3មនុស្សម្នាកាន់រូបថតធំមួយរបស់លោក Mustafa Kemal Ataturk ស្ថាបនិកប្រទេសតួកគី នៅខាងក្រៅវិមាន Anitkabir ក្នុងខួបទី៧៧នៃមរណភាពរបស់លោកនៅក្នុងក្រុងអង់ការ៉ា (Ankara)។
4លោកនេនតម្រង់ជួរ បន្ទាប់ពីមន្តតាមផ្លូវដើម្បីទទួលយកចង្ហាន់នៅក្នុងកណ្តាលក្រុងរ៉ង់ហ្គូន។ ប្រទេសមីយ៉ាន់ម៉ាជាប់គាំងនៅក្នុងស្ថានភាពមិនល្អប្រសើរនៅក្រោយការបោះឆ្នោត ដោយលទ្ធផលបោះឆ្នោតផ្លូវការមានការប្រទាញប្រទង់គ្នា ទោះជាលោកស្រី Aung San Suu Kyi មេដឹកនាំបក្សប្រឆាំងអះអាងថាមានជោគជ័យភ្លូកទឹកភ្លូកដីក៏ដោយ។
5សមាជិកនៃកងពលថ្មើរជើងលេខ៣របស់កងទ័ពអាមេរិក ដែលកងពលនោះមានឈ្មោះថា The Old Guard បាននាំមុខរទេះសេះដឹកសាកសពរបស់លោក William O. Pile សមាជិកកងទ័ពអាកាស ដែលបានបាត់ខ្លួននៅក្នុងប្រតិបត្តិការក្នុងសង្រ្គាមលោកលើកទី២។ ព្រឹត្តិការណ៍ធ្វើឡើងក្នុងពិធីបុណ្យសពកិត្តិយសទាហាន នៅ Arlington National Cemetery តំបន់ Arlington រដ្ឋ Virginia។
11អ្នកទើបតែបញ្ចប់ការសិក្សានៅសាលា Santa ច្រៀងចម្រៀង Christmas ក្នុងពិធីទទួលសញ្ញាបត្ររបស់ពួកគេនៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ សាលា Escola de Papai Noel do Brasil បានផ្តល់សញ្ញាបត្រដល់និស្សិតរាប់សិបរូបដែលនឹងត្រូវច្រៀងក្នុងក្រុមKriss Kringle ក្នុងកំឡុងបុណ្យ Christmas។