រូបភាពជុំវិញពិភពលោកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ មកពីសហរដ្ឋអាមេរិក ប្រទេសអង់គ្លេស ឥណ្ឌា ស៊ីរី ស៊ែប៊ី បារាំង តួកគី រុស្ស៊ី អេស្ប៉ាញ និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២៦ មេសា ២០១៦
![អគារ The Moose ត្រូវបានគេយកធ្វើជាការិយាល័យបោះឆ្នោតនៅក្នុងសហគមន៍ White Plains រដ្ឋ Maryland។ រដ្ឋ Maryland ជារដ្ឋមួយក្នុងចំណោមរដ្ឋ៥ដែលកំពុងធ្វើការបោះឆ្នោតជាបឋមនៅថ្ងៃនេះ។](https://gdb.voanews.com/26e0e79d-857d-4555-a0c2-74ba941ad3e2_w1024_q10_s.jpg)
១
អគារ The Moose ត្រូវបានគេយកធ្វើជាការិយាល័យបោះឆ្នោតនៅក្នុងសហគមន៍ White Plains រដ្ឋ Maryland។ រដ្ឋ Maryland ជារដ្ឋមួយក្នុងចំណោមរដ្ឋ៥ដែលកំពុងធ្វើការបោះឆ្នោតជាបឋមនៅថ្ងៃនេះ។
![វេជ្ជបណ្ឌិតវ័យក្មេងកាន់បដា នៅពេលពួកគេចូលរួមនៅពេលចាប់ផ្តើមនៃកូដកម្មរយៈពេល៤៨ម៉ោងនៅលើខ្សែឈរតវ៉ានៅខាងក្រៅមន្ទីរពេទ្យ St Thomas' Hospital នៅក្នុងក្រុងឡុងដ៍។](https://gdb.voanews.com/84d0fc5d-8d5c-4207-bf37-f3d80e2b6e4e_w1024_q10_s.jpg)
២
វេជ្ជបណ្ឌិតវ័យក្មេងកាន់បដា នៅពេលពួកគេចូលរួមនៅពេលចាប់ផ្តើមនៃកូដកម្មរយៈពេល៤៨ម៉ោងនៅលើខ្សែឈរតវ៉ានៅខាងក្រៅមន្ទីរពេទ្យ St Thomas' Hospital នៅក្នុងក្រុងឡុងដ៍។
![ស្រ្តីចំណាស់ទីបេម្នាក់ ដែលកំពុងស្ថិតក្នុងចំណោមមនុស្សជាច្រើនរង់ចាំទទួលសម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) មានការរំភើប នៅពេលមេដឹកនាំអង្គនេះស្វាគមន៍ស្រ្តីម្នាក់នោះ នៅពេលព្រះអង្គយាងទៅដល់វិទ្យាស្ថាន Institute of Buddhist Dialectics នៅក្បែរក្រុង Dharmsala ប្រទេសឥណ្ឌា។](https://gdb.voanews.com/ebc3b005-ace4-41fd-9f82-5c5e2386ea00_w1024_q10_s.jpg)
៣
ស្រ្តីចំណាស់ទីបេម្នាក់ ដែលកំពុងស្ថិតក្នុងចំណោមមនុស្សជាច្រើនរង់ចាំទទួលសម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) មានការរំភើប នៅពេលមេដឹកនាំអង្គនេះស្វាគមន៍ស្រ្តីម្នាក់នោះ នៅពេលព្រះអង្គយាងទៅដល់វិទ្យាស្ថាន Institute of Buddhist Dialectics នៅក្បែរក្រុង Dharmsala ប្រទេសឥណ្ឌា។
![ពលរដ្ឋស៊ីរីជួយយុវជនរងរបួសមួយ នៅក្រោយការវាយប្រហារតាមអាកាសនៅលើក្រុមឧទ្ទាម Fardous ដែលត្រូវបានធ្វើឡើងនៅសង្កាត់មួយក្នុងក្រុង Aleppo។](https://gdb.voanews.com/345d9147-940f-4943-89ae-c2e0d2c10192_w1024_q10_s.jpg)
៤
ពលរដ្ឋស៊ីរីជួយយុវជនរងរបួសមួយ នៅក្រោយការវាយប្រហារតាមអាកាសនៅលើក្រុមឧទ្ទាម Fardous ដែលត្រូវបានធ្វើឡើងនៅសង្កាត់មួយក្នុងក្រុង Aleppo។
![លោក Kyle Seager (ពាក់អាវលេខ១៥) របស់ក្រុមSeattle Mariners និងលោក Robinson Cano សាទរដាក់គ្នា នៅពេលលោក Ketel Marte មើលពួកគេ បន្ទាប់ពីក្រុមនេះបានឈ្នះក្រុម Houston Astros នៅក្នុងការប្រកួតបាល់ (baseball) កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅក្នុងក្រុង Seattle សហរដ្ឋអាមេរិក។](https://gdb.voanews.com/4d9e24da-9dbf-4dcd-bf50-1514359a82aa_w1024_q10_s.jpg)
៥
លោក Kyle Seager (ពាក់អាវលេខ១៥) របស់ក្រុមSeattle Mariners និងលោក Robinson Cano សាទរដាក់គ្នា នៅពេលលោក Ketel Marte មើលពួកគេ បន្ទាប់ពីក្រុមនេះបានឈ្នះក្រុម Houston Astros នៅក្នុងការប្រកួតបាល់ (baseball) កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅក្នុងក្រុង Seattle សហរដ្ឋអាមេរិក។
![មនុស្សម្នាសម្រាកបន្ទាប់ពីលាបភក់លើខ្លួនរបស់ពួកគេដើម្បីធ្វើឲ្យខ្លួនត្រជាក់ នៅថ្ងៃដ៏ក្តៅមួយនៅលើមាត់បឹង Kanchon Mala នៅជាយក្រុង Agartala ប្រទេសឥណ្ឌា។](https://gdb.voanews.com/97391571-4db9-47b4-98c2-d955d56a3afd_w1024_q10_s.jpg)
៦
មនុស្សម្នាសម្រាកបន្ទាប់ពីលាបភក់លើខ្លួនរបស់ពួកគេដើម្បីធ្វើឲ្យខ្លួនត្រជាក់ នៅថ្ងៃដ៏ក្តៅមួយនៅលើមាត់បឹង Kanchon Mala នៅជាយក្រុង Agartala ប្រទេសឥណ្ឌា។
![អ្នកធ្វើធម្មយាត្រាកាន់សាសនាគ្រិស្តក្នុងប្រទេសស៊ែប៊ីត្រាំទឹកក្នុងទន្លេ Jordan នៅកន្លែងធ្វើពិធីលាបបាប Qasr al-Yahud នៅក្បែរក្រុង Jericho ដែលជាផ្នែកមួយនៃធម្មយាត្រា Easter ទៅកាន់ដីពិសិដ្ឋ។](https://gdb.voanews.com/2b9d1517-1ab4-490c-9702-9c7375f6fdb3_w1024_q10_s.jpg)
៧
អ្នកធ្វើធម្មយាត្រាកាន់សាសនាគ្រិស្តក្នុងប្រទេសស៊ែប៊ីត្រាំទឹកក្នុងទន្លេ Jordan នៅកន្លែងធ្វើពិធីលាបបាប Qasr al-Yahud នៅក្បែរក្រុង Jericho ដែលជាផ្នែកមួយនៃធម្មយាត្រា Easter ទៅកាន់ដីពិសិដ្ឋ។
![អ្នកធ្វើដំណើរដើរនៅលើផ្លូវដើម្បីជិះរថភ្លើងនៅស្ថានីយ Gare de l'Est ក្នុងក្រុងប៉ារីស។ សហជីពរថភ្លើងចំនួន៦របស់បារាំងបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឲ្យមានការធ្វើកូដកម្មរយៈពេលមួយថ្ងៃដើម្បីរារាំងចរាចរណ៍រថភ្លើងក្នុងស្រុក និងថ្នាក់ជាតិ ប៉ុន្តែមិនមែនខ្សែរថភ្លើងអន្តរជាតិទេ។](https://gdb.voanews.com/48aa9100-dd72-4abb-ae8a-e5207e24e6ad_w1024_q10_s.jpg)
៨
អ្នកធ្វើដំណើរដើរនៅលើផ្លូវដើម្បីជិះរថភ្លើងនៅស្ថានីយ Gare de l'Est ក្នុងក្រុងប៉ារីស។ សហជីពរថភ្លើងចំនួន៦របស់បារាំងបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឲ្យមានការធ្វើកូដកម្មរយៈពេលមួយថ្ងៃដើម្បីរារាំងចរាចរណ៍រថភ្លើងក្នុងស្រុក និងថ្នាក់ជាតិ ប៉ុន្តែមិនមែនខ្សែរថភ្លើងអន្តរជាតិទេ។
![បាតុករដួលនៅលើដី នៅពេលប៉ូលិសតួកគីបំបែកការតវ៉ាមួយដែលគាំទ្រក្រុមសាសនានៅខាងក្រៅសភាក្នុងក្រុងអង់ការ៉ា។](https://gdb.voanews.com/17da4b8d-83d2-4832-897a-b033bc0f8a33_w1024_q10_s.jpg)
៩
បាតុករដួលនៅលើដី នៅពេលប៉ូលិសតួកគីបំបែកការតវ៉ាមួយដែលគាំទ្រក្រុមសាសនានៅខាងក្រៅសភាក្នុងក្រុងអង់ការ៉ា។
