រូបភាពជុំវិញពិភពលោកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ មកពីប្រទេសតួកគី អាហ្វហ្គានីស្ថាន អ៊ីតាលី អ៊ីរ៉ាក់ ហុងគ្រី ចិន កាហ្សាក់ស្ថាន និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១២ មករា ២០១៦

១
ស្ត្រីក្មេងៗថតរូបដោយខ្លួនឯងនៅពីមុខ វិហារ New Mosque នៅក្បែរដៃសមុទ្រ Bosphorus នៅក្នុងក្រុង Istanbul ប្រទេសតួកគី។ អ្នកដាក់គ្រាប់បែកអត្តឃាតស៊ីរីម្នាក់ត្រូវបានគេសន្មត់ថា ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារមួយ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ រួមទាំងជនបរទេសផងដែរ នៅក្នុងស្រុកទេសចរណ៍ប្រវត្តិសាស្រ្តឈ្មោះ Sultanahmet។ ស្រុកនេះជាបេះដូងនៃក្រុង Istanbul។

២
អតីតយុទ្ធជនតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានកាន់អាវុធរបស់ពួកគេ មុនពេលប្រគល់អាវុធទាំងនោះទៅ ឲ្យរដ្ឋាភិបាល ដែលនេះជាផ្នែកមួយនៃដំណើរការផ្សះផ្សា និងសន្តិភាពនៅក្នុងពិធីមួយក្នុងក្រុង Jalalabad។ អតីតយុទ្ធជនតាលីបង់ជាង១២នាក់ ដែលមកពីស្រុក Ghani ខេត្ត Nangarhar បានប្រគល់អាវុធរបស់ពួកគេ ដែលជាផ្នែកមួយនៃកម្មវិធីនោះ។

៣
ក្មេងស្រីម្នាក់ថតរូបនៅខាងក្នុងរូបចម្លាក់ដែលមានរូបដូចជាត្រីឆ្លាម នៅឧទ្យានទឹកមួយនៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៤
លោក Jude Law ដែលជាតារាសម្តែងកាន់ឆ័ត្រ ដើម្បីបាំងអ្នកថតរូប ក្នុងរឿងភាគដែលមានចំណងជើងថា «សម្តេចប៉ាបវ័យក្មេង ឬ The Young Pope» របស់លោក Paolo Sorrentino អ្នកដឹកនាំរឿងអ៊ីតាលី នៅទីលាន St. Mark ក្រុង Venice ប្រទេសអ៊ីតាលី។

៥
មនុស្សម្នាប្រមូលទ្រព្យសម្បត្តិរបស់ពួកគេពីអគារដែលទទួលរងការខូចខាតយ៉ាងខ្លាំង បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកក្នុងឡានមួយនៅក្នុងតំបន់ពាណិជ្ជកម្មនៃក្រុង New Baghdad ប្រទេសអ៊ីរ៉ាក់។ ខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងផ្សារទំនើប Baghdad មួយនៅថ្ងៃច័ន្ទ បន្ទាប់ពីបានបំផ្ទុះគ្រាប់បែកក្នុងឡានមួយ និងបានបើកការវាយប្រហារនៅច្រកចូលនៃផ្សារទំនើបនោះ ក្នុងតំបន់ខាងកើតដែលមានមនុស្សភាគច្រើនជាអ្នកកាន់សាសនាឥស្លាម Shiite ក្នុងទីក្រុងនេះ។

៦
សមាជិកនៃក្រុម Trio Power Line របស់ហុងគ្រី សម្តែងនៅក្នុងកម្មវិធីសៀក Capital Circus ក្នុងពិធីបុណ្យសៀកអន្តរជាតិ (International Circus Festival) លើកទី១១ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅក្នុងក្រុងប៊ុយដាប៊ែស (Budapest) ប្រទេសហុងគ្រី។

៧
បុរសម្នាក់សម្ងួតសសៃមីដែលធ្វើដោយដៃ នៅក្រោមកម្តៅថ្ងៃ នៅក្នុងក្រុង Fuxing ប្រទេសចិន។

៨
សត្វកំប្រុកមួយក្បាលរត់កាត់របងមួយ បន្ទាប់ពីមានការធ្លាក់ព្រិលនៅក្នុងឧទ្យានមួយក្នុងក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន (Kazakhstan)។

៩
មនុស្សម្នាមើលត្រីបាឡែនមួយក្នុងចំណោមត្រីបាឡែនរាប់ក្បាល ដែលត្រូវបានចាប់យកមកលើឆ្នេរ Manapad នៅក្នុងស្រុក Tuticorin រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។ ត្រីបាឡែនជាង៨០ក្បាលត្រូវបានគេចាប់មកលើឆ្នេរនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា។