កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៣ ធ្នូ ២០១៨

១
ប៉ូលិសបារាំងកំពុងត្រៀមនៅក្នុងស្រុក Neudorf នៃទីក្រុង Strasbourg ស្ថិតនៅភាគខាងកើតនៃប្រទេសបារាំង។ សន្តិសុខបារាំងព្យាយាមចាប់ខ្មាន់កាំភ្លើងទាំងរស់ឬស្លាប់ នៅពេលដែលទីក្រុងនេះកំពុងកាន់ទុក្ខដោយមានអុជភ្លើងទៀន និងដាក់កម្រងផ្កានៅកន្លែងដែលមានការវាយប្រហារកាលពីថ្ងៃអង្គារ នៅជិតផ្សារបុណ្យណូអែលមួយ។

២
កម្មករស្លៀកពាក់ជារូបសត្វឆ្កែនិងជ្រូកព្រៃដើម្បីតំណាងឲ្យឆ្នាំចាស់(ឆ្នាំឆ្កែ)ដែលនឹងកន្លងផុតទៅ និងការមកដល់នៃឆ្នាំថ្មីដែលជាឆ្នាំជ្រូកព្រៃ។ ពួកគេកំពុងសម្អាតបង្អួចនៅជាយម្ខាងនៃសណ្ឋាគារមួយក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

៣
ក្មេងៗកំពុងសម្លឹងមើលចេញពីបង្អួចដែលការពារដោយកញ្ចក់ផ្លាស្ទិកដើម្បីការពារអាកាសធាតុត្រជាក់ នៅក្នុងភូមិមួយនៃស្រុក Pulwama នៃតំបន់កាស្មៀរ។

៤
ជណ្ដើរឡើងទៅកាន់កីឡដ្ឋាន NSC Olimpiyskiy ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន គ្របដណ្ដប់ដោយទឹកកក ខណៈដែលក្រុមបាល់ទាត់ប្រទេសអ៊ុយក្រែន Shakhtar Donetsk ប្រកួតជាមួយក្រុម Olympique Lyonnais របស់ប្រទេសបារាំង។

៥
ជនចំណាកស្រុកពីប្រទេសហុងឌូរ៉ាស ដែលជាផ្នែកមួយនៃក្រុមមនុស្សរាប់ពាន់អ្នកធ្វើដំណើរពីតំបន់អាមេរិកកណ្ដាលហើយព្យាយាមចូលទៅសហរដ្ឋអាមេរិក កំពុងអង្គុយនៅលើរបងការពារព្រំដែនដើម្បីឆ្លងកាត់ដោយខុសច្បាប់ចូលសហរដ្ឋអាមេរិកពីទីក្រុង Tijuana ប្រទេសម៉ិកស៊ិក។

៦
យន្តហោះ WhiteKnightTwo របស់ក្រុមហ៊ុន Virgin Galactic ដែលដឹកយន្តហោះ SpaceShipTwo សម្រាប់បម្រើការងារទេសចរណ៍នៅទីអវកាស កំពុងហោះចេញពីព្រលាននៅទីក្រុង Mojave រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

៧
ផ្នូរសពរបស់ជនជាតិជ្វីសត្រូវបានគេឃើញមានការគូររូបសញ្ញាខ្វែងនៅទីបញ្ចុះសព Herrlisheim សម្រាប់ជនជាតិជ្វីស នៅខាងជើងទីក្រុង Strasbourg ភាគខាងកើតនៃប្រទេសបារាំង។

៨
លោក Ryder Wright មកពីទីក្រុង Milford រដ្ឋយូតា (Utah) សហរដ្ឋអាមេរិក បានធ្លាក់ចេញពីសេះរបស់គាត់ក្នុងពេលប្រកួតក្នុងជុំទី៧នៅក្នុងព្រឹត្តិការណ៍ប្រណាំងសេះវគ្គផ្ដាច់ព្រ័ត្រ (National Finals Rodeo) នៅទីក្រុងឡាសវេហ្គាស់ (Las Vegas)។

៩
ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកនៅក្នុងកម្ទេចរថភ្លើងនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី។ មនុស្ស៩នាក់បានស្លាប់ហើយជិត៥០នាក់ទៀតរងរបួសនៅពេលរថភ្លើងល្បឿនលឿនមួយគ្រឿងបានបុកជាមួយរថភ្លើងដឹកទំនិញមួយ រួចបានបុកទៅលើកន្លែងរង់ចាំ និងផ្លូវឆ្លងកាត់ នៅជាយក្រុងអង់ការ៉ា។

១០
ក្រុមអ្នកទស្សនាកំពុងរង់ចាំនៅមុខកន្លែងតុបតែងភ្លើងធ្វើពីសូត្រដ៏មហិមាមួយ ដែលគេតុបតែងនៅឧទ្យាន Foucaud Park ក្នុងឃុំ Gaillac នៅភាគនិរតីប្រទេសបារាំង។

១១
សត្វទាប្រភេទ Mandarin ដែលជាប្រភេទសត្វនៅអាស៊ីខាងកើត កំពុងហើរពីលើបឹងមួយនៅឧទ្យានកណ្ដាលក្នុងក្រុងម៉ែនហាតថែន (Manhattan) នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

១២
តារាចម្រៀងនិងសម្ដែង Jennifer Lopez ចូលរួមក្នុងកម្មវិធីបើកបញ្ចាំងខ្សែភាពយន្ត Second Act នៅកីឡដ្ឋាន Regal Union Square ក្នុងទីក្រុងញូវយ៉ក។

១៣
មនុស្សឈរនៅទីលាន Trocadero ជិតប៉ម Eiffel Tower ក្នុងទីក្រុងប៉ារីស។