ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​ប្រតិកម្ម​នឹង​ការ​រិះ​គន់​របស់​លោក​ សម​ រង្ស៊ី


លោក​ សម​ រង្សី ​ប្រធាន​គណបក្ស​សម ​រង្សី ​ចូល​រួម​ជា​ភ្ញៀវ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ស្ទូឌីយោ​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​ សម​ រង្សី ​ប្រធាន​គណបក្ស​សម ​រង្សី ​ចូល​រួម​ជា​ភ្ញៀវ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ស្ទូឌីយោ​វីអូអេ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ ងួន ញិល​ អនុប្រធាន​(ទីមួយ)​នៃ​រដ្ឋសភា​របស់​ប្រទេស​កម្ពុជា ​និង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​ គណបក្ស​គ្រប់គ្រង​ប្រទេស​ បាន​ចាត់​ទុក​អត្ថាធិប្បាយ​របស់​លោក​ សម រង្ស៉ី​ ចុងក្រោយ​ ថា​ជា​ ការ​វាយប្រហារ​ដើម្បី​បំផ្លាញ​កិត្តិយស​រដ្ឋាភិបាល​ ដែល​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេស​បច្ចុប្បន។ លោក​បាន​ពន្យល់​អំពី​ជំនឿចិត្ត​របស់​ប្រទេស​ផ្តល់​ជំនួយ​ ការ​មិន​អាច​មាន​អធម្មនុញ្ញភាព​ និង​ការ​មិន​អាច​មាន​ការ​បះបោរ​នៅ​កម្ពុជា​ដូច​នៅ​អារ៉ាប់។ លោក ងួន ញិល​ ថ្លែង​ដូច្នេះ​ក្រោយ​ពេល​លោក​ សម​ រង្ស៉ី បាន​ព្យាយាម​ធ្វើ​ឲ្យ​មាន​អធម្មនុញ្ញភាព​និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ និង​រដ្ឋសភា​កម្ពុជា​មិន​ស្រប​ច្បាប់។ លោក​ សម រង្ស៉ី​ នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​ជំរុញ​ឲ្យ​ប្រទេស​អ្នក​ផ្តល់​ជំនួយ​បញ្ឍប់​ការ​ផ្តល់​ជំនួយ​មក​កម្ពុជា​ ដែល​លោក​ សម រង្ស៉ី បាន​ចោទប្រកាន់​ថា​មាន​ការ​ខ្ជះខ្ជាយ​ និង​មាន​អំពើ​ពុករលួយ។ លោក​ សម រង្ស៉ី ​ក៏​បាន​វាយប្រហារ​មេដឹកនាំ​នៃ​ប្រទេស​កម្ពុជា​និង​រិះគន់​ធ្ងន់ៗ​ទៅ​ការ​ដឹកនាំ​ប្រទេស​ដែល​លោក​ថ្លែង​ថា​ឈាន​ទៅ​រក​ភាព​ហិនហោច។ លោក ​សម​ រង្ស៉ី ពេល​នេះ​កំពុង​និរទេស​ខ្លួន​ដោយសារ​បញ្ហា​ដក​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​នៅ​ចុង​ឆ្នាំ​២០០៩។ លោក​កំពុង​ស្ថិត​ក្នុង​ពិរុទ្ធភាព​ក្រោយ​ពី​តុលាការ​បាន​កាត់ទោស​ឲ្យ​លោក​ជាប់គុក​ជាង​១០​ឆ្នាំ។

តទៅនេះ​ជា​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ (២៨ វិច្ឆិកា ២០១១) រវាង​ លោក​ សុខ ខេមរា​ នៃ​វីអូអេ ជាមួយ​ ​លោក​ ងួន ញិល​ អនុប្រធាន​រដ្ឋសភា​ទាក់ទង​នឹង​ការ​ចោទប្រកាន់​របស់​លោក​សម រង្ស៉ី៖

XS
SM
MD
LG