រូបភាពជុំវិញពិភពលោកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ មកពីប្រទេសចិន ឥណ្ឌូនេស៊ី អ៊ីរ៉ាក់ ប្រេស៊ីល អ៊ីស្រាអែល និងស៊ីប។
រូបភាពជុំវិញពិភពលោក ១៣ មីនា ២០១៦

១
ប្រតិភូរបស់ជនជាតិភាគតិចម្នាក់ឈរថតរូបជាក្រុមជាមួយនឹងក្រុមប្រតិភូដទៃទៀត មុនកិច្ចប្រជុំពេញអង្គមួយរបស់សភាប្រជាជាតិ នៅវិមាន Great Hall of the People នៅក្នុងក្រុងប៉េកាំង។

២
ពលរដ្ឋឥណ្ឌូនេស៊ីឆ្លងកាត់ផ្លូវលិចទឹកនៅក្នុងក្រុង Bandung ខេត្ត West Java។ មនុស្សរាប់ពាន់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅពេលដែលទន្លេ Citarum បានជន់លិចតំបន់ Bandung។

៣
អ្នកគាំទ្ររបស់លោក Ayatollah Muhammad al-Yaqubi ដែលជាបព្វជិតជាន់ខ្ពស់របស់ក្រុមស៊ីអ៊ីដអ៊ីរ៉ាក់ ចូលរួមក្នុងពិធីសាសនាមួយដើម្បីរំលឹកដល់ខួបនៃបុណ្យសពរបស់នាង Fatima ដែលជាកូនស្រីរបស់សាវ័ក Prophet Mohammed នៅក្នុងក្រុងពិសិដ្ឋ Najaf ប្រទេសអ៊ីរ៉ាក់។

៤
បាតុករចូលរួមក្នុងបាតុកម្មមួយដើម្បីទាមទារឲ្យលោក Dilma Rousseff ប្រធានាធិបតីរបស់ប្រេស៊ីលចុះចេញពីតំណែងនៅតាមផ្លូវ Paulista ក្នុងក្រុង Sao Paulo។

៥
ក្មេងៗបេឡារុសញ៉ាំនំក្នុងពិធី Maslenitsa នៅក្នុងភូមិ Otradnoye ប្រទេសបេឡារុស។

៦
ឃ្មុំមួយក្បាលប្រមូលទឹកឃ្មុំពីផ្កាក្រូចនៅក្នុងក្រុង Netanya នៅតាមបណ្តោយឆ្នេរមេឌីទែរ៉ាណេរបស់អ៊ីស្រាអែល។

៧
ក្មេងម្នាក់ផ្លុំកម្ទេចក្រដាសពីដៃរបស់នាង ក្នុងពេលដើរក្បួន Carnival នៅក្នុងក្រុង Limassol របស់ប្រទេសស៊ីប។ ការដើរក្បួនក៏វែងរបស់ក្រុង Limassol គឺជាការកើរក្បួនដ៏ល្បី និងធំបំផុតរបស់ប្រទេសស៊ីប ដោយបានទាក់ទាញអ្នកចូលរួមមកពីទូទាំងកោះមេឌីទែរ៉ាណេខាងកើត។

៨
មន្រ្តីរបស់សភាប្រជាជាតិស្លៀកពាក់ជាជនជាតិភាគតិចរង់ចាំជណ្តើរយន្តនៅវិមាន Great Hall of the People ក្នុងកិច្ចប្រជុំពេញអង្គលើកទី៣របស់សភាប្រជាជាតិនៅក្នុងក្រុងបេកាំង។