រូបភាពជុំវិញពិភពលោកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ មកពីប្រទេសកាហ្សាក់ស្ថាន អូស្រ្តាលី អង់គ្លេស សហរដ្ឋអាមេរិក ក្រិក និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១៥ ធ្នូ ២០១៥

១
យានរ៉ុក្កែតឈ្មោះថា Soyuz-FG និងយានអវកាសឈ្មោះ Soyuz TMA-19M ដែលផ្ទុកអាកាសយានិកថ្មីម្នាក់ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ឬ International Space Station (ISS) ត្រូវបានបាញ់ទៅលើនៅកន្លែងបាញ់រ៉ុក្កែត Baikonur ដែលជួលដោយរុស្ស៊ីនៅក្នុងប្រទេសកាហ្សាក់ស្ថាន។

២
លោក Tim Peake អាកាសយានិករបស់អង់គ្លេស ជាសមាជិកនៃក្រុមអាកាសយានិកសំខាន់ៗនៃដំណើរឆ្ពោះទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ឬ International Space Station (ISS)។ លោកបានបក់ដៃលាគ្នាទៅកាន់កូនរបស់គាត់ដែលស្ថិតនៅលើឡានក្រុង មុនការបាញ់បង្ហោះយានអវកាស Soyuz TMA-19M នៅកន្លែងបាញ់រ៉ុក្កែត Baikonur ដែលជួលដោយរុស្ស៊ីនៅក្នុងប្រទេសកាហ្សាក់ស្ថាន។

៣
អគាររបស់ហាងកាហ្វេ Lindt Cafe ត្រូវបានបំពាក់ដោយភ្លើងពណ៌ដើម្បីប្រារព្ធខួប១ឆ្នាំនៃការឡោមព័ទ្ធហាងកាហ្វេនេះនៅក្នុងក្រុងស៊ីដនី ប្រទេសអូស្រា្តលី។ អគារតុបតែងឡើងដោយបព្វជិតឥស្លាមដែលបានបន្សំទុកឲ្យចំណាប់ខ្មាំងពីរនាក់ស្លាប់។

៤
ព្រះនាង Catherine របស់អង់គ្លេសចូលរួមក្នុង «កម្មវិធីព្យាបាទជំងឺដោយបើតន្រ្តី (music therapy)» ដោយប្រើប្រាស់ស្គរ នៅពេលព្រះនាងចូលរួមពិធីជប់លៀងបុណ្យណូអែលនៅសាលា Anna Freud Centre Family នៅមជ្ឈមណ្ឌល Anna Freud Centre នៅក្នុងក្រុងឡុងដ៏។

៥
បុរសដែលគេមិនស្គាល់អត្តសញ្ញាណសម្អាតព្រិលចេញពីរថយន្តរបស់គាត់នៅពេលមានខ្យល់ខ្លាំងនៅក្នុងក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក។ អ្នកព្យាករណ៍ធាតុអាកាសបានព្យាករណ៍ថា ព្រិលពី១០ទៅ២០សង់ទីម៉ែត្រនឹងគ្របដណ្តប់ភាគខាងកើតនៃរដ្ឋ Colorado មុននឹងមានព្យុះកើតឡើង ដែលបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ នៅតាមជួរភ្នំចាប់ពីលិចទៅកើត។

៦
ម៉ូដរបស់រថយន្ត Land Rover Defender ដែលសក្តិសមប្រើនៅលើផ្លូវពិបាកៗត្រូវបានគេតាំងបង្ហាញ ក្នុងពិព័រណ៍មួយដើម្បីផ្សព្វផ្សាយការដេញលក្ខណៈសប្បុរសធម៌ទៅលើរថយន្ត Land Rover Defender លើកទី២លាន នាពេលខាងមុខ នៅកន្លែងដេញថ្លៃ Bonhams ក្នុងក្រុងឡុងដ៏។

៧
លោក Dante Cicerone អាយុ១៥ឆ្នាំ (រូបស្តាំ) និងលោក Georgie ដែលជាបងប្អូនភ្លោះនឹងគ្នា បានស្លៀកពាក់ដូចលោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីមកពីខាងគណបក្សសាធារណរដ្ឋរបស់អាមេរិក នៅពេលដែលពួកគេចូលរួមការប្រមូលផ្តុំមួយនៅក្នុងក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥។

៨
ជនទេសន្តរប្រវេសន៍អង្គុយនៅពីក្រោមបដាមួយនៅខាងក្រៅអតីតស្តាតអូឡាំពិកនៅក្នុងក្រុង Faliro ប្រទេសក្រិក។

៩
ពលករទាញធុងមួយដើម្បីយកទៅសាងសង់ស្ពានបណ្តោះអាសន្នមួយសម្រាប់បុណ្យ Magh Mela នៅលើទន្លេ Ganges នៅក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។

១០
បុរសម្នាក់ជិះកង់កាត់ផ្ទះដែលតុបតែងជាកាដូបុណ្យណូអែលមួយនៅក្នុងភូមិ Scholar Green ភាគខាងជើងនៃប្រទេសអង់គ្លេស។

១១
វិហារ St Paul's Cathedral ឆ្លុះនឹងតំណក់ទឹកនៅលើបន្ទះដែកបន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងក្រុងឡុងដ៏ ប្រទេសអង់គ្លេស។