រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ មកពីប្រទេសប៉ាឡេស្ទី ជប៉ុន ចិន អាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិក ស៊ីរី ប៉េរូ ឥណ្ឌូណេស៊ី អ៊ីតាលី និងស៊ូដង់ខាងត្បូង។
រូបភាពជុំវិញពិភពលោក ១៧ ធ្នូ ២០១៦
- VOA

១
យុវជនប៉ាឡេស្ទីននៃក្រុមកីឡា Free Parkour មកពីតំបន់ហ្គាហ្សា កំពុងហ្វឹកហាត់ជំនាញកីឡា Parkour នៅក្នុងទីក្រុងហ្គាហ្សា។

២
ប្រធានាធិបតីរុស្ស៊ី Vladimir Putin លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន Yoshiro Mori (ឆ្វេងតាំទី២) និងអនុប្រធានសហព័ន្ធកីឡាយូដូជប៉ុន Yasuhiro Yamashita (ស្តាំទី២) កំពុងទស្សនាការបង្ហាញក្បាច់បុរាណយូដូ នៅទីក្រុងតូក្យូ កាលពីថ្ងៃទី១៦ ខែធ្នូ។

៣
សព្វាវុធនៅមូលដ្ឋានរុស្ស៊ីនៅទីតាំងមួយដែលគេស្គាល់ឈ្មោះថា Palmyra ក្នុងប្រទេសស៊ីរី។ រូបភាពត្រូវបានគេថតកាលពីថ្ងៃទី១៣ ខែធ្នូ។ កាលពីថ្ងៃសុក្រ មានការវាយប្រហារដោយកងកម្លាំងចម្រុះមួយដែលបានកម្ទេចអាវុធរបស់រុស្សី និងស៊ីរី ដែលពួករដ្ឋឥស្លាមបានរឹមអូស។

៤
បុរសជនជាតិស៊ីរីដែលរងរបួសទើបមកដល់ព្រំដែនស៊ីរីនៅចំណុច Bab al-Hawa ដែលជាច្រកឆ្លងកាត់ប្រទេសស៊ីរី និង តួកគី។ គាត់កំពុងរង់ចាំកូនរបស់គាត់នៅខាងក្រៅមន្ទីរពេទ្យមួយ។

៥
បុរសម្នាក់កំពុងជិះម៉ូតូដោយពាក់ម៉ាស់បិទមុខ នៅពីមុខបន្ទាប់ជើងមេឃក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

៦
កុមារអំបូរជនជាតិ Cantagallo ដែលជាជនជាតិដើមនៅសហគមន៍ Shipibo-Konibo កំពុងលេងស្គរក្នុងអំឡុងពេលដែលប្រធានាធិបតីប៉េរូ លោក Pedro Pablo Kuczynski ធ្វើទស្សនកិច្ចនៅទីនោះ ក្នុងទីក្រុង លីម៉ា។

៧
អ្នកលក់កំពុងបង្ហាញម្ទេសសម្រាប់លក់នៅក្នុងទីផ្សារក្នុងស្រុកមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

៨
អ្នកធ្វើដំណើរពីកោះ Peaks បានមកដល់ទីក្រុង Portland រដ្ឋ Maine កាលពីថ្ងៃសុក្រ។ នៅទីនោះសីតុណ្ហភាពបានធ្លាក់មកនៅ -២ អង្សា ហើយកម្រិតត្រជាក់នៃខ្យល់ធ្លាក់រហូតដល់ -២៥ អង្សា។

៩
បុរសម្នាក់កំពុងដើរនៅក្នុងតំបន់ភ្នំ Alps នៅជិតទីក្រុង Elva នៅជ្រលងភ្នំ Maira ភាគខាងពាយព្យប្រទេសអ៊ីតាលី។

១០
កុមារដែលបាត់បង់ទីជម្រកក្នុងប្រទេសអាហ្វហ្គានីស្ថានកំពុងលេងនៅខាងក្រៅផ្ទះបណ្ដោះអាសន្នរបស់ពួកគេ នៅក្នុងជំរំជនភៀសខ្លួនមួយក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

១១
ក្រុមការពារសន្តិភាពជប៉ុនបានមកដល់ព្រលានយន្តហោះ Juba ដើម្បីចូលរួមក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូង។

១២
កងទ័ពនាវាមុជទឹកកំពុងឈរយាមមឈូសលោក John Glenn នៅក្នុងអាគាររដ្ឋនៅរដ្ឋ Ohio ក្នុងទីក្រុង Columbus។ លោក Glenn មានអាយុ៩៥ឆ្នាំ គឺជាជនជាតិអាមេរិកាំងទីមួយ ដែលបានធ្វើដំណើរក្នុងតារាវិថី។ លោកបានទទួលមរណភាពកាលពីសប្តាហ៍មុន។