រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ មានមកពីប្រទេស នេប៉ាល់ វៀតណាម សហរដ្ឋអាមេរិក ប៉ាគីស្ថាន បូរុនឌី អាល្លឺម៉ង់ រុស្ស៊ី អ៊ីតាលី លីបង់ ឈីលី អង់គ្លេស និងអូទ្រីស។
រូបភាពជុំវិញពិភពលោក ៣០ មេសា ២០១៥

១
ប៉ូលីសនេប៉ាល់សែងអ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដី ម្នាក់ឈ្មោះ Pemba Tamang បន្ទាប់ពីត្រូវបានសង្គ្រោះនៅក្រោមសណ្ឋាគារបាក់បែកក្នុងរដ្ឋធានីកដ្ឋមណ្ឌូ។

២
អតីតយុទ្ធជនវៀតណាមបានប្រមូលផ្តុំគ្នាដើម្បីដើរដង្ហែរក្បួនអបអរខួបទី៤០នៃការបញ្ចប់សង្គ្រាមវៀតណាម ដែលត្រូវបានគេស្គាល់ផងដែរថា ជាការដួលរលំនៃទីក្រុងសាយហ្គន ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។

៣
សមាជិកនៃឆ្មាំសន្តិសុខជាតិដើរល្បាតនៅតាមតំបន់ Inner Harbor ក្នុងទីក្រុងបាល់ទីម័រ បន្ទាប់ពីកុប្បកម្មនៅថ្ងៃច័ន្ទក្រោយពីបុណ្យសពរបស់យុវជន Freddie Gray ដែលស្លាប់នៅក្នុងការឃុំខ្លួនរបស់ប៉ូលីស ក្នុងរដ្ឋម៉ារីឡែន។

៤
សៀវភៅរបស់ម្ចាស់ពានរង្វាន់ណូបែល Malala Yousafzai ដែលនៅរស់រានបន្ទាប់ពីមានការវាយប្រហារពីក្រុមតាលីបង់ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងហាងសៀវភៅមួយកន្លែងក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។

៥
Germany's Karl Geiger soars through the air during the 65th four-hills ski jumping tournament trial round in Innsbruck, Austria.

៦
ស្រ្តីម្នាក់ដើរកាត់មជ្ឈមណ្ឌលឯកសារក្រុង Munich សម្រាប់ប្រវត្តិសាស្រ្តនៃសង្គមនិយមជាតិ ក្នុងប្រទេសអាល្លឺម៉ង់។

៧
ទាហាររុស្ស៊ីដើរក្បួនក្នុងពេលសមសម្រាប់ព្យុហយាត្រាថ្ងៃជ័យជម្នះ ដែលនឹងធ្វើឡើងនៅក្នុងរាជវាំង Dvortsovaya Square នៅថ្ងៃទី៩ ខែឧសភា ដើម្បីប្រារព្ធខួបទី៧០ឆ្នាំនៃជ័យជម្នះសង្គ្រាមលោកលើកទី២ ក្នុងក្រុង St. Petersburg។

៨
បាតុករពាក់អាវដែលមានមួកគ្របក្បាល ដុតដុំភ្លើងក្នុងអំឡុងពេលបាតុកម្មមួយក្នុងជាយក្រុង Milan ដើម្បីប្រឆាំងកម្មវិធីតាំងពិព័ណ៌ World Exposition Milano 2015 ដោយនិយាយថា ប្រទេសអ៊ីតាលីមិនគួរចំណាយលុយច្រើនចំពោះកម្មវិធីបែបនេះ នៅពេលដែលសេដ្ឋកិច្ចកំពុងតែមានភាពលំបាក។

៩
ខ្សែអង្កាំប្រវែង២គីឡូម៉ែត្រ ដែលជាខ្សែអង្កាំវែងជាងគេក្នុងពិភពលោក ត្រូវបានព្យួរនៅជុំវិញកន្លែងសក្ការៈបូជា Marian ក្នុង Our Lady of Lebanon នៃភូមិ Harissa ភាគខាងជើងឆៀងខាងកើតទីក្រុង Beirut ប្រទេសលីបង់។

១០
A woman walks a dog on a snow-covered path beside the Rideau Canal in Ottawa, Ontario, Canada.

១១
ស្រ្តីម្នាក់ដើរហាត់ប្រាណនៅពេលព្រឹករលឹម កាត់ជញ្ជាំងមួយដែលមានទ្វារលាបពណ៌ខៀវ លឿង និងក្រហម ដែលជាពណ៌នៃគណបក្សសំខាន់ៗ៣នៅក្នុងចក្រភពអង់គ្លេស។

១២
អ្នកទស្សនាដើរក្នុងសារមន្ទីគ្រីស្ទាល់ពិភពលោក Swarowski នៅថ្ងៃដែលសារមន្ទីរនេះបើកដំណើរការឡើងវិញ បន្ទាប់ពីជួសជុល នៅភូមិ Watterns ភាគខាងលិចក្នុងប្រទេសអូទ្រីស។