រូបភាពជុំវិញពិភពលោកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មកពីប្រទេសហ្វីលីពីន តួកគី សូម៉ាលី បេឡារុស ចិន អង់គ្លេស អេហ្ស៊ីប អ៊ីរ៉ាក់ សហរដ្ឋអាមេរិក បូស្ន៊ី វៀតណាម និងលីបង់។
រូបភាពជុំវិញពិភពលោក ១១ ធ្នូ ២០១៦

១
រូបតំណាងនៃពិធីណូអែលត្រូវបានគេដាក់នៅពីមុខជំរំ Servillano S. Aquino ក្នុងក្រុង Tarlac ប្រទេសហ្វីលីពីន។

២
កងកម្លាំងពិសេសតួកគីដើរល្បាតនៅតាមផ្លូវ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែករថយន្តមួយនៅក្បែរស្តាត Besiktas ក្នុងក្រុង Istanbul កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៨នាក់ និងប៉ូលិសរងរបួស២០នាក់។

៣
មនុស្សម្នាសែងសាកសពរបស់ជនរងគ្រោះនៅកន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែករថយន្តនៅក្បែរកំពង់ផែនៃក្រុងម៉ូហ្គាឌីស្យូ (Mogadishu) ប្រទេសសូម៉ាលី។ ប៉ូលិសនិយាយថា មនុស្សជាង២០នាក់ត្រូវបានសម្លាប់ក្នុងការបំផ្ទុះគ្រាប់អត្តឃាតនៅក្នុងក្រុងនេះ នៅក្នុងការវាយប្រហារថ្មីៗដែលអះអាងទទួលខុសត្រូវដោយក្រុម al-Shabab។

៤
មនុស្សម្នាមើលទាហានបេឡារុសពីក្រសួងការពារជាតិស្បថនៅបន្ទាយទាហានរបស់ពួកគេនៅក្បែរក្រុង Borisov កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។

៥
អ្នកហែលទឹកក្នុងរដូវរងាម្នាក់ហែលទឹកបន្ទាប់ពីបំបែកទឹកកកនៅលើបឹងដ៏ត្រជាក់មួយនៅឧទ្យានមួយក្នុងក្រុង Shenyang ប្រទេសចិន។

៦
កីឡាករ Diego Costa របស់ក្រុម Chelsea អបអរ បន្ទាប់ពីស៊ុតបញ្ជូលទីបាន១គ្រាប់ក្នុងការប្រកួត English Premier League រវាងក្រុម Chelsea និងក្រុម West Bromwich Albion នៅស្តាត Stamford Bridge ក្នុងក្រុងឡុងដ៍។

៧
ពលរដ្ឋអេហ្ស៊ីបស្រែកពាក្យស្លោក នៅពេលពួកគេប្រមូលផ្តុំនៅខាងក្រៅព្រះវិហារ St. Peter and St. Paul Coptic Orthodox Church នៅក្នុងក្រុងសង្កាត់ Abbasiya ក្នុងក្រុងគែរ បន្ទាប់ពីក្រុងនេះត្រូវបានវាយប្រហារដោយគ្រាប់បែកមួយ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាននិយាយថា ការបំផ្ទុះចុងក្រោយបានសម្លាប់មនុស្សយ៉ាងហោចណស់២៥នាក់ ក្នុងថ្ងៃ Sunday Mass នៅខាងក្នុងព្រះវិហារ នៅក្បែរកន្លែងអង្គុយរបស់សម្តេចប៉ាប Coptic ដែលគ្រប់គ្រងសហគមន៍គ្រិស្តនៅអេហ្ស៊ីប។

៨
សមាជិកនៃកងទ័ពអ៊ីរ៉ាក់បាញ់កាំភ្លើងទៅទីតាំងរបស់យុទ្ធជនរបស់ក្រុមរដ្ឋឥស្លាម នៅភាគខាងត្បូងនៃក្រុង Mosul កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។

៩
លោក Sterling Crawley ធ្លាក់ពីលើសេះរបស់គាត់ ខណៈដែលកំពុងប្រកួតនៅយប់ចុងក្រោយក្នុងព្រឹត្តិការណ៍ជិះសេះ National Finals Rodeo ក្នុងក្រុង Las Vagas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។

១០
អ្នកពន្លត់អគ្គិភ័យរបស់បូស្ន៊ីពន្លត់ភ្លើងឆេះព្រៃនៅភ្នំ Trebevic នៅក្បែរក្រុង Sarajevo។

១១
កូនក្រមុំវៀតណាមរុញម៉ូតូដែលកូនកំលោះជិះ ក្នុងការថតរូបសម្រាប់អាពាហ៍ពិពាហ៍នៅលើឆ្នេរខ្សាច់ An Bang Beach នៅខាងក្រៅក្រុង Hoi An។

១២
កាំជ្រួចត្រូវបានគេបាញ់ ខណៈដែលដើមណូអែលត្រូវបានបំពាក់ទៅដោយភ្លើងពណ៌ នៅក្នុងក្រុង Dhour Shweir ប្រទេសលីបង់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។