![បេក្ខជន ដែលភាគច្រើនមិនមានពាក់ស្បែកជើង និងដែលមិនអាចរកប្រាក់ទិញស្បែកជើងបាន ត្រូវបានគេឃើញថា ត្រូវបានបំពាក់ទៅដោយបន្ទះឈីប ដើម្បីវាស់ចម្ងាយរបស់ពួកគេ។ ពួកគេរង់ចាំវេនរបស់ពួកគេ ក្នុងការជ្រើសរើសមួយដើម្បីធ្វើជាប៉ូលិសរដ្ឋ Uttar Pradesh ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/375f9019-382c-4476-97c8-f3100c3797c0_w1024_q10_s.jpg)
១០
បេក្ខជន ដែលភាគច្រើនមិនមានពាក់ស្បែកជើង និងដែលមិនអាចរកប្រាក់ទិញស្បែកជើងបាន ត្រូវបានគេឃើញថា ត្រូវបានបំពាក់ទៅដោយបន្ទះឈីប ដើម្បីវាស់ចម្ងាយរបស់ពួកគេ។ ពួកគេរង់ចាំវេនរបស់ពួកគេ ក្នុងការជ្រើសរើសមួយដើម្បីធ្វើជាប៉ូលិសរដ្ឋ Uttar Pradesh ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។
![លោកAlexander Burinin (រូបឆ្វេង) អតីតអ្នកជម្រះបញ្ជីក្នុងក្រុង Chernobyl និងភរិយារបស់គាត់ឈ្មោះ Olga និងចៅប្រុសឈ្មោះ Georgy ទៅកន្លែងបញ្ចុះសព Mitino ក្នុងក្រុងមូស្គូ ប្រទេសរុស៊្សី នៅខួប៣០ឆ្នាំនៃការផ្ទុះនៅរោងចក្រថាមពលក្រុង Chernobyl។](https://gdb.voanews.com/bc2c9ea3-b8bb-474c-87d7-ad6524118bc8_w1024_q10_s.jpg)
១១
លោកAlexander Burinin (រូបឆ្វេង) អតីតអ្នកជម្រះបញ្ជីក្នុងក្រុង Chernobyl និងភរិយារបស់គាត់ឈ្មោះ Olga និងចៅប្រុសឈ្មោះ Georgy ទៅកន្លែងបញ្ចុះសព Mitino ក្នុងក្រុងមូស្គូ ប្រទេសរុស៊្សី នៅខួប៣០ឆ្នាំនៃការផ្ទុះនៅរោងចក្រថាមពលក្រុង Chernobyl។
![អ្នកបង្ហាញម៉ូដបង្ហាញការបង្កើតថ្មីនៃម៉ូដ Rosa Clara 2016 នៅថ្ងៃទី១នៃកម្មវិធី Barcelona Bridal Week ក្នុងក្រុង Barcelona។](https://gdb.voanews.com/5102c0c3-3f56-4fd2-8a9b-47a163f0c16c_w1024_q10_s.jpg)
១២
អ្នកបង្ហាញម៉ូដបង្ហាញការបង្កើតថ្មីនៃម៉ូដ Rosa Clara 2016 នៅថ្ងៃទី១នៃកម្មវិធី Barcelona Bridal Week ក្នុងក្រុង Barcelona។
![រូបភាពនេះបង្ហាញពីសត្វត្មាតឈ្មោលមួយក្បាលដែលមានការមិនសប្បាយចិត្តពីស៊ុតដែលត្រូវបានគេបោះចោលនៅសួនសត្វ Tierpark Nordhorn ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/11c61a5b-727f-41ce-a148-5998b591b860_w1024_q10_s.jpg)
១៣
រូបភាពនេះបង្ហាញពីសត្វត្មាតឈ្មោលមួយក្បាលដែលមានការមិនសប្បាយចិត្តពីស៊ុតដែលត្រូវបានគេបោះចោលនៅសួនសត្វ Tierpark Nordhorn ប្រទេសអាល្លឺម៉ង់។
![នយោជិកជនជាតិឥណ្ឌារបស់ក្រុមហ៊ុនរថភ្លើង Namma Metro Rail ធ្វើការពិនិត្យការងារនៅក្បែរផ្លូវក្រោមភ្នំ ដែលភ្ជាប់ផ្នែកសំខាន់ចំនួនពីររបស់ក្រុង Bangalore។](https://gdb.voanews.com/65348463-6393-4ae4-aecd-599453e7b21d_w1024_q10_s.jpg)
១៤
នយោជិកជនជាតិឥណ្ឌារបស់ក្រុមហ៊ុនរថភ្លើង Namma Metro Rail ធ្វើការពិនិត្យការងារនៅក្បែរផ្លូវក្រោមភ្នំ ដែលភ្ជាប់ផ្នែកសំខាន់ចំនួនពីររបស់ក្រុង Bangalore។