រូបភាពជុំវិញពិភពលោកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ មកពីប្រទេសប័រទុយហ្គាល់ វ៉េណេស៊ុយអេឡា អ៊ីស្រាអែល ចក្រភពអង់គ្លេស ស៊ីប សហរដ្ឋអាមេរិក ឥណ្ឌា ចិន អេស្ប៉ាញ និងបារាំង។
រូបភាពជុំវិញពិភពលោក ១៩ មិថុនា ២០១៧

១
យន្តហោះពន្លត់អគ្គិភ័យធ្វើការបាញ់ទឹកនៅពីលើអគ្គិភ័យនៅខាងក្រៅភូមិ Pedrogao Grande ប្រទេសប័រទុយហ្គាល់។ អ្នកពន្លត់អគ្គិភ័យច្រើនជាង២.០០០នាក់ព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅក្នុងកណ្តាលប្រទេសនេះ ទីដែលអណ្តាតភ្លើងបានសម្លាប់មនុស្សរាប់សិបនាក់។

២
មនុស្សម្នារត់គេចក្នុងពេលប៉ះទង្គិចមួយរវាងបាតុករ និងប៉ូលិសនៅក្នុងបាតុកម្មមួយប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro នៅក្នុងក្រុង Caracas វ៉េណេស៊ុយអេឡា។

៣
សកម្មជនសន្តិភាពអ៊ីស្រាអែលបង្ហោះគោម នៅពេលពួកគេតវ៉ានឹងការកាត់បន្ថយការផ្គត់ផ្គង់ថាមពលទៅឲ្យក្រុង Gaza នៅលើឆ្នេរមួយនៅក្នុងក្រុង Ashkelon ប្រទេសអ៊ីស្រាអែល។

៤
មនុស្សម្នាចូលរួមក្នុងការចាំកំដរនៅឧទ្យាន Finsbury នៅក្នុងភាគខាងជើងនៃក្រុងឡុងដ៍ ទីដែលរថយន្តមួយបើកបុកអ្នកថ្មើរជើងនៅក្បែរព្រះវិហារមួយកាលពីព្រឹកថ្ងៃច័ន្ទ។

៥
អ្នកទេសចរណ៍ថតរូបនៅពេលព្រះអាទិត្យលិចនៅក្នុងបឹងអំបិលនៅក្នុងក្រុង Larnaca ប្រទេសស៊ីប។

៦
ក្មេងៗលេងនៅលើទឹករំអិល នៅពេលចូលរួមក្នុងកម្មវិធីនារដូវក្តៅរបស់មជ្ឈមណ្ឌល Don Bosco Center ក្នុងក្រុង Manassas រដ្ឋ Virginia សហរដ្ឋអាមេរិក។

៧
ពពកនៅពីលើសង្កាត់ Manhattan នៅពេលដែលមានព្យុះរន្ទះមួយបោកបក់លើតំបន់នេះ នៅក្នុងក្រុងញូវយ៉ក។

៨
មនុស្សម្នាសម្តែងយូហ្គាក្នុងពេលហាត់ នៅមុនទិវាយូហ្គាអន្តរជាតិ នៅក្នុងក្រុង Lucknow ប្រទេសឥណ្ឌា។

៩
ទូកក្តោង J Class ប្រកួតនៅក្នុងការប្រណាំងទូកសម្រាប់ពានរង្វាន់ America's Cup នៅក្នុងក្រុង Hamilton ដែនដី Bermud របស់ចក្រភពអង់គ្លេស។

១០
ក្មេងៗលេងអុកនៅលើក្តារអុកយក្សមួយនៅសាលាបឋមសិក្សានៅក្នុងក្រុង Handan ខេត្ត Hebei ភាគខាងជើងនៃប្រទេសចិន។ សិស្ស៣២នាក់លេងអុកនេះដើម្បីលើកកម្ពស់ល្បែងនេះនៅក្នុងសាលា។

១១
មនុស្សម្នាដើរកាត់ផ្លូវមួយដែលមានផ្កាកុលាប ក្នុងពេលហែក្បួន Corpus Christi នៅក្នុងក្រុង Pamplona ភាគខាងជើងនៃប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤។

១២
អ្នកថ្មើរជើង និងអ្នកជិះកង់ ដើរ និងជិះកាត់ស្ពាន The Art Bridge លើទន្លេ River Seine ក្នុងក្រុងប៉ារីស ប្រទេសបារាំង។