កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៩ ធ្នូ ២០១៩
![អ្នកពន្លត់អគ្គិភ័យម្នាក់កំពុងពន្លត់ភ្លើងព្រៃដើម្បីការពារទ្រព្យសម្បត្តិនៅតំបន់ Balmoral ស្ថិតនៅប្រមាណ ១៥០ គ.ម ភាគពាយ័ព្យនៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/46ff9bdb-00f8-4319-bffa-aaabdde2e6bd_w1024_q10_s.jpg)
១
អ្នកពន្លត់អគ្គិភ័យម្នាក់កំពុងពន្លត់ភ្លើងព្រៃដើម្បីការពារទ្រព្យសម្បត្តិនៅតំបន់ Balmoral ស្ថិតនៅប្រមាណ ១៥០ គ.ម ភាគពាយ័ព្យនៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
![បុរសម្នាក់រែកថូទឹកធ្វើពីផ្លាស្ទិក នៅលើដងផ្លូវក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។](https://gdb.voanews.com/0bd25f96-83ee-4c34-ba39-c02079a24564_w1024_q10_s.jpg)
២
បុរសម្នាក់រែកថូទឹកធ្វើពីផ្លាស្ទិក នៅលើដងផ្លូវក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
![បុរសជនជាតិបង់ក្លាដែសម្នាក់កំពុងធាក់រ៉ឺម៉កដែលដឹករបស់របរពេញ នៅជិតទន្លេ Buriganga ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/26494de8-6112-4a38-91e3-8d4eaaa607b7_w1024_q10_s.jpg)
៣
បុរសជនជាតិបង់ក្លាដែសម្នាក់កំពុងធាក់រ៉ឺម៉កដែលដឹករបស់របរពេញ នៅជិតទន្លេ Buriganga ក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស។
![លោក Martin Cerny អ្នកគូររូប និងអ្នករចនាម៉ូតជនជាតិឆែក ឈរនៅខាងមុខវាំងននដែលត្រូវបានដំឡើងថ្មីៗ ក្នុងពេលមានការជួសជុលកែលម្អនៅអាគារសម្ដែងល្ខោនអូប៉េរ៉ាជាតិ នៅទីក្រុងប្រាក សាធារណរដ្ឋឆែក។](https://gdb.voanews.com/ca5c7660-dabf-4d26-902c-cba7e1e0b61b_w1024_q10_s.jpg)
៤
លោក Martin Cerny អ្នកគូររូប និងអ្នករចនាម៉ូតជនជាតិឆែក ឈរនៅខាងមុខវាំងននដែលត្រូវបានដំឡើងថ្មីៗ ក្នុងពេលមានការជួសជុលកែលម្អនៅអាគារសម្ដែងល្ខោនអូប៉េរ៉ាជាតិ នៅទីក្រុងប្រាក សាធារណរដ្ឋឆែក។
![មាន់ជល់ពីរក្បាលត្រូវបានគេដាក់ក្នុងទ្រុងត្រៀមប្រយុទ្ធនៅឯក្លឹបបញ្ជល់មាន់ នៅទីក្រុង Toa Baja ប្រទេសព័រតូរីកូ។](https://gdb.voanews.com/9d87e76f-eb44-4b33-872b-25f70a985da9_w1024_q10_s.jpg)
៥
មាន់ជល់ពីរក្បាលត្រូវបានគេដាក់ក្នុងទ្រុងត្រៀមប្រយុទ្ធនៅឯក្លឹបបញ្ជល់មាន់ នៅទីក្រុង Toa Baja ប្រទេសព័រតូរីកូ។
