្តិសុខដោយសារតែការធ្វើបាតុកម្មពាក់ព័ន្ធនឹងច្បាប់សញ្ជាតិថ្មីរបស់ឥណ្ឌា។

៤
ពពកចម្រុះពណ៌នៅពេលថ្ងៃលិចនៅទីក្រុង Kronberg និងអាគារធនាគារ នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៥
កម្មករស្លៀកសម្លៀកបំពាក់រូបជ្រូកនិងកណ្ដុរ កំពុងសម្អាតបង្អួចនៅលើអាគារនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

៦
វិចិត្រករគូររូបគំនូរនយោបាយ លោក Kaya Mar បង្ហាញផ្ទាំងគំនូរអំពីនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នៅក្រុង Westminster ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

៧
លោក Thomas Liberto អ្នកសម្ដែងតាមដងផ្លូវ មកពីទីក្រុង Bel Air រដ្ឋ Maryland ដែលនៅលើបណ្ដាញសង្គមត្រូវបានគេដាក់ឈ្មោះថា «លោកដើមឈើរគ្រិស្តម៉ាស់» កំពុងអង្គុយនៅជិតកន្លែងតុបតែងសម្រាប់បុណ្យគ្រិស្តម៉ាស់ នៅកណ្ដាលទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

៨
ក្រុមបាតុករទីក្រុងហុងកុង ប្រមូលផ្ដុំគ្នានៅខាងក្រៅមណ្ឌលឃុំឃាំងនៅតំបន់ Lai Chi Kok ដើម្បីទាមទារឲ្យមានការដោះលែងក្រុមបាតុករផ្សេងទៀត ក្នុងទីក្រុងហុងកុង ប្រទេសចិន។

៩
យានអវកាស Boeing CST-100 Starliner ដែលស្ថិតនៅពីលើកាំជ្រួច ULA Atlas V កំពុងហោះចេញក្នុងការសាកល្បងហោះហើរដោយគ្មានមនុស្សបើក ឆ្ពោះទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ដោយហោះចេញពីទីតាំងនៅស្ថានីយ៍អវកាស Cape Canaveral Air Force ក្នុងទីក្រុង Cape Canaveral រដ្ឋហ្លរីដា (Florida)។