រូបភាពជុំវិញពិភពលោកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ មកពីសហរដ្ឋអាមេរិក ប្រទេសបារាំង កាតា ចិន ស៊ីរី ស្រីលង្កា អូស្រា្តលី បេឡារុស ឥណ្ឌា ប្រេស៊ីល អេហ្ស៊ីប និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ១៣ ធ្នូ ២០១៦

១
លោក Ken Perry និងលោក Stan Ly រត់នៅក្នុងឧទ្យាន Eagle Creek Park នៅពេលមានព្រិលធ្លាក់នៅក្នុងក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋអាមេរិក។

២
នាង Nadia Murad (រូបស្តាំ) និងនាង Lamia Haji Bashar អ្នកតស៊ូមតិសាធារណៈសម្រាប់សហគមន៍ Yazidi ក្នុងប្រទេសអ៊ីរ៉ង់ និងជាជនរងគ្រោះនៃទាសភាពផ្លូវភេទដោយក្រុមជីហាដត្រូវបានគេប្រគល់ពានរង្វាន់ Sakharov ផ្នែកសិទ្ធិមនុស្សឆ្នាំ២០១៦ នៅសភាអឺរ៉ុបនៅក្នុងក្រុង Strasbourg ប្រទេសបារាំង។

៣
អ្នកសម្តែងចូលរួមក្នុងការសម្តែងមួយមុនពេលប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុម Barcelona របស់អេស្ប៉ាញ និងក្រុម Al-Ahli របស់អារ៉ាប៊ីសាអូឌីត នៅក្នុងក្រុង Doha ប្រទេសកាតា។

៤
សិល្បករតុបតែងរូបចម្លាក់ព្រិលនៅក្នុងការតាំងពិព័រណ៍មួយនៅក្នុងក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន។

៥
កងកម្លាំងដែលគាំទ្ររដ្ឋាភិបាលស៊ីរីដើរនៅក្នុងសង្កាត់ Bustan al-Qasr ក្រុង Aleppo បន្ទាប់ពីពួកគេបានកាន់កាប់តំបន់នេះ។

៦
ទិដ្ឋភាពទូទៅនេះបង្ហាញពីកងកម្លាំងដែលគាំទ្ររដ្ឋាភិបាលស៊ីរីដើរនៅក្នុងវិហារបុរាណ Umayyad នៅក្នុងក្រុង Aleppo បន្ទាប់ពីពួកគេបានកាន់កាប់តំបន់នេះ។

៧
បុរសម្នាក់ពិនិត្យអំពូលភ្លើងនៅលើអគារមួយមុនថ្ងៃណូអែល នៅក្នុងក្រុងកូឡុំបូ (Colombo) ប្រទេសស្រីលង្កា។

៨
រូបថតនេះបង្ហាញពីការប្រយុទ្ធគ្នារវាងពស់ថ្លាន់ និងសត្វកង់កូរូ នៅកណ្តាលទីលានវាយកូនហ្គោលក្នុងក្រុង Cairns ប្រទេសអូស្រា្តលី។

៩
ចាបហើរនៅក្នុងព្រៃនៅជាយក្រុងមីនស្កិ៍ (Minsk) ប្រទេសបេឡារុស កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។

១០
កុងទឺន័រមួយធ្លាក់ទៅលើរថយន្តមួយនៅកំពង់ផែក្នុងក្រុង Chennai ប្រទេសឥណ្ឌា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។ ក្រុមអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ នៅពេលខ្យល់ព្យុះ Cyclone Vardah បោកបក់ទៅលើក្រុង Chennai ហើយបានបណ្តាលឲ្យផ្ទះសម្បែងជាច្រើនដួលរលំ និងកាត់ផ្តាច់អគ្គិសនី។

១១
ប៉ូលិសកុបកម្មដែលមានផ្កាពណ៌សនៅលើអាវក្រោះរបស់គាត់ចូលរួមនៅក្នុងបាតុកម្មរបស់មន្រ្តីសាធារណៈប្រឆាំងនឹងវិធានការតឹងរ៉ឹងនានានៅពីមុខសភាក្នុងរដ្ឋ Rio de Janeiro ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។

១២
សមាជិកនៃក្រុមការងារព្យាយាមទប់បាឡុងមួយបន្ទាប់ពីបានចុះចតនៅក្រុង Luxor ប្រទេសអេហ្ស៊ីប។

១៣
សត្វពីរក្បាលហែលទឹកនៅក្នុងបឹងតូចមួយនៅក្នុងឧទ្យាន Palmengarten ក្នុងពេលតាំងពិព័រណ៍ Winter Lights ក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

១៤
បុគ្គលិករបស់ក្រសួងកំពង់ផែ និងដឹកជញ្ជូនរបស់ស្រីលង្កាម្នាក់ធ្វើការដើម្បីបង្កើតដើមឈើណូអែលដែលខ្ពស់ជាងគេនៅលើពិភពលោក ក្នុងក្រុងកូឡុំបូ ប្រទេសស្រីលង្កា។