![ស្ត្រីជនជាតិប៉ាឡេស្ទីនម្នាក់ឈរនៅជិតផ្ទះរបស់គាត់ នៅជិតកន្លែងដែលរងការវាយប្រហារដោយអ៊ីស្រាអែល កាលពីយប់កន្លងទៅ ក្នុងទីក្រុង Gaza City។](https://gdb.voanews.com/136741e2-877b-4653-9d21-74ce8995145a_w1024_q10_s.jpg)
៦
ស្ត្រីជនជាតិប៉ាឡេស្ទីនម្នាក់ឈរនៅជិតផ្ទះរបស់គាត់ នៅជិតកន្លែងដែលរងការវាយប្រហារដោយអ៊ីស្រាអែល កាលពីយប់កន្លងទៅ ក្នុងទីក្រុង Gaza City។
![បាតុករម្នាក់ពាក់ម៉ាស់ដែលមានរូបលោក Julian Assange ស្ថាបនិក Wikileaks និងស្លៀកពាក់ឈុតអ្នកទោស នៅពេលលោកឈរនៅខាងក្រៅតុលាការ Westminster Magistrates នៅទីក្រុងឡុងដ៍។](https://gdb.voanews.com/b6d7f4a2-94c8-4072-86ad-e78972d58215_w1024_q10_s.jpg)
៧
បាតុករម្នាក់ពាក់ម៉ាស់ដែលមានរូបលោក Julian Assange ស្ថាបនិក Wikileaks និងស្លៀកពាក់ឈុតអ្នកទោស នៅពេលលោកឈរនៅខាងក្រៅតុលាការ Westminster Magistrates នៅទីក្រុងឡុងដ៍។
![អ្នកស្រី Emma Harper MSP កំពុងលើកកម្ពស់ការយល់ដឹងអំពីការធ្វើជំនួញសត្វឆ្កែដោយខុសច្បាប់ និងអំពីការទទួលខុសត្រូវរបស់ម្ចាស់ឆ្កែ នៅក្នុងពិធីថតរូបនៅឯរដ្ឋសភានៃប្រទេសស្កុតលែន រាជធានីអេឌីនប៊ឺក ក្នុងចក្រភពអង់គ្លេស។](https://gdb.voanews.com/e117d9d8-8cd4-498a-8280-450c513dbf84_w1024_q10_s.jpg)
៨
អ្នកស្រី Emma Harper MSP កំពុងលើកកម្ពស់ការយល់ដឹងអំពីការធ្វើជំនួញសត្វឆ្កែដោយខុសច្បាប់ និងអំពីការទទួលខុសត្រូវរបស់ម្ចាស់ឆ្កែ នៅក្នុងពិធីថតរូបនៅឯរដ្ឋសភានៃប្រទេសស្កុតលែន រាជធានីអេឌីនប៊ឺក ក្នុងចក្រភពអង់គ្លេស។
![ឡានពន្លត់អគ្គិភ័យមួយគ្រឿងដែលមានសរសេរអក្សរថា «កូដកម្ម» កំពុងបើកបរក្នុងទីក្រុង Nantes ប្រទេសបារាំង។](https://gdb.voanews.com/3449b957-52f9-4333-bda5-a9384c5ef3ba_w1024_q10_s.jpg)
៩
ឡានពន្លត់អគ្គិភ័យមួយគ្រឿងដែលមានសរសេរអក្សរថា «កូដកម្ម» កំពុងបើកបរក្នុងទីក្រុង Nantes ប្រទេសបារាំង។
![ម្ចាស់ក្សត្រីអង់គ្លេស Elizabeth និងព្រះអង្គម្ចាស់ Charles បានមកដល់ពិធីបើកកិច្ចប្រជុំនៅរដ្ឋសភា នៅអាគាររដ្ឋសភា ក្នុងទីក្រុងឡុងដ៍។](https://gdb.voanews.com/bd095214-c901-4f3c-be0a-06c6268df646_w1024_q10_s.jpg)
១០
ម្ចាស់ក្សត្រីអង់គ្លេស Elizabeth និងព្រះអង្គម្ចាស់ Charles បានមកដល់ពិធីបើកកិច្ចប្រជុំនៅរដ្ឋសភា នៅអាគាររដ្ឋសភា ក្នុងទីក្រុងឡុងដ៍។