រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ មកពីប្រទេសមីយ៉ាន់ម៉ា ក្រិក ចិន ថៃ ឥណ្ឌា រុស្ស៊ី អារ៉ាប៊ីសាអូឌីត និងស.រ.អា។
រូបភាពជុំវិញពិភពលោក ១០ មិនា ២០១៦

១
លោកប្រធានាធិបតី Barack Obama និងស្រ្តីទីមួយលោកស្រី Michelle Obama បក់ដៃជាមួយនឹងនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau និងភរិយារបស់លោក លោកស្រី Sophie Gregoire នៅបង្កាន់ដៃ Truman Balcony នៅអំឡុងពេលពិធីទទួលស្វាគមន៍ការមកដល់របស់លោកនាយករដ្ឋមន្រ្តី និងភរិយានៅ South Lawn នៃសេតវិមាននៅរដ្ឋធានីវ៉ាស៊ីនតោន។

២
កុមារតូចម្នាក់ស្រែកយំអំឡុងពេលត្រូវបានកាត់សក់នៅហាងកាត់សក់មួយក្នុងពេលមានពិធីបុណ្យ Longtaitou (បុណ្យនាគងើបក្បាល) នៅថ្ងៃទីពីរ ខែទីពីរ តាមប្រតិទិនចន្ទគតិចិន នៅក្រុង Baokang ខេត្ត Hubei ប្រទេសចិន។

៣
ផ្សែង និងភ្លើងឆេះរោលឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសនៅអំឡុងពេលលំហាត់សមយោធា Northern Thunder នៅក្រុង Hafr al-Batin ដែលស្ថិតនៅចម្ងាយ ៥០០ គីឡូម៉ែត្រភាគឦសានរដ្ឋធានី Riyad ប្រទេសអារ៉ាប៊ីសាអូឌីត។

៤
អ្នកទេសចរថតរូប Selfie នៅខាងមុខវិហារ St. Basil Cathedral នៅទីលាន Red Square ក្នុងរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។

៥
កូនក្រមុំជនជាតិឥណ្ឌារង់ចាំនៅអំឡុងពេលពិធីរៀបការជាហ្វូងនៅវិហារក្នុងស្រុកមួយក្នុងរដ្ឋធានីញូវ ដែលី។

៦
បុរសម្នាក់ងូតទឹកនៅលើចិញ្ចើមផ្លូវមួយនៅរដ្ឋធានីញូវ ដែលី ប្រទេសឥណ្ឌា។

៧
អតីតកីឡាករបាល់បោះ NBA លោក Yao Ming (ខាងស្តាំ) ដែលជាសមាជិកមួយរូបនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិនលើកទី១២ កំពុងធ្វើកិច្ចសម្ភាសន៍មួយនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នៅក្នុងរូបថតកាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦។

៨
កីឡាករវាយកូនបាល់ជិះដំរីចូលរួមនៅក្នុងការប្រកួតមិត្តភាពមួយនៅអំឡុងពេលការប្រកួតវាយដូនបាល់ជិះដំរីដើម្បីរៃអង្គាសប្រាក់ប្រចាំឆ្នាំ King's Cup Elephant Polo Tournament នៅរមណីយដ្ឋានតាមមាត់ទន្លេមួយនៅរដ្ឋធានីបាងកក ប្រទេសថៃ។

៩
មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យលោកស្រី អង់សាន ស៊ូជី បានមកដល់សម្រាប់កិច្ចប្រជុំមួយជាមួយនឹងតំណាងរាស្រ្តមកពីគណបក្សរបស់លោកស្រីនៅ Sipin Guesthouse ក្នុងរដ្ឋធានីណៃពិដោ។

១០
ជនភៀសខ្លួន និងជនចំណាកស្រុកអង្គុយនៅខាងក្រៅតង់របស់ពួកគេនៅកំពង់ផែ Piraeus នៅរដ្ឋធានីអាថែន ប្រទេសក្រិក។