រូបភាពជុំវិញពិភពលោកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ មានមកពីប្រទេសដូចជាជប៉ុន វ៉េណេស៊ុយអេឡា ហុងគ្រី អូទ្រីស ឥណ្ឌា កាហ្សាក់ស្ថាន តួកគី ស៊ីរី នេប៉ាល់ និងបារាំង។
រូបភាពជុំវិញពិភពលោក ២៨ កក្កដា ២០១៧

១
ប្រជាជនកំពុងបរិភោគអាហារនៅក្នុងជំរំជួយសង្រ្គោះប្រជាជនពីទឹកជំនន់នៅលើកោះមួយក្នុងស្រុក Howrah ភាគខាងលិច West Bengal ប្រទេសឥណ្ឌា។

២
រ៉ុក្កែតSoyuz-FG និងជើងហោះហើរ Soyuz MS-05 ដែលមានផ្ទុកអវកាសយានិកថ្មីត្រូវបានបាញ់ចេញពី ទីលានបាញ់យានអវកាស Baikonur របស់រុស្ស៊ី នៅក្នុងប្រទេសកាហ្សាក់ស្ថាន។

៣
ក្រុមបាតុករកាន់រូបថតរបស់អ្នកកាសែត Cumhuriyet ដែលត្រូវបានជាប់ឃុំអំឡុងបាតុកម្មប្រឆាំងនឹងការចាប់ខ្លួនពួកគេនៅខាងក្រៅតុលាការក្រុងអ៊ីស្តង់ប៊ុល។

៤
កាមេរ៉ាក្រោមទឹកមួយថតកីឡាការនីហែលទឹក Katie Ledecky នៃសហរដ្ឋអាមេរិកប្រកួតក្នុងវគ្គហែលទឹកចម្ងាយ៨០០ម៉ែត្រផ្នែកនារីក្នុងការប្រកួតហែលទឹកពានរង្វាន់ពិភពលោក FINA ២០១៧ ក្នុងរដ្ឋធានីប៊ុយដាប៉ែស។

៥
បុរសជនជាតិឃឺដម្នាក់កាន់ទុក្ខមិត្តរបស់ខ្លួនដែលត្រូវបានសម្លាប់ពេលប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាមនៅ Raqqa ទីបញ្ចុះសពក្នុងទីក្រុង Kobani ប្រទេសស៊ីរី។

៦
ក្មេងៗដើរកាត់គំនូរអតីតប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា Hugo Chavez នៅក្នុងទីក្រុងការ៉ាកាសក្បែរសារមន្ទីរ «Cuartel de la Montaña» ទីតម្កល់សពក្នុងខួបកំណើតទី៦៣ របស់លោក។

៧
ព្រះសង្ឃហិណ្ឌូវ័យក្មេងងូតទឹកពិសិដ្ឋជាមួយគ្នាដែលនេះជាផ្នែកមួយនៃពិធីបុណ្យសាសនានៅព្រះវិហារ Pashupatinath ក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់។

៨
បាឡុងជាច្រើនត្រូវបានគេបង្ហោះនៅ Chambley-Bussieres ក្បែរទីក្រុង Hageville ប្រទេសបារាំង មុនការបង្ហោះ៤៥៦បាឡុងដើម្បីកំណត់ត្រាពិភពលោក របស់កម្មវិធី «Mondial Air Ballons»។

៩
ស្រ្តីម្នាក់រាំរបាំជប៉ុន «bon-odori» ដែលជារបាំប្រពៃណីមួយក្នុងរដូវក្តៅនៅក្នុងពិធីបុណ្យក្នុងទីក្រុងតូក្យូ។ ពិធីបុណ្យនេះរៀបចំឡើងដើម្បីអបអរនិងលើកតម្កើងប្រពៃណីជប៉ុន។

១០
សិល្បករម្នាក់កំពុងគូរមុខតារាបង្ហាញម៉ូតម្នាក់ក្នុង «ពិធីបុណ្យគូររូបលើដងខ្លួនពិភពលោកក្នុងឆ្នាំ២០១៧ ក្នុងទីក្រុង Klagenfurt ប្រទេសអូទ្រីស។

១១
អ្នកគាំទ្រការតែងខ្លួនជាតួអ្វីមួយកំពុងថតរូបលេងក្នុងកម្មវិធីពិព័រណ៍ហ្គេមនិង Ani-Com ក្នុងទីក្រុងហុងកុង។ កម្មវិធីនេះត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួម១ម៉ឺននាក់ពីថ្ងៃទី២៨កក្កដា ដល់ថ្ងៃទី០១ សីហា ឆ្នាំ២០១៧។

១២
ព្រះអាទិត្យកំពុងលិចនៅទន្លេ Golden Horn ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។