បណ្ដុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗ និងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១២ ធ្នូ ២០១៧

១
ឡានបានផ្ទុះក្នុងពេលមានការហាត់សមផ្នែកសន្តិសុខមុនពេលមកដល់នៃកីឡាអូឡាំពិករដូវរងាឆ្នាំ ២០១៨ នៅទីក្រុង Pyeongchang នៅកីឡដ្ឋានអូឡាំពិក ដែលជាកន្លែងសម្រាប់ប្រកាសបើកកម្មវិធីកីឡានេះ នៅប្រទេសកូរ៉េខាងត្បូង។

២
មនុស្សម្នាបានចូលរួមពិធីបុណ្យសពនៃមេដឹកនាំសាសនាដ៏ល្បីមួយរូប គឺលោក Rabbi Aharon Yehuda Leib Shteinman ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារក្នុងជន្មាយុ ១០៤ឆ្នាំ ក្នុងទីក្រុង Bnei Brak នៅជិតទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។

៣
អ្នកសិល្បៈតាមដងផ្លូវម្នាក់កំពុងសម្ដែងផ្លុំពពុះធំមួួ នៅខាងក្រៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

៤
អ្នកដែលមានទុក្ខសោកម្នាក់កំពុងធ្វើតាមសន្យារបស់ខ្លួនដោយគោរព Virgin of Guadalupe ដែលជាអ្នកបួសនៅទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក។

៥
អ្នកទស្សនាម្នាក់កំពុងថតរូបទុកជាអនុស្សាវរីយ៍ក្នុងពេលមានការបញ្ចាំងភ្លើងសម្រាប់បុណ្យណូអែល នៅឯពីធីបុណ្យណូអែលមួយក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៦
អ្នកនិពន្ធឈ្មោះ JK Rowling ថតរូបក្រោយពេលនាងទទួលបានពានរង្វាន់ Companion of Honour ដែលប្រគល់ដោយព្រះអង្គម្ចាស់ William នៃចក្រភពអង់គ្លេស ក្នុងកម្មវិធីប្រគលរង្វាន់នៅរាជវាំង Buckingham Palace ក្នុងទីក្រុងឡុងដ៍។

៧
សត្វផែងគ្វីន (penguin) ពីតំបន់អាហ្វ្រិក ដែលមានពាក់ក្រណាត់ពណ៌ក្រហមនិងបៃតងសម្រាប់ថ្ងៃឈប់សម្រាក កំពុងដើរនៅក្នុងឧទ្យានសត្វទឹក Hakkeijima Sea Paradise ក្នុងទីក្រុងយ៉ូកូហាម៉ា (Yokohama) នៅភាគនិរតីនៃប្រទេសជប៉ុន។

៨
រូបភាពនេះបង្ហាញពីបំពង់បង្ហូរប្រេងសំខាន់បំផុតរបស់ប្រទេសអូទ្រីស នៅទីក្រុង Baumgarten ភាគខាងកើតទីក្រុងវីយ៉ែន ដែលបានផ្ទុះធ្វើឲ្យកក្រើកដល់តំបន់នៅជុំវិញនោះ។

៩
អ្នកសិល្បៈចិនម្នាក់និងជាសកម្មជនបរិស្ថានឈ្មោះ Kong Ning បានបង្ហាញការច្នៃប្រឌិតចុងក្រោយរបស់នាង ដើម្បីគាំទ្រដល់កិច្ចប្រជុំកំពូល «ភពផែនដីតែមួយ» នៅទីក្រុង Boulogne-Billancourt ជិតទីក្រុងប៉ារីស ប្រទេសបារាំង។

១០
ស្ត្រីជនជាតិអាហ្វហ្គានីស្ថានហ៊ុំមុខជិត កំពុងដើរនៅពេលពួកគេចេញពីផ្សារមួយក្នុងទីក្រុង Mazar-i-Sharif។