ទស្សនារូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ដោយមានមកពីប្រទេសអេស៊្សីប ក្រិក កូរ៉េខាងត្បូង ហ្វីលីពីន ឥណ្ឌា រុស្ស៊ី យេមែន ឥណ្ឌូនេស៊ី និងចិន។
រូបភាពជុំវិញពិភពលោក ១០ ឧសភា ២០១៥

1
កុមារលើកដៃលើកទឹកចិត្ត ពេលមើលការសំដែងសៀកនៅពិធីជប់លៀងថ្ងៃបុណ្យមាតាបែបរាំឌីស្កូមួយ ដែលរៀបចំឡើងសម្រាប់កុមារនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

2
ព្រះសង្ឃនិរទេសខ្លួនទីបេ គង់ចាំដោយមានកាន់កន្សែងបង់កបែបសាសនា ដើម្បីស្វាគមន៍សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama ) មុនពេលព្រះអង្គយាងមកឡើងថ្លែងសង្ឃដីកាអំពីសាសនា នៅវត្ត Gyuto Monastery ក្នុងទីក្រុង Dharmsala ប្រទេសឥណ្ឌា។

3
លោក He Peiqi ផ្តេកខ្លួននៅក្បែររូបចម្លងនៃទីក្រុង Chongqing ដែលលោកធ្វើចេញពីកាក់ ដើម្បីឲ្យគេថតរូបនៅក្នុងសាលាក្រុង Chongqing ប្រទេសចិន។

4
ស្រ្តីនិងកុមារជនជាតិភាគតិច រ៉ូហ៊ីងយ៉ា (Rohingya) ដែលទូករបស់ពួកគេបានមកដល់ដីកោះស៊ូម៉ាត្រា ត្រូវបានដឹកតាមឡានយោធាដើម្បីយកទៅដាក់នៅជំរុំបណ្តោះអាសន្ន នៅក្នុងក្រុង Seunuddon ខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។

5
ធម្មជាតិពពករបស់ផែនដីគឺមើលឃើញច្បាស់នៅក្នុងផែនទីពពកពិភពលោក ដោយផ្អែកលើទិន្នន័យប្រមូលពី Moderate Resolution Imaging Spectroradiometer (MODIS) តាមរយៈផ្កាយរណប Aqua របស់ណាសា។ រូបភាពនេះត្រូវបានបញ្ចេញជាសាធារណៈនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥។

6
ពូជតោ Asiatic ឬតោឥណ្ឌា ដើរនៅក្នុងរបងសួនសត្វ Kamala Nehru ក្នុងក្រុង Ahmadabad ប្រទេសឥណ្ឌា។

7
កាំជ្រួចត្រូវបានបាញ់នៅពីលើទីលាន Red Square នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃទី៩ ខែឧសភា ដើម្បីអបអរខួបលើកទី៧០ នៃជ័យជម្នះសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៥ លើកងទ័ពណាហ្ស៊ី អាល្លឺម៉ង់។

8
កុមារយេមែនដោយដៃមានកាន់អាវុធ អង្គុយនៅផ្នែកក្រោយឡាន ជាមួយសកម្មប្រយុទ្ធស្មោះត្រង់នឹងប្រធានាធិបតីយេមែនលោក Abedrabbo Mansour Hadi នៅក្នុងសង្កាត់ Dar saad តំបន់ភាគខាងត្បូងនៃទីក្រុង Aden ខណៈពួកគេបន្តការប្រយុទ្ធនឹងក្រុម Shiite Huth ក្នុងប្រទេសយេមែន។

9
ស្រ្តីម្នាក់ចិតសំបកអំពៅ នៅតាមផ្លូវរថភ្លើង ដើម្បីយកទឹកអំពៅលក់ឲ្យប្រជាជននៅតំបន់សំណង់អនាធិបតេយ្យក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។

10
ក្រុមស្រ្តីជាម្តាយបានចំហក្បាលពោះរបស់ពួកគេ ដោយមានសរសេរអក្សរអំពាវនាវឲ្យមានការលុបបទបញ្ញត្តិហាមប្រាមការសម្រាលកូនតាមផ្ទះនៅជាយក្រុង Quezon ប្រទេសហ្វីលីពីន។ ក្រុមបាតុករបានយកថ្ងៃបុណ្យមាតា ដើម្បីប្រឆាំងគោលនយោបាយនោះ ដោយសារវាបានប៉ះពាល់ក្រុមម្តាយដែលមានជីវភាពខ្សត់ខ្សោយ ក្នុងការសម្រាលកូនពីសំណាក់ឆ្មបមិនស្របច្បាប់ ឬគ្រូឱសថបុរាណ ដោយមានការពិន័យជាប្រាក់ ៥០០០ ពេសូ (ប្រហែល ៥០០,០០០ រៀល)។

11
ក្រុមកុមារនាំគ្នាលេងជាមួយរលក នៅតាមឆកសមុទ្រនៅក្នុងក្រុងម៉ានីល (Manila Bay) ដែលរលកនេះជាឥទ្ធិពលដោយព្យុះ Noul ខណៈវាបានបោកបក់មកដល់តំបន់ភាគខាងជើងប្រទេសហ្វីលីពីន។

12
កុមារម្នាក់ជិះកូនឡានអគ្គីសនីនៅលើផ្លូវដើរ ដែលភ្ជាប់ទៅនឹងកោះ Some Sevit ឬកោះអណ្តែតទឹក ក្នុងទីក្រុងសេអូល ប្រទេសកូរ៉េខាងត្បូង។

13
ក្រុមឆ្មាំប្រធានាធិបតីក្រិក «Evzones» ឈរធ្មឹងគោរពនៅក្នុងពិធីប្រចាំសប្តាហ៍មួយនៅឯវិមាននៃទាហានមិនត្រូវបានស្គាល់ឈ្មោះ នៅមុនអគាររដ្ឋសភា ក្នុងទីក្រុងអាតែន។

14
ការធ្វើដំណើរដោយប្រជ្រៀតគ្នាតាមឡានក្រុង នៅជាងក្រុងគែរ (Cairo) ប្រទេសអាហ្ស៊ីប។