សារមន្ទីរផ្ដោតលើផ្នែកសារព័ត៌មាននៅរដ្ឋធានីវ៉ាស៊ីនតោនបិទដំណើរការរបស់ខ្លួន
សារមន្ទីរ Newseum ដែលជាសារមន្ទីរប្លែកជាងគេបំផុតមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបិទដំណើរការរបស់ខ្លួនកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ។ សារមន្ទីរនេះគឺជាកន្លែងផ្ដោតលើផ្នែកសារព័ត៌មាន និងការផ្សព្វផ្សាយអំពីវិសោធនកម្មទីមួយនៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដែលផ្ដោតលើសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។ អ្នកស្រី Mariia Prus រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