2ផ្កាដាហ្វូឌិល (Daffodils) នៅឯសួន Olympic Park ក្នុងក្រុងឡុងដ៍។ សីតុណ្ហភាពក្តៅល្មមដែលមិនត្រូវបានរំពឹងទុកបានបង្កឲ្យផ្កាប្រភេទនេះរីក។
3សមាជិកអង្គរក្សកិត្តិយសចិនត្រៀមលក្ខណៈសម្រាប់ពិធីទទួលស្វាគមន៍នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev នៅឯសាល Great Hall of the People នៅក្រុងប៉េកាំង។
4សាឡាងមួយឆ្លងកាត់បឹង Lake Geneva ជិតក្រុង Lausanne ប្រទេសស្វីស នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។
5កុមារគ្មានទីជម្រកមួយរូប ដែលបានរត់ភៀសខ្លួនពីខេត្ត Saada ភាគពាយព្យរដ្ឋធានីសាណា (Sana'a) ជាមួយនឹងគ្រួសារ រង់ចាំទទួលជំនួយអំឡុងពេលចែកចាយស្បៀងអាហារដោយក្រុមអ្នកស្ម័គ្រចិត្តនៅរដ្ឋធានីសាណា ប្រទេសយេម៉ែន។
9លោក Charles Mason III ប្រមូលប្រអប់ដាក់ឧបករណ៍ភ្លេង ដែលតំណាងឲ្យមឈូសជនរងគ្រោះដោយសារអំពើហិង្សាប៉ូលិសនៅខាងក្រៅសាលាក្រុង Baltimore City Hall នៅក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិកនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ គ្រូបង្ហាត់របស់លោក Mason សិល្បករ លោក Paul Rucker បានដាក់ប្រអប់ទាំងនោះនៅក្នុងការឆ្លងតបទៅនឹងសាលក្តីកាត់ទោសមន្រ្តីប៉ូលិសលោក William Porter ដែលជាមន្រ្តីប៉ូលិសក្រុង Baltimore មួយរូបនៅក្នុងចំណោមមន្រ្តីប៉ូលិសប្រាំមួយរូបដែលត្រូវបានចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់យុវជនឈ្មោះ Freddie Gray។
10តួអង្គនៅក្នុងភាពយន្ត Star Wars ចូលរួមនៅក្នុងកម្មវិធីមួយ ដែលត្រូវបានធ្វើឡើងសម្រាប់ការចាក់បញ្ចាំងភាពយន្ត «Star Wars: The Force Awakens» នៅ Disneyland Paris នៅក្រុង Marne-la-Vallee ប្រទេសបារាំងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។