៤កងកម្លាំងយុទ្ធភណ្ឌរាជវង្ស Troop Royal Horse Artillery ធ្វើការបាញ់គោរព ៤១គ្រាប់នៅសួន Hyde Park ក្នុងក្រុងឡុងដិ៍។ ការបាញ់គោរពនេះគឺដើម្បីកំណត់នូវខួប ៩០ ព្រះវស្សារបស់ព្រះមហាក្សត្រី Elizabeth II។
៦ត្រីមួយក្បាលដេកងាប់នៅផ្នែករីងស្ងួតមួយនៃបឹង Osman Sagar នៅជាយក្រុង Hyderabad ប្រទេសឥណ្ឌា។ ស្ថានភាពអាកាសធាតុរីងស្ងួតខ្លាំងបានបង្កការប៉ះពាល់ទៅដល់មនុស្សរាប់សិបលាននាក់នៅក្នុងរដ្ឋទាំង ១២ ទូទាំងប្រទេសឥណ្ឌា។
៧អ្នករបាំម្នាក់ស្លៀកនៅក្នុងសំលៀកបំពាក់បព្វជិតស្រីដុតភ្លើងកីឡាអូឡាំពិកជាមួយនឹងកញ្ចក់បារ៉ាបូលនៅអំឡុងពេលពិធីដុតភ្លើងកីឡាអូឡាំពិតនៅក្រុងបុរាណ Olympia ប្រទេសក្រិក។
៨នៅក្រុង Olympia ប្រទេសក្រិក អ្នកនាំភ្លើងកីឡាអូឡាំពិកដំបូង កីឡាករកាយសម្ព័ន្ធលោក Eleftherios Petrounias (ខាងស្តាំ) ផ្តល់ភ្លើងទៅឲ្យអ្នកនាំភ្លើងទីពិរ ដែលជាអតីតកីឡាករបាល់ទះលោក Giovane Gavio មកពីប្រទេសប្រេស៊ីល នៅស្របពេលដែលពួកគេទាំងពីរចូលរួមនៅក្នុងពិធីអុជភ្លើងកីឡាអូឡាំពិតសម្រាប់ការប្រកួតកីឡាអូឡាំពិកសម្រាប់ឆ្នាំ ២០១៦ នៅក្រុង Rio។
១០ប្រជាជនឱបក្បាលដើម្បីការពារខ្លួននៅអំឡុងពេលលំហាត់សមសម្រាប់ពេលមានគ្រោះរញ្ជួយដីនៅខាងក្នុងការិយាល័យប៉ូលិសនៅក្រុង Quezon City ប្រទេសហ្វីលីពីន។