រូបភាពជុំវិញពិភពលោកជាមួយវីអូអេ មានមកពីប្រទេសប្រេស៊ីល សហរដ្ឋអាមេរិក អូស្រ្តាលី រុស្ស៊ី បារាំង កូរ៉េខាងជើង កូរ៉េខាងត្បូង យេមែន និងអាហ្វ្រិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ៧ ឧសភា ២០១៥

១
ក្មេងស្រីសិស្សសាលាលេងតន្រ្តីនៅក្នុងថ្នាក់តន្រ្តីអ័គ្គរដេអុង (accordion) នៅក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

២
បុរសម្នាក់ដើរកាត់ផ្លូវមួយ ដែលពោរពេញទៅដោយដុំថ្ម បន្សល់ទុកដោយក្រុមបាតុករ បន្ទាប់ពីត្រូវបានបំបែកដោយប៉ូលីសនៅក្នុងតំបន់ Soweto ប្រទេសអាហ្វ្រិកខាងត្បូង។

៣
The Gyalwang Drukpa មេដឹកនាំព្រះពុទ្ធសាសនាម្នាក់ ប្រសិទ្ធពរឲ្យផ្ទាំងគំនូរលើជញ្ជាំងនៃFreddie Gray ក្នុងទីក្រុងបាល់ទីម័រ រដ្ឋម៉ារីលែន។

៤
យុទ្ធជនតស៊ូភាគខាងត្បូងដ៏ល្បីល្បាញ ប្រតិកម្មខណៈដែលរថក្រោះរបស់ពួកគេមួយគ្រឿងត្រូវបានឆេះ នៅក្នុងការប្រយុទ្ធនៅភាគខាងត្បូងទីក្រុង Aden ប្រទេសយេមែន។

៥
គូសង្សាមួយគូ ដើរកាត់ចេតិយមួយនៅតាមរបងនៃរាជវាំង Gyeongbokgung ដែលចាំងទៅលើផ្ទៃទឹក ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៦
រូបថតមនុស្សផ្តុំគ្នា ដោយវិចិត្រករសហសម័យ JR, ដែលត្រូវបានប្រមូលនៅក្នុងខែមីនា ឆ្នាំ២០១៤ ត្រូវបានដាក់តាំងបង្ហាញនៅក្រោមដំបូលនៃសារៈមន្ទីរ Pantheon ក្នុងទីក្រុងប៉ារីស។

៧
កងនាវីរុស្ស៊ី ចូលរួមក្នុងការដើរសមព្យុហយាត្រាសម្រាប់ថ្ងៃជ័យជំនះ នៅក្នុងទីលាន Red Square កណ្តាលទីក្រុងមូស្គូ។

៨
ព្រះអង្គម្ចាស់ Harry ឆ្វេង និយាយជាមួយទាហារជើងចាស់អូស្រ្តាលី អ្នកស្រី Daphne Dunne នៅក្នុងដំណើរទស្សនកិច្ចនៅឯអគារល្ខោនអូប៉េរ៉ា ក្នុងទីក្រុងស៊ីដនី។

៩
មនុស្សរកមើលតាមរយៈកំទេចបាក់បែក ក្នុងតំបន់មួយដែលត្រូវបានបំផ្លាញដោយអាកាសធាតុអាក្រក់កាលពីថ្ងៃទី៦ ខែឧសភា នៅក្នុងទីក្រុង Oklahoma។

១០
Luiz Fernadex អាយុ១៥ ឈរឲ្យថតរូបជាមួយនឹងរូបកីឡាករបាល់ទាត់ Neymar នៃក្រុម Barcelona ដែលកោរនៅលើក្បាលរបស់ខ្លួន មុននឹងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រវាងក្រុម Barcelona និងក្រុម Bayern Munich។