រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសកាហ្សាក់ស្ថាន ប៉ាគីស្ថាន អ៊ុយក្រែន រូម៉ានី បារាំង ហ្សកហ្ស៊ី ចិន អាល្លឺម៉ង់ និងបុរីវ៉ាទីកង់។
រូបភាពជុំវិញពិភពលោក ១៧ ធ្នូ ២០១៧

១
សម្តេចប៉ាប Francis ផ្លុំទៀននៅថ្ងៃខួប៨១ឆ្នាំក្នុងកម្មវិធីឯកជនមួយជាមួយក្មេងៗនៅសាល Paul VI នៅក្នុងបុរីវ៉ាទីកង់។

២
រ៉ុក្កែត Soyuz MS-07 ដែលដឹកនាវិកថ្មីម្នាក់ទៅកាន់ស្ថានីយអាកាសអន្តរជាតិ នៅកន្លែងបាញ់ឈ្មោះ Baikonur នៅក្នុងប្រទេសកាហ្សាក់ស្ថាន។

៣
ប៉ូលិសម្នាក់ស្រែក នៅពេលក្មេងៗត្រូវបានជួយសង្គ្រោះ បន្ទាប់ពីមានការវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងព្រះវិហារមួយក្នុងក្រុង Quetta ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។

៤
អ្នកគាំទ្រលោក Mikheil Saakashvili អតីតប្រធានាធិបតីហ្សកហ្ស៊ី និងអ៊ុយក្រែនសម្រុកចូលក្នុងអគារមួយនៃមជ្ឈមណ្ឌលសិល្បៈអន្តរជាតិនៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន។

៥
មនុស្សម្នាមើលការដង្ហែក្តាមឈូសរបស់ស្តេច Michael រូម៉ានីទៅកាន់ព្រះវិហារមួយនៅក្នុងក្រុង Bucharest ប្រទេសរូម៉ានី កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។ ពលរដ្ឋរូម៉ានីរាប់ពាន់នាក់បានចូលរួមជាមួយនឹងរាជវង្សនៅអឺរ៉ុបដើម្បីធ្វើការគោរពដល់ស្តេច Michael។

៦
បុរសម្នាក់ជួយស្ត្រីម្នាក់រងគ្រោះនោក្នុងការវាយប្រហារទៅលើព្រះវិហារមួយ នៅក្នុងមន្ទីរពេទ្យមួយក្នុងក្រុង Quetta ប្រទេសប៉ាគីស្ថាន។ អ្នកដាក់គ្រាប់បែកអត្តឃាតពីរម្នាក់ធ្វើការវាយប្រហារទៅលើព្រះវិហារមួយ នៅពេលមនុស្សរាប់រយនាក់ចូលរួមកម្មវិធីមួយនៅមុនបុណ្យណូអែល។

៧
លោក Francois Gabart ដែលជាអ្នកជិះស្គីជនជាតិបារាំងសប្បាយចិត្តនៅពេលលោកបំបែកកំណត់ត្រាពិភពលោករបស់លោកនៅកំពង់ផែ Brest ភាគខាងលិចប្រទេសបារាំង។ លោក Gabart បំបែកកំណត់ត្រាពិភពលោកក្នុងការជិះទូកជុំវិញពិភពលោកម្នាក់ឯង ក្នុងការរយៈពេល៤២ថ្ងៃ និង១៦ម៉ោង។

៨
មនុស្សម្នាដុតទៀននៅក្នុងព្រះវិហារមួយនៅក្នុងក្រុង Tbilisi ប្រទេសហ្សកហ្ស៊ី។

៩
មនុស្សម្នាក់ជិះម៉ូតូក្នុងពេលព្រិលធ្លាក់ក្នុងក្រុង Dalian ខេត្ត Liaoning ប្រទេសចិន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។

១០
ភ្លើងឆេះនៅលើភ្នំនៅក្រោយផ្ទះមួយនៅក្នុងក្រុង Montecito រដ្ឋ California កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។

១១
អ្នកគាំទ្រម្នាក់របស់ក្រុមន័រវែសលើកទឹកចិត្តដល់ក្រុមលោកក្នុងពេលប្រកួត IHF Women’s World Championship រវាងក្រុមបារាំង និងន័រវែស នៅក្នុងក្រុង Hamburg ប្រទេសអាល្លឺម៉ង់។

១២
បុរសម្នាក់ដើរកាត់ការតុបតែងសម្រាប់បុណ្យណូអែលនៅខាងក្រៅអគារ China World Trade Center Tower III ក្នុងក្រុងប៉េកាំង ប្រទេសចិន។