រូបភាពជុំវិញពិភពលោកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ មកពីប្រទេសអាល្លឺម៉ង់ ចិន ហុងគ្រី កុងហ្គោ ស្វ៊ីស ឆែក កេនយ៉ា សូម៉ាលី អេហ្ស៊ីប ជប៉ុន និងកូស្តារីកា។
រូបភាពជុំវិញពិភពលោក ១៦ ធ្នូ ២០១៨

១
ព្រិលធ្លាក់លើដំបូលផ្ទះក្នុងតំបន់ប្រវត្តិសាស្ត្រមួយដែលគេហៅថា Freudenberg ដែលជាបណ្តុំផ្ទះឈើពាក់កណ្តាល សង់ក្នុងសតវត្សរ៍ទី១៧ នៅចំកណ្តាលរដ្ឋ North Rhine-Westphalia ប្រទេសអាល្លឺម៉ង់។

២
អ្នករបាំចិនសម្តែងនៅក្នុងពិធីបិទការប្រកួតហែលទឹក FINA ពិភពលោកលើកទី១៤ នៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។

៣
អគារៗមានសុទ្ធតែព្រិលនៅក្នុងក្រុង Budapest ប្រទេសហុងគ្រី។

៤
នារីៗតុបតែងជាទេពធីតាបក់ដៃដាក់អ្នកមើល នៅពេលពួកគេត្រូវបានគេព្យួរដោយប្រើខ្សែ នៅផ្សារណូអែលមួយនៅក្នុងក្រុង Ustek សាធារណរដ្ឋឆែក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

៥
លោក Tipape Lekatoo មកពីកុលសម្ព័ន្ធ Mbirikani Manyatta ប្រកួតនៅក្នុងព្រឹត្តិការណ៍លោតកម្ពស់ប្រពៃណី នៅក្នុងការប្រកួតអូឡាំពិក Maasai Olympics ឆ្នាំ២០១៨ នៅជម្រកសត្វព្រៃ Sidai Oleng ប្រទេសកេនយ៉ា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

៦
ពលរដ្ឋសូម៉ាលីចាក់ខ្សាច់ដើម្បីពន្លត់រថយន្តមួយដែលឆាបឆេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅក្នុងក្រុង Mogadishu ប្រទេសសូម៉ាលី។ យ៉ាងហោចណាស់ មានមនុស្សម្នាក់បានស្លាប់ ហើយអ្នកផ្សេងទៀតរងរបួស ហើយមិនមានអ្នកណាម្នាក់អះអាងទទួលខុសត្រូវចំពោះហេតុការណ៍នេះនោះទេ។

៧
ម្តាយរបស់ក្មេងម្នាក់ដែលគេសង្ស័យថា ស្លាប់ដោយសារជំងឺអេបូឡា យំនៅខាងក្រៅមន្ទីរពេទ្យមួយក្នុងក្រុង Beni ខេត្ត North Kivu សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

៨
កីឡាករ Jonathan Learoyd មកពីបារាំងលោត នៅក្នុងការប្រកួតជិះស្គីលោត FIS Ski Jumping World Cup នៅក្នុងក្រុង Engelberg ប្រទេសស្វ៊ីស។

៩
នេះជាទិដ្ឋាភាពនៃរូបចម្លាក់នៅខាងក្នុងផ្នូរ Wahtye ដែលទើបតែរកឃើញ ហើយផ្នូរនេះមានចាប់ពីរជ្ជកាលស្តេច Neferirkare Kakai នៅតំបន់ Saqqara ក្នុងក្រុង Giza ប្រទសអេហ្ស៊ីប កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

១០
អ្នកពន្លត់អគ្គិភ័យកំពុងប្រតិបត្តិការនៅកន្លែងផ្ទុះដ៏ធំមួយនៅភោជនីយដ្ឋានមួយក្នុងក្រុង Sapporo កោះ Hokkaido ប្រទេសជប៉ុន។

១១
មនុស្សម្នាចូលរួមនៅក្នុងការដើរក្បួនពិធីភ្លើងពណ៌ (Light Festival) នៅលើផ្លូវសំខាន់ៗក្នុងក្រុង San Jose ប្រទេសកូស្តារីកា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។