រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ មកពីប្រទេសអាល្លឺម៉ង់ បង់ក្លាដែស ហ្វីលីពីន ម៉ាឡេស៊ី កាហ្សាក់ស្ថាន ឥណ្ឌា ស៊ីប និងឥណ្ឌូនេស៊ី។
រូបភាពជុំវិញពិភពលោក ១៨ ធ្នូ ២០១៧

១
រម៉ាំងឈរនៅលើវាលមួយ ខណៈដែលព្រិលធ្លាក់នៅក្បែរក្រុង Moerfelden-Walldorf ប្រទេសអាល្លឺម៉ង់។

២
កុមារ Yasin Arfat វ័យ៦ឆ្នាំ ដែលជាជនរ៉ូហ៊ីងយ៉ាភៀសខ្លួនមានជំងឺខាន់ស្លាក់។ កុមាររូបនេះដេកនៅលើគ្រែមួយនៅគ្លីនិក Medecins Sans Frontieres នៅក្បែរក្រុង Cox's Bazar ប្រទេសបង់ក្លាដែស។

៣
អ្នកភូមិព្យាយាមឆ្លងកាត់ស្ពាន Caraycaray ដែលបែកបាតក់ បន្ទាប់ពីមានព្យុះ Kai-Tak បោកបក់លើខេត្ត Biliran ប្រទេសហ្វីលីពីន។

៤
អ្នកសម្តែងដែលតុបតែងជា Santa Claus រាំនៅក្នុងហាងទំនិញមួយនៅក្នុងក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។

៥
លោក Anton Shkaplerov អាកាសយានិករុស្ស៊ី លោក Scott Tingle អាកាសយានិកអាមេរិកាំង និងលោក Norishige Kanai អាកាសយានិកជប៉ុន បក់ដៃនៅក្បែរកន្លែងបាញ់រ៉ុក្កែត Soyuz-FG។

៦
ក្មេងៗដើរកាត់ផ្ទះបែកបាក់នៅក្នុងក្រុង Barangay San Mateo Borongan ខេត្ត Samar ប្រទេសហ្វីលីពីន។

៧
លោក LeBron James នៃក្រុម Cleveland Cavaliers ពាក់ស្បែកជើងពណ៌ស និងខ្មៅ ដែលមានសរសេរពាក្យថា «សមភាព»។

៨
ពលរដ្ឋឥណ្ឌាដែលត្រឡប់មកពីធ្វើការវិញរង់ចាំរថយន្តក្រុងនៅលើចិញ្ចើមផ្លូវនៅក្បែរផ្ទាំងពាណិជ្ជកម្មសម្លៀកបំពាក់មួយនៅក្នុងក្រុង Thiruvananthapuram រដ្ឋ Kerala ប្រទេសឥណ្ឌា។

៩
មនុស្សម្នាចាំងស្រមោលចូលក្នុងទឹកនៅពេលឈរលើផ្លូវដើរមួយដែលតុបតែងជាមួយនឹងភ្លើងបុណ្យណូអែលនៅក្នុងក្រុង Larnaca ប្រទេសស៊ីប។

១០
ភ្នំភ្លើង Sinabung ផ្ទុះបញ្ចេញផេះនៅក្នុងក្រុង Karo ខេត្ត North Sumatra ប្រទេសឥណ្ឌូនេស៊ី។