រូបភាពជុំវិញពិភពលោកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសបារាំង ឥណ្ឌូណេស៊ី រុស្ស៊ី អ៊ីតាលី អាល្លឺម៉ង់ អេមីរ៉ាតអារ៉ាប់រួម និងកាហ្សាក់ស្ថាន។
រូបភាពជុំវិញពិភពលោក ០២ ធ្នូ ២០១៨

១
នាង Tiffany Utterson (រូបស្តាំ) និងកូនៗរបស់នាង ដាក់កម្រងផ្កានៅខាងក្រៅច្រកចូលសហគមន៍ទៅកាន់ផ្ទះរបស់លោកអតីតប្រធានាធិបតី George H.W. Bush ក្នុងក្រុង Houston រដ្ឋ Texas។ លោក Bush បានទទួលមរណភាពនៅថ្ងៃសុក្រសប្តាហ៍មុននៅក្នុងផ្ទះរបស់លោកក្នុងក្រុង Houston ក្នុងវ័យ៩៤ឆ្នាំ។

២
បាតុករដើរក្បួន «យកអាកាសធាតុយើងមកវិញ ឬ Claim the Climate» នៅក្នុងតំបន់ EU Quarter ក្នុងក្រុងប្រ៊ុចសែល។ សន្និសីទស្តីពីអាកាសធាតុ COP24 នឹងធ្វើឡើងនៅក្នុងប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី២ ដល់១៤ ខែធ្នូ។

៣
ប៉ូលិសកុបកម្មមានថ្នាំពណ៌នៅលើខ្លួន នៅក្នុងពេលប៉ះទង្គិចមួយជាមួយនឹងបាតុករ ដែលជាផ្នែកមួយនៃបាតុកម្មអាវលឿង (Yellow vests) ប្រឆាំងនឹងការឡើងថ្លៃប្រេង និងចំណាយរស់នៅក្នុង នៅលើផ្លូវ Champs Elysees ក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។

៤
បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ជិះរទេះគោ ក្នុងពេលប្រណាំងរទេះគោប្រពៃណីមួយ ដែលគេហៅថា pacu jawi នៅក្នុងភូមិ Pariangan ខេត្តសូម៉ាត្រាខាងលិច កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។

៥
ស្ត្រីក្នុងឈុតប្រពៃណីលេងជាមួយនឹងអ្នកដំណើរនានា នៅផ្សារណូអែលមួយនៅទីលាន Red Square ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៦
មនុស្សម្នាតុបតែងក្នុងឈុត Santa Claus ចូលរួមក្នុងការប្រមូលផ្តុំ Papa Noel លើកទី៩ នៅក្នុងក្រុង Turin ប្រទេសអ៊ីតាលី។

៧
ក្រុមរបាំ Shanghai Ballet សម្តែងឈុត Greatest Swan Lake in the World នៅលើឆាក ក្នុងពេលហាត់សមស្លៀកសម្លៀកបំពាក់ក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។

៨
ស្ត្រីម្នាក់ថតរូបនៃការតាំងបង្ហាញទង់ជាតិរបស់កុលសម្ព័ន្ធ Emirati ដែលរៀបចំសម្រាប់ទិវា National Day នៅក្នុងក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

៩
លោក David Saint Jacques អាកាសយានិកជនជាតិកាណាដាលេងជាមួយកូនប្រុសរបស់លោក ក្នុងសន្និសីទកាសែតមួយនៅកន្លែងបាញ់យានអវកាសដែលជួលដោយរុស្ស៊ី ក្នុងប្រទេសកាហ្សាក់ស្ថាន។ បេសកកម្ម Soyuz ថ្មីទៅកាន់ស្ថានីយអាកាសអន្តរជាតិនឹងធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ដោយមានអាកាសយានិកអាមេរិកាំង Anne McClain លោកអាកាសយានិករុស្ស៊ី Оleg Kononenko និងលោក David Saint Jacques។

១០
សមាជិកនៃក្រុម Compagnie Planete Vapeur ឈរនៅលើក្បាលសត្វដ៏ធំមួយសម្តែងក្នុងពេលដើរក្បួននៃពិធីបុណ្យ Saint Nicholas ក្នុងក្រុង Nancy ប្រទេសបារាំង កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។