កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១២ ធ្នូ ២០១៩

១
នាយករដ្ឋមន្ត្រីអង់គ្លេស និងជាមេដឹកនាំគណបក្សអភរក្សនិយម លោក Boris Johnson កាន់ឆ្កែរបស់លោកឈ្មោះ Dilyn នៅពេលលោកដើរចេញពីកន្លែងបោះឆ្នោតនៅសាល Methodist Central ក្រុងទីក្រុង Westminster នៃទីក្រុងឡុងដ៍។

២
មន្ត្រីប៉ូលិសម្នាក់និងបុរសម្នាក់កំពុងសម្ដែងទុក្ខសោក បន្ទាប់ពីមានការរៀបចំពិធីមួយឈ្មោះថា Karakia ដែលចូលរួមដោយអ្នកតំណាងឲ្យមជ្ឈមណ្ឌល Ngati Awa និងសាច់ញាតិនៃជនរងគ្រោះដែលបានស្លាប់ដោយការផ្ទុះភ្នំភ្លើង នៅឯអាគារ Mataatua Marae ក្នុងទីក្រុង Whakatane ប្រទេសនូវែលសេឡង់។

៣
បាតុករអ៊ីរ៉ាក់ម្នាក់ស្ពាយស្រាក្រឡុក molotov ក្នុងពេលធ្វើបាតុកម្មដែលបន្តឥតឈប់ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ាក់ នៅទីក្រុងបាកដាដ។

៤
គណៈកម្មាធិការយុត្តិធម៌នៃរដ្ឋសភា លោក Doug Collins កំពុងថ្លែងការណ៍ ខណៈដែលប្រធានគណៈកម្មការធិការ លោក Jerry Nadler កំពុងស្ដាប់ក្នុងពេលរៀបចំអត្ថបទសម្រាប់ចោទប្រកាន់ទម្លាក់ប្រធានាធិបតី ដូណាល់ ត្រាំ នៅវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៥
អ្នកធ្វើធម្មយាត្រាម្នាក់ស្ពាយរូបចម្លាក់ អ្នកម្ដាយ Guadalupe នៅក្នុងពិធីប្រារព្ធប្រចាំឆ្នាំនៅប្រាសាទ Basilica of Guadalupe ក្នុងទីក្រុងម៉ិកស៊ីកូ។

៦
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា និងអតីតស្រ្ដីទី១ Michelle ចូលរួមក្នុងសកម្មភាពជួយសហគមន៍ ក្នុងព្រឹត្តិការណ៍របស់មូលនិធិ អូបាម៉ា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

៧
មនុស្សកំពុងមើលយន្តហោះ Airbus 380 ដែលហោះខិតជិតទៅដល់ព្រលានយន្តហោះបារាំង ក្នុងទីក្រុង Nice។

៨
ក្រុមបុរសជិះសេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះនៅទីក្រុងអាឌីស អាបេបា ប្រទេសអេត្យូពី នៅពេលពួកគេត្រៀមស្វាគមន៍នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed ដែលត្រឡប់ពីពិធីទទួលពានរង្វាន់ណូបែលសន្តិភាព។

៩
អ្នកទស្សនាកំពុងមើលការរៀបចំពន្លឺភ្លើងសម្រាប់អបអរដំណាច់ឆ្នាំ នៅស្រុក Shiodome ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

១០
រូបចម្លាក់អ្នកប្រដាល់ ត្រូវគេឃើញនៅឯជំរំដែលគេបោះបង់ចោលមួយ នៅភូមិ Chernoluchye ក្នុងតំបន់ Omsk ប្រទេសរុស្ស៊ី។

១១
សត្វកុកមួយក្បាលកំពុងស្វែងរកត្រីនៅក្នុងបឹង Kumamoto ប្រទេសជប៉ុន។

១២
ឡានដឹកទំនិញកំពុងបើកបរនៅលើមហាវិថី Trans-Amazon ហើយចូលទៅលើផ្លូវ BR-163 ក្នុងតំបន់ Campo Verde ជិតក្រុង Itaituba ប្រទេសប្រេស៊ីល។