រូបភាពជុំវិញពិភពលោក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ មានមកពីប្រទេស ជប៉ុន បេឡារុស ចិន Beirut អង់គ្លេស កូសូវ៉ូ ប៊ូរុនឌី សហរដ្ឋអាមេរិក អារ៉ាប់រួម និងកូរ៉េខាងជើង។
រូបភាពជុំវិញពិភពលោក ០៣ ឧសភា ២០១៥

១
ព្រះសង្ឃចូលរួមក្នុងពិធី «hi-watari» ឬ ពិធីដើរលើភ្លើង នៅឯព្រះវិហារ Shiofunekannonji ក្នុងទីក្រុង Ome រាជធានីតូក្យូ។

២
ភ្ញៀវទេសចរដើរទស្សនាក្នុងសួនផ្កា azalea ដែលរីកចម្រុះពណ៌នៅក្នុងព្រះវិហារ Shiofune-kannonji ទីក្រុង Ome រាជធានីតូក្យូ។

៣
អ្នកចម្លាក់ម្នាក់ ធ្វើរូបចម្លាក់ពីខ្សាច់មួយដើម្បីរំឭកដល់ជ័យជំនះសង្គ្រាមលោកលើកទី២ នៅក្នុងទីក្រុង Minsk ប្រទេសបេឡារុស នៅថ្ងៃទី៩ ខែឧសភា។

៤
បក្សីមួយក្បាលនៅក្នុងទ្រុងដែលព្យួរនៅមែកដើមឈើមួយនៅតាមផ្លូវក្នុងរាជវាំងចាស់ Forbidden City ទីក្រុងប៉េកាំង ប្រទេសចិន។

៥
អ្នកសម្តែងជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Aleksandra Soldatova សម្តែងទោលក្នុងកម្មវិធីចុងក្រោយនៃការប្រកួតជើងឯកអ៊ឺរ៉ុបកីឡា Rhythmic Gymnastics លើកទី៣១ ក្នុងទីក្រុង ប្រទេសបេឡារុស។

៦
អ្នកចូលរួមថតរូបជាមួយសត្វឆ្កែរបស់ពួកគេ ក្នុងការប្រកួតរត់ពណ៌លើកទីមួយ «Alwan LB» ក្នុងប្រទេស Beirut.

៧
អ្នកសម្តែងជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Margarita Mamun សម្តែងទោលក្នុងកម្មវិធីចុងក្រោយនៃការប្រកួតជើងឯកអ៊ឺរ៉ុបកីឡា Rhythmic Gymnastics លើកទី៣១ ក្នុងទីក្រុង ប្រទេសបេឡារុស។

៨
បុត្រីរបស់ព្រះអង្គម្ចាស់ William និងព្រះនាង Catherine, Duchess of Cambridge, លង់លក់ខណៈត្រូវបានបីដាក់នៅលើកៅអីរថយន្ត ក្រោយពេលចេញពីមន្ទីរពេទ្យ St. Mary's ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥។

៩
ផ្កាជាច្រើនត្រូវបានដាក់នៅកន្លែងរំឭកវិញ្ញាណក្ខន្ធរបស់ផលិតករកម្មវិធីទូរទស្សន៍ Associated Press លោក Kerem Lawton នៅថ្ងៃទិវាសេរីភាពសារព័ត៌មាន នៅក្នុងទីក្រុង Vitina ប្រទេសកូសូវ៉ូ។

១០
Floyd Mayweather អ្នកប្រដាល់សេរីអាមេរិក ឈរនៅលើរេញ បន្ទាប់ពីបានយកឈ្នះ Manny Pacquiao អ្នកប្រដាល់ហ្វីលីពីន ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ទម្ងន់មធ្យម WBO និង WBA នៅក្នុងទីក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥។

១១
Fransiya

១២
អ្នកកាសែតយកស្កុតបិតមាត់ ប្រមូលម្តុំគ្នានៅក្នុងថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក នៅក្នុងទីក្រុង Bujumbura ប្រទេសប៊ូរុនឌី។

១៣
ក្មេងប្រុសកូរ៉េខាងជើងម្នាក់លេងកាំភ្លើងជ័រ នៅលើទួល Moran ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។