បណ្តុំរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក ០១ ធ្នូ ២០១៧
រូបភាពជុំវិញពិភពលោក ០១ ធ្នូ ២០១៧

១
ក្មេងប្រុសម្នាក់កាន់បាល់ដែលគេនឹងប្រើប្រាស់ជាផ្លូវការ នៅពេលគាត់ឈរនៅលើវេទិកា បន្ទាប់ពីការចាប់ឆ្នោតកំណត់ពូលសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

២
អ្នកគោរពសាសនាឥស្លាមនៅតំបន់កាស្មៀរ លើកដៃដើម្បីបួងសួងនៅពេលអ្នកទេសនាបង្ហាញសារីរិកធាតុរបស់បព្វជិត Muhammad នៅទីសក្ការៈបូជា Hazratbal នៅថ្ងៃកំណើតរបស់បព្វជិត Muhammad ក្នុងទីក្រុង Srinagar នៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។

៣
កូនសិស្សប្រើទៀនដើម្បីបង្កើតជារូបបូដ៏ធំមួយនៅក្នុងព្រឹត្តិការណ៍ប្រារពទិវា«អេដស៍ពិភពលោក» នៅសាលាបឋមសិក្សាមួយនៅទីក្រុង Hohhot ដែលជាទីក្រុងនៃតំបន់ស្វយ័ត Inner Mongolia ក្នុងប្រទេសចិន។

៤
អ្នកទស្សនាកំពុងរង់ចាំពិធីបើកហាងលក់របស់របរបុណ្យណូអែល នៅចំណុច Old Town ក្នុងទីក្រុងNuremberg ប្រទេសអាល្លឺម៉ង់។

៥
ជនជាតិអេមីរ៉ាតអារ៉ាប់រួមម្នាក់ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីដើរខាងក្រោមរូបតំណាងព្រះចន្ទដ៏ធំមួយ នៅហាងលក់ទំនិញក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

៦
យោធាស្ត្រីរបស់ប្រទេសរូម៉ានីកំពុងសម្រួលមួករបស់នាង មុនពេលនាងចូលរួមក្នុងទិវាជាតិនៃការដើរក្បួនយោធា នៅទីក្រុងប៊ុយការ៉េស ប្រទេសរូម៉ានី។

៧
សេះកំពុងស៊ីស្មៅនៅលើដីទួល បន្ទាប់ពីព្រិលបានធ្លាក់ជាលើកទី១ក្នុងឆ្នាំនេះ ក្នុងទីក្រុង Mezkiritz នៅភាគខាងជើងនៃប្រទេសអេស្ប៉ាញ។

៨
កាំជ្រួចត្រូវបានបាញ់ទៅក្នុងលំហអាកាសក្នុងរាជធានីអាប៊ុយដាប៊ី របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម មុនថ្ងៃបុណ្យជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃទី២ខែធ្នូ។

៩
ក្រុមអ្នកចូលចិត្តចងចាំប្រវត្តិសាស្ត្រនៃប្រទេសសាធារណរដ្ឋឆែក បានស្លៀកពាក់ជាទាហានហើយឈរយាមមុនពេលមានការធ្វើត្រាប់ឡើងវិញការវាយប្រហាររបស់មេដឹកនាំបារាំង ណាប៉ូឡេអុង ទៅលើតំបន់
Austerlitz។ ពិធីធ្វើត្រាប់នេះនឹងធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ នៅជិតទីក្រុង Slavkov u Brna សាធារណរដ្ឋឆែក។
Austerlitz។ ពិធីធ្វើត្រាប់នេះនឹងធ្វើឡើងនៅថ្ងៃទី២ ខែធ្នូ នៅជិតទីក្រុង Slavkov u Brna សាធារណរដ្ឋឆែក។

១០
ស្ត្រីម្នាក់ដែលស្លៀកសម្លៀកបំពាក់ Deadpool កំពុងថតរូបអ្នកដែលស្លៀកពាក់ដូចគ្នាក្នុងកម្មវិធីកម្សាន្តចម្រុះ Tokyo Comic Con នៅមជ្ឈមណ្ឌល Makuhari Messe ទីក្រុង Chiba ប្រទេសជប៉ុន។

១១
ទម្រង់នៃយានអវកាសប្រវត្តិសាស្ត្រ Budd BB1 Pioneer ត្រូវបានគេដាក់បង្ហាញមុនពេលគេយកវាត្រឡប់ទៅទុកនៅមុខវិទ្យាស្ថាន Franklin បន្ទាប់ពីវាត្រូវបានគេជួសជុលអស់រយៈពេលមួយឆ្នាំ នៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania។ យន្តហោះដែលផលិតដោយប្រើប្រាស់ដែកសុទ្ធកាលពីឆ្នាំ១៩៣០នេះ បានហោះឆ្លងកាត់ទូទាំងសហរដ្ឋអាមេរិក អឺរ៉ុប រហូតដល់ពេលដែលវាត្រូវបានប្រគល់ទៅឲ្យវិទ្យាស្ថាននេះសម្រាប់ដាក់តាំង នៅឆ្នាំ១៩៣៥។

១២
ស្ត្រីម្នាក់ឈរនៅលើស្ពាន នៅពេលដែលពន្លឺភ្លើងក្នុងពេលបុណ្យណូអែល បានបំភ្លឺស្រុក Darsena dei Navigli ដែលគេដាក់ឈ្មោះដោយយកតាមឈ្មោះព្រែក Darsena dei Navigli ដែលហូរកាត់តំបន់នេះក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។