រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ មកពីប្រទេសម៉ិចស៊ិក សហរដ្ឋអាមេរិក សិង្ហបុរី អង់គ្លេស អាហ្រ្វិកខាងត្បូង យេម៉ែន អាល្លឺម៉ង់ ចិន ប៉រទុយហ្កាល់ ប៉ាគីស្ថាន និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ១២ ធ្នូ ២០១៦

1
បុរសកុលសម្ព័ន្ធម្នាក់ស្រែកច្រៀងអំឡុងពេលបាតុកម្មតវ៉ាប្រឆាំងនឹងវិធានការរឹតត្បិតហិរញ្ញវត្ថុ ខាងក្រៅសភាជាតិ ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

2
ក្រុមអ្នកជិះម៉ូតូបើកបរកាត់ផ្លូវមួយ ដែលមានលម្អដោយផ្កានៅមុនថ្ងៃបុណ្យរំឮកការប្រសូត្ររបស់ព្យាការីម៉ូហាម៉ាត់នៃសាសនាឥស្លាម ក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។

3
កុមារស្លៀកពាក់ជាតាណូអែលចូលរួមក្នុងក្បួនមួយ ដែលត្រូវបានធ្វើឡើងដើម្បីប្រមូលអាហារដើម្បីផ្តល់ឲ្យជនក្រីក្រ នៅក្រុង Lisbon ប្រទេសប៉រទុយហ្កាល់។

4
ប៉ូលិសយោធាព្រំដែនចិនល្បាតរថភ្លើងនៅពេលធ្លាក់ព្រិលនៅក្រុង Mohe ខេត្ត Heilongjiang ភាគឦសានប្រទេស ជាប់ព្រំប្រទល់ជាមួយនឹងរុស្ស៊ី។

5
ក្រុមអ្នកជិះកង់ឡើងភ្នំចូលរួមក្នុងពិធីមួយក្នុងក្រុង Merkers ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦។

6
ក្មេងៗលោតទឹក នាថ្ងៃក្តៅមួយនៅឆ្នេរ Camps Bay ក្នុងក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦។

7
ជនមូស្លីមបង្ហាញមុខលាបពណ៌បៃតងអំឡុងពេលប្រមូលផ្តុំដើម្បីប្រារព្ធពិធីបុណ្យរំឮកការប្រសូត្រព្យាការីមូហាម៉ាត់ នៅក្រុងសាណា ប្រទេសយេម៉ែន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦។

8
បុរសម្នាក់ចូលទៅក្នុងទីលាន Lambeau មុនពេលការប្រកួតបាល់ឱប NFL រវាងក្រុម Green Bay Packers និងក្រុម Seattle Seahawks ក្នុងក្រុង Green Bay រដ្ឋ Wisconsin កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦។

9
កីឡាករកំពុងប្រកួតអំឡុងពេលការប្រកួតដណ្តើមពានរង្វាន់បាល់ឱបរ៉ាក់ប៊ីអឺរ៉ុបរវាងក្រុម Exeter Chiefs និងក្រុម Bordeaux-Beagles នៅកីឡាដ្ឋាន Sandy Park ក្នុងក្រុង Exeter ប្រទេសអង់គ្លេស។

10
មនុស្សម្នាមើលពិព័រណ៍ភ្លើងពណ៌ដែលមានអំពូលចំនួនជាងប្រាំបីសែននៅ Universal Studios ប្រទេសសិង្ហបុរី។

11
អ្នកព្យុហយាត្រារាប់ពាន់នាក់សម្រាកនៅក្នុងវិហារ Guadalupe អំឡុងពេលពិធីបុណ្យមួយនៅក្រុង Mexico City ដើម្បីប្រារព្ធខួបនៃការចាប់កំណើតរបស់អាទិទេព Guadalupe Virgin។