រូបភាពជុំវិញពិភពលោកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ មកពីប្រទេសប្រេស៊ីល អ៊ីរ៉ាក់ អាល្លឺម៉ង់ ចិន កូរ៉េខាងត្បូង រុស្ស៊ី បារាំង អ៊ីតាលី អេស្ប៉ាញ និងអែលសាល់វ៉ាឌ័រ។
រូបភាពជុំវិញពិភពលោក ៣០ មិថុនា ២០១៧

១
ប៉ូលិសបោសសម្អាតរបាំងភ្លើងដែលកំពុងឆេះនៅលើមហាវិថីមួយទៅកាន់ក្រុង Brasilia ប្រទេសប្រេស៊ីល។ សហជីពនានាដែលតំណាងឲ្យកម្មករផ្នែកដឹកជញ្ជូន និងកម្មករដទៃទៀតតវ៉ាឲ្យលុបចោលសំណើដែលដាក់ទៅសភាដើម្បីបន្ធូរបន្ថយបញ្ញត្តិការងារ និងកាត់បន្ថយអត្ថប្រយោជន៍សោធននិវត្តន៍នៅក្នុងប្រទេសដ៏ធំមួយក្នុងតំបន់អាមេរិកឡាទីន។

២
យុវជនអ៊ីរ៉ាក់ម្នាក់បីក្មេងនៅពេលជម្លៀសចេញពីក្រុង Mosul នៅពេលដែលកងកម្លាំងរដ្ឋាភិបាលបន្តវាយប្រយុទ្ធដើម្បីដណ្តើមយកក្រុងនេះពីយុទ្ធជនរដ្ឋឥស្លាមមកវិញ។

៣
នំអាពាហ៍ពិពាហ៍ដែលមានពណ៌ឥន្ទធនូ និងតុបតែងជាមួយនឹងរូបស្ត្រីពីរនាក់ និងបុរសពីរនាក់នៅក្នុងក្រុងបែរឡាំង។ សភាអាល្លឺម៉ង់សម្រេចផ្តល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍នៃមនុស្សភេទដូចគ្នា ប៉ុន្មានថ្ងៃបន្ទាប់ពីលោកស្រីអធិការបតី Angela Merkel បាននិយាយថា លោកស្រីនឹងអនុញ្ញាតឲ្យតំណាងរាស្ត្ររបស់លោកស្រីបោះឆ្នោតតាមការយល់ឃើញរបស់ពួកគេ។

៤
អ្នកជួយសង្គ្រោះ និងអ្នកស្រុកស្មឹងស្មាត នៅពេលពួកគេចូលរួមក្នុងកម្មវិធីកាន់ទុក្ខជាសាធារណៈសម្រាប់ជនរងគ្រោះនៃការបាក់ដីនៅក្នុងភូមិ Xinmo ខេត្ត Sichuan ប្រទេសចិន។

៥
សមាជិកនៃសហភាពសហព័ន្ធពាណិជ្ជកម្មកូរ៉េបោះមួករបស់ពួកគេទៅលើអាកាស ក្នុងពេលប្រមូលផ្តុំមួយមួយប្រឆាំងនឹងគោលនយោបាយការងាររបស់រដ្ឋាភិបាលក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ពលកររាប់ពាននាក់បានប្រមូលផ្តុំគ្នាដើម្បីទាមទារឲ្យមានស្ថានភាពការងារល្អជាងមុន និងជំរុញឲ្យក្រុមហ៊ុនបញ្ឈប់ការប្រើប្រាស់និយោជិតបណ្តោះអាសន្ន។

៦
ក្មេងប្រុសម្នាក់លោតចូលទៅក្នុងសមុទ្រខ្មៅពីផែមួយនៅក្នុងក្រុង Sochi ប្រទេសរុស្ស៊ី។

៧
សមាជិកនៃក្រុមប្រណាំងកង់ BMC Racing របស់អាមេរិកជិះកង់ក្នុងពេលហ្វឹកហាត់មួយនៅក្នុងក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់ មួយថ្ងៃមុនចាប់ផ្តើមការប្រណាំងកង់ Tour de France លើកទី១០៤។ ការប្រណាំងកង់នេះចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា នៅលើផ្លូវនានានៃក្រុង Dusseldorf និងបញ្ចប់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ក្នុងក្រុងប៉ារីស។

៨
អ្នកសម្តែងរាំក្នុងកម្មវិធីមួយ ដោយមានការអញ្ជើញចូលរួមដោយលោកប្រធានាធិបតី Xi Jinping ក្នុងក្រុងហុងកុង។ លោកប្រធានាធិបតី Xi Jinping បានសរសើរក្រុងហុងកុងចំពោះតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចចិន។

៩
ក្មេងស្រីម្នាក់រាំនៅពីមុខកញ្ចក់មួយ ក្នុងក្រុង Milan ប្រទេសអ៊ីតាលី។

១០
រូបភាពដែលចេញផ្សាយដោយអង្គការណាសាកាលពីថ្ងៃសុក្របង្ហាញរូបភាពមួយដែលថតបានដោយម៉ាស៊ីន JunoCam នៅលើយន្តអវកាស Juno របស់ណាសាកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។

១១
អ្នកបង្ហាញម៉ូដម្នាក់ដើរនៅលើផ្លូវដើរក្នុងកម្មវិធីបង្ហាញម៉ូដ Red Point Spring/Summer 2017-2018 នៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។

១២
អ្នកជិះក្តារលើទឹកដើរចូលទៅក្នុងទឹកនៅឆ្នេរ Punta Roca ក្នុងក្រុង La Libertad ប្រទេសអែលសាល់វ៉ាឌ័រ។