រូបភាពជុំវិញពិភពលោកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ មកពីប្រទេសលីប៊ី កាហ្សាក់ស្ថាន មីយ៉ាន់ម៉ា ម៉ាឡេស៊ី អូទ្រីស ហ្វីលីពីន អេស្ប៉ាញ អង់គ្លេស ប្រេស៊ីល ហូឡង់ និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១៣ ធ្នូ ២០១៥
![សិស្សលីប៊ីលេងកម្សាន្តនៅទីធ្លានៃសាលា al-Bashayer នៅក្រុង Benghazi ដែលជាក្រុងតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត។ ពួកគេមកចូលរៀនវិញនៅថ្ងៃទី១ ចាប់តាំងពីខែសីហា ឆ្នាំ២០១៤ នៅពេលយោធាដែលគាំទ្រដោយក្រុមជ្រុលនិយមឥស្លាមបានវាយយកក្រុងទ្រីប៉ូលី (Tripoli) ដោយបានធ្វើឲ្យរដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិផ្លាស់ប្តូរទីតាំងទៅកន្លែងដ៏ឆ្ងាយនៅភាគខាងកើតនៃប្រទេសនេះ។](https://gdb.voanews.com/a0170d2a-92d3-4f5d-81e4-a4d0c4afab94_w1024_q10_s.jpg)
១
សិស្សលីប៊ីលេងកម្សាន្តនៅទីធ្លានៃសាលា al-Bashayer នៅក្រុង Benghazi ដែលជាក្រុងតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត។ ពួកគេមកចូលរៀនវិញនៅថ្ងៃទី១ ចាប់តាំងពីខែសីហា ឆ្នាំ២០១៤ នៅពេលយោធាដែលគាំទ្រដោយក្រុមជ្រុលនិយមឥស្លាមបានវាយយកក្រុងទ្រីប៉ូលី (Tripoli) ដោយបានធ្វើឲ្យរដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិផ្លាស់ប្តូរទីតាំងទៅកន្លែងដ៏ឆ្ងាយនៅភាគខាងកើតនៃប្រទេសនេះ។
![យានអវកាសឈ្មោះ Soyuz TMA-19M ត្រូវបានគេប្រើរថភ្លើងដើម្បីយកទៅកន្លែងបាញ់បង្ហោះនៅ តំបន់ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន (Kazakhstan)។](https://gdb.voanews.com/5b2a8dca-4310-4b46-aec9-f6cc3e05f558_w1024_q10_s.jpg)
២
យានអវកាសឈ្មោះ Soyuz TMA-19M ត្រូវបានគេប្រើរថភ្លើងដើម្បីយកទៅកន្លែងបាញ់បង្ហោះនៅ
តំបន់ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថាន (Kazakhstan)។
![ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ឬ National League for Democracy (NLD) លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) (រូបកណ្តាល) ប្រមូលសំរាមជាមួយសមាជិករបស់គណបក្សលោកស្រី និងពលរដ្ឋក្នុងស្រុក ក្នុងពេលសម្អាតតំបន់ទីប្រជុំជន KawHmu ក្នុងក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា។](https://gdb.voanews.com/e6cbf06d-f9af-4854-9f33-491778eda769_w1024_q10_s.jpg)
៣
ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ឬ National League for Democracy (NLD) លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) (រូបកណ្តាល) ប្រមូលសំរាមជាមួយសមាជិករបស់គណបក្សលោកស្រី និងពលរដ្ឋក្នុងស្រុក ក្នុងពេលសម្អាតតំបន់ទីប្រជុំជន KawHmu ក្នុងក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា។
![ក្មេងស្រីម្នាក់ដើរនៅពេលមុខដើមឈើណូអែល នៅផ្សារមួយក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។](https://gdb.voanews.com/d83e56ed-20f4-470d-81fd-f3c81571fa91_w1024_q10_s.jpg)
៤
ក្មេងស្រីម្នាក់ដើរនៅពេលមុខដើមឈើណូអែល នៅផ្សារមួយក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
![កីឡាការនីរបស់ក្រុមអ៊ីតាលី (រូបស្តាំ) រីករាយចំពោះជ័យជម្នះរបស់ពួកគេ នៅពេលដែលកីឡាការនី Franziska Preuss របស់ក្រុមអាល្លឺម៉ង់ដែលទទួលបានលេខពីរបានដេកនៅលើកន្លែងប្រកួត ក្នុងពេលការប្រកួតរត់របស់នារី ក្នុងព្រឹតិ្តការណ៍ IBU Biathlon World Cup ក្នុងក្រុង Hochfilzen ប្រទេសអូទ្រីស។](https://gdb.voanews.com/aff9bc27-6ee0-4a53-b19a-71194364f5a4_w1024_q10_s.jpg)
៥
កីឡាការនីរបស់ក្រុមអ៊ីតាលី (រូបស្តាំ) រីករាយចំពោះជ័យជម្នះរបស់ពួកគេ នៅពេលដែលកីឡាការនី Franziska Preuss របស់ក្រុមអាល្លឺម៉ង់ដែលទទួលបានលេខពីរបានដេកនៅលើកន្លែងប្រកួត ក្នុងពេលការប្រកួតរត់របស់នារី ក្នុងព្រឹតិ្តការណ៍ IBU Biathlon World Cup ក្នុងក្រុង Hochfilzen ប្រទេសអូទ្រីស។
![មន្រ្តីចរាចរណ៍ម្នាក់ឈ្មោះ Ramiro Hinojas ស្លៀកពាក់ជា Santa Claus ហើយបញ្ជាចរាចរណ៍នៅកន្លែងមមាញឹកមួយនៅក្នុងក្រុង Pasay ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។](https://gdb.voanews.com/6e8b5ff6-a8c0-4da8-89f8-b9431a534b82_w1024_q10_s.jpg)
៦
មន្រ្តីចរាចរណ៍ម្នាក់ឈ្មោះ Ramiro Hinojas ស្លៀកពាក់ជា Santa Claus ហើយបញ្ជាចរាចរណ៍នៅកន្លែងមមាញឹកមួយនៅក្នុងក្រុង Pasay ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។
![អ្នកស្ម័គ្រចិត្តដែលមានសុទ្ធតែទង់ជាតិរបស់គណបក្ស Ciudadanos របស់អេស្ប៉ាញ នៅជុំវិញ រង់ចាំការចាប់ផ្តើមការប្រមូលផ្តុំសម្រាប់យុទ្ធនាការនៅទីលាន Palacio Vistalegre ក្នុង Madrid។ ](https://gdb.voanews.com/a21a5087-24a5-4a76-9d8c-12c04b0201be_w1024_q10_s.jpg)
៧
អ្នកស្ម័គ្រចិត្តដែលមានសុទ្ធតែទង់ជាតិរបស់គណបក្ស Ciudadanos របស់អេស្ប៉ាញ នៅជុំវិញ រង់ចាំការចាប់ផ្តើមការប្រមូលផ្តុំសម្រាប់យុទ្ធនាការនៅទីលាន Palacio Vistalegre ក្នុង Madrid។
![អ្នកចូលរួមម្នាក់អោនមើលតាមសម្លៀកបំពាក់របស់គាត់មុនពេលចាប់ផ្តើមការប្រកួតសេះ Pantomime របស់ក្រុងឡុងដ៏ប្រចាំឆ្នាំ នៅក្នុងក្រុង Greenwich ប្រទេសអង់គ្លេស។](https://gdb.voanews.com/b0794f6d-1f54-41b0-b719-0cbfbbf8ef8b_w1024_q10_s.jpg)
៨
អ្នកចូលរួមម្នាក់អោនមើលតាមសម្លៀកបំពាក់របស់គាត់មុនពេលចាប់ផ្តើមការប្រកួតសេះ Pantomime របស់ក្រុងឡុងដ៏ប្រចាំឆ្នាំ នៅក្នុងក្រុង Greenwich ប្រទេសអង់គ្លេស។
![កាំជ្រួចផ្ទុះឡើងនៅលើដើមឈើណូអែលអណ្តែតនៅទន្លេ Rodrigo de Freitas Lagoon នៅពេលដើមឈើនោះត្រូវបានគេបំភ្លឺភ្លើងសម្រាប់រដូវបុណ្យណូអែល នៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។](https://gdb.voanews.com/902a07c5-df4e-455b-841b-509d9980736d_w1024_q10_s.jpg)
៩
កាំជ្រួចផ្ទុះឡើងនៅលើដើមឈើណូអែលអណ្តែតនៅទន្លេ Rodrigo de Freitas Lagoon នៅពេលដើមឈើនោះត្រូវបានគេបំភ្លឺភ្លើងសម្រាប់រដូវបុណ្យណូអែល នៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។
![កីឡាការនី Yu Jing របស់ប្រទេសចិន ជិះកា្តរបន្ទះក្នុងពេលប្រកួត Speedskating World Cup ដែលមានចម្ងាយ៥០០ម៉ែត្ររបស់នារី នៅក្នុងក្រុង Heerenveen ភាគខាងជើងនៃប្រទេសហូឡង់។ ](https://gdb.voanews.com/fe494ceb-b242-4c83-b9af-0fa7557d58ed_w1024_q10_s.jpg)
១០
កីឡាការនី Yu Jing របស់ប្រទេសចិន ជិះកា្តរបន្ទះក្នុងពេលប្រកួត Speedskating World Cup ដែលមានចម្ងាយ៥០០ម៉ែត្ររបស់នារី នៅក្នុងក្រុង Heerenveen ភាគខាងជើងនៃប្រទេសហូឡង់។
![កុមារ Lane Austin អាយុ៦ឆ្នាំ នៅក្រុង Virginia Beach យួរកម្រងផ្កា ក្នុងព្រឹត្តិការណ៍ដាក់កម្រងផ្កានៅទូទាំងអាមេរិក (Wreaths Across America) នៅកន្លែងបញ្ចុះសព Arlington National Cemetery នៅក្នុងក្រុង Arlington រដ្ឋ Virginia កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។](https://gdb.voanews.com/aabdbe10-ab75-4f7e-8f12-c23dc92dfd66_w1024_q10_s.jpg)
១១
កុមារ Lane Austin អាយុ៦ឆ្នាំ នៅក្រុង Virginia Beach យួរកម្រងផ្កា ក្នុងព្រឹត្តិការណ៍ដាក់កម្រងផ្កានៅទូទាំងអាមេរិក (Wreaths Across America) នៅកន្លែងបញ្ចុះសព Arlington National Cemetery នៅក្នុងក្រុង Arlington រដ្ឋ Virginia កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។