រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសលីបង់ អ៊ីស្រាអែល រុស្ស៊ី អ៊ីតាលី អាល្លឺម៉ង់ និងបារាំង។
រូបភាពជុំវិញពិភពលោក ១០ ធ្នូ ២០១៧

១
កងកម្លាំងលីបង់បាញ់ឧស្ម័នទឹកភ្នែកដើម្បីបំបែកក្រុមបាតុករក្នុងបាតុកម្មមួយនៅខាងក្រៅស្ថានទូតអាមេរិក នៅក្នុងក្រុង Awkar ដើម្បីបាតុកម្មប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមថាជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល។

២
ស្ត្រីៗមានការភ័យខ្លាច នៅពេលដែលអ៊ីស្រាអែលដាក់ពង្រាយប៉ូលិសដើម្បីបំបែកក្រុមបាតុករប៉ាឡេស្ទីន នៅក្នុងក្រុងហ្ស៊េរុយសាឡិមខាងកើត កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។

៣
ទិដ្ឋភាពតាមអាកាសនេះបង្ហាញពីផ្លូវមួយនៅមាត់ទន្លេ Yenisei នៅខាងក្រៅក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។

៤
ដោយស្លៀកពាក់ក្នុងឈុត Santa Claus អ្នកជ្រមុជទឹកម្នាក់សម្តែងជាមួយនឹងត្រីតូចៗដើម្បីប្រារព្ធពិធីបុណ្យណូអែលនៅអាងទឹក Coex Aquarium នៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៥
ឧទ្ធម្ភាគចក្រទម្លាក់ទឹកដើម្បីពន្លត់ភ្លើងឆេះព្រៃមួយ នៅក្បែរតំបន់ Ventura រដ្ឋ California កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។

៦
បុរសម្នាក់តុបតែងជា Santa Clause វាយកន្តឹងនៅពេលលោកបើករថយន្ត Fiat 500 នៅក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧។

៧
សេះមួយក្បាលមានជាប់ព្រិលនៅលើខ្លួន នៅក្នុងក្រុង Kaufbeuren ប្រទេសអាល្លឺម៉ង់។

៨
អ្នកត្រួតពិនិត្យការប្រកួតពិនិត្យមើលទីលានប្រកួតមុនពេលការប្រកួតស្គី World Cup សម្រាប់បុរស នៅក្នុងក្រុង Val D'Isere ប្រទេសបារាំង។