រូបភាពជុំវិញពិភពលោកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ មកពីប្រទេសអ៊ីតាលី ហ្វីលីពីន ឥណ្ឌា សហរដ្ឋអាមេរិក ស្វ៊ីស អាហ្វ្រិកខាងត្បូង បារាំង និងចិន។
រូបភាពជុំវិញពិភពលោក ១៤ មិថុនា ២០១៦

១
រូបសំណាកនៃអធិរាជ Augustus ត្រូវបានគេតាំងបង្ហាញក្នុងពិធីមួយនៅក្រសួងការបរទេសនៅក្នុងក្រុងរ៉ូម។ សារមន្ទីរ Cinquantenaire របស់ប្រទេសប៊ែលហ្ស៊ិកបានប្រគល់រូបសំណាកនេះត្រឡប់ទៅឲ្យសារមន្ទីរ Archeological Museum ក្នុងក្រុង Nepi វិញ ទីដែលរូបសំណាកនេះត្រូវបានបាត់ខ្លួនកំឡុងឆ្នាំ១៩៧០។ រូបសំណាកមួយនេះត្រូវបានគេឆ្លាក់ជាង២.០០០ឆ្នាំមុន ដើម្បីបង្ហាញពីអធិរាជ Octavian Augustus កាលពីវ័យក្មេងមុនពេលក្លាយជាអធិរាជ។

២
ក្មេងៗសិស្សសាលាជិះក្បូនបណ្តោះអាសន្នមួយដើម្បីទៅចូលរួមពិធីបើកបវេសនកាលនៅសាលាបឋមសិក្សា Casili ក្នុងតំបន់ដាច់ស្រយាលមួយនៅក្នុងក្រុង Montalban ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។

៣
ក្មេងស្រីមូស្លីមចូលរួមហាត់យូហ្គានៅសាលាមួយនៅក្នុងក្រុងក្រុង Ahmedabad ប្រទេសឥណ្ឌា។

៤
តារាសម្តែង Alexander Skarsgard ដែលបានសម្តែងជាតួអង្គ Tarzan នៅក្នុងរឿង The Legend of Tarzan ថតរូបជាមួយនឹងពស់ថ្លាន់នៅសួនសត្វព្រៃស៊ីដនី (Wildlife Sydney Zoo) នៅក្នុងក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ លោក Skarsgard ស្ថិតនៅក្នុងក្រុងស៊ីដនីដើម្បីផ្សព្វផ្សាយភាពយន្តរបស់លោកដែលនឹងត្រូវបានបញ្ចាំងនៅក្នុងប្រទេសនេះ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦។

៥
កីឡាករJustin Thomas របស់សហរដ្ឋអាមេរិកវាយបញ្ចូលទី ក្នុងពេលហាត់សម មុនពេលប្រកួតមួយដែលមានឈ្មោះថា U.S. Open នៅក្លឹប Oakmont Country Club នៅក្នុងក្រុង Oakmont រដ្ឋ Pennsylvania។

៦
មនុស្សម្នាក់ដើរពីក្រោមដំបូលនៃសាលពិព័រណ៍ដែលរចនាដោយក្រុមហ៊ុន Herzog & de Meuron របស់ស្វ៊ីស ក្នុងថ្ងៃបើកជាសាធារណៈជាផ្លូវការរបស់អង្គការ Art Basel។

៧
លោក Oscar Pistorius ត្រូវបានប៉ូលិសនាំចេញទៅ នៅពេលដែលសាធារណជនថតរូបគាត់ជាមួយនឹងទូរស័ព្ទរបស់ពួកគេនៅខាងក្រៅតុលាការកំពូលនៅក្នុងក្រុងប្រេតូរីយ៉ា ប្រទេសអាហ្វ្រិកខាងត្បូង បន្ទាប់សវនការរបស់លោក។ តុលាការឧទ្ធរណ៍បានរកឃើញថា លោក Pistorius មានទោសពីបទឃាតកកម្ម ទៅលើមិត្តស្រីរបស់លោកគឺនាង Reeve Steenkamp។

៨
យុវជនបិទមុខប៉ះទង្គិចជាមួយប៉ូលិស ក្នុងពេលបាតុកម្មនៅក្នុងក្រុងប៉ារីស ដែលនេះជាផ្នែកមួយនៃបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងផែនការកំណែទម្រង់ច្បាប់ការងាររបស់បារាំង។

៩
អ្នកលក់ជនជាតិឥណ្ឌាម្នាក់ធ្វើម្ហូបម្យ៉ាងដែលមានឈ្មោះថា haleem ដើម្បីលក់ឲ្យជនមូស្លីម នៅពេលពួកគេប្រារព្ធខែបួសរ៉ាម៉ាឌនរបស់ពួកគេនៅក្នុងក្រុង Ahmedabad។

១០
រថយន្តក្រឡាប់នៅលើផ្លូវលិចទឹកមួយនៅក្នុងក្រុង Liuzhou តំបន់ស្វ័យត Guangxi Zhuang ប្រទេសចិន